Home » News » ក្រុមហ៊ុនXiaomi បានបញ្ជេញទូរស័ព្ទដៃជំនាន់ថ្មីគឺ​ Black Shark Helo ដែលផ្ជាប់មកជាមួយ RAM10GB និង​ការផ្លាស់ប្ដូរថ្មី

ក្រុមហ៊ុនXiaomi បានបញ្ជេញទូរស័ព្ទដៃជំនាន់ថ្មីគឺ​ Black Shark Helo ដែលផ្ជាប់មកជាមួយ RAM10GB និង​ការផ្លាស់ប្ដូរថ្មី

News

យីហោល្បីឈ្មោះរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញផលិតផលថ្មីរបស់ខ្លួនគឺស្មាតហ្វូនជំនាន់ថ្មីដែលមានឈ្មោះថា Black Shark Helo

 

Black Shark Helo​ មិនត្រូវបានប្រើប្រាស់ប្រព័ន្ទស្កេនម្រាមដៃដូចជំនាន់មុននោះទេ  ប៊ូតុងស្កេនម្រាមដៃត្រូវបានផ្លាស់ផ្ដូរទីតាំងទៅខាងក្រោមកាមេរ៉ានៅផ្នែកខាងក្រោយ។  វាជាជម្រើសដ៏ល្អុមួយដែលអាចអោយអ្នកប្រើប្រាស់ចៀសវាងការប៉ះប៊ូតុង HOME ដោយចៃដន្យនៅពេលលេងហ្គេម។

  • ទំហំនៃឧបករណ៍នេះគឺ 160 × 75.26 × 8.7mm ទំហំអេក្រង់គឺ 6.01 អ៊ីញ និងមានថាមពលថ្ម 4000mAh ។

Black Shark Helo បានរចនាមក​នូវ​ប្រព័ន្ទសម្លេងពីរ ហើយ​បំពាក់​មក​នូវ​បច្ចេកវិទ្យា​ Stereo ដើម្បី​បញ្ចេញសម្លេងមក​បាន​យ៉ាង​ល្អឥតខ្ចោះ ធ្វើឲ្យ​ការ​កម្សាន្ដ​ហ្គេម​កាន់​តែ​ជក់​ចិត្ត​ ហើយ​មាន​អារម្មណ៍​ថា ដូចជាស្ថិត​ក្នុង​ហ្គេម​ដូច្នោះ​ដែរ។

ទូរស័ព្ទស្មាតហ្វូនម៉ូដែលមួយនេះមានលក្ខណៈពិសេសដែលដំណើរការដោយ Qualcomm Snapdragon 845 -។ ម៉ូដែលនេះដែរក៏បំពាក់​មក​នូវ​ប្រព័ន្ធត្រជាក់ដល់​ទៅ​ពីរដ៏អស្ចារ្យដែលត្រូវបានគេស្គាល់ផងដែរថា “Double Liquid Cooling System” ។ បច្ចេកវិទ្យាមួយនេះបានធ្វើឱ្យមានភាពប្រសើរឡើង ដើម្បី​បន្ធយកម្ដៅ និង​ធ្វើឲ្យ​ CPU ត្រជាក់ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ ឬលេងហ្គេមក្នុង​រយៈពេល​យូរ ។

កាមេរ៉ាចម្បងត្រូវបានប្រកាន់ខ្ជាប់នូវការរចនាលក្ខណៈជាបន្ទាត់បញ្ឈរជាមួយនឹង flash នៅលើកំពូល និងប៊ូតុងស្កេនម្រាមដៃស្ថិតនៅខាងក្រោម។

កាមេរ៉ាចម្បងមាន 12+20MP ​ modules នឺងផ្នែកខាងមុខដែលមានកាមេរ៉ា20MP module ដ៏មានអានុភាពអស្ចារ្យ។

ភ្លើងបំភ្លឺ RGB ក៏ត្រូវបានបន្ថែមលើ Logo និងភ្លើងចំហៀងផងដែរ ដើម្បី​បង្កើន​សោភ័ណ្ឌភាព​។

ម៉ូដែលនេះភ្ជាប់មកជាមួយការប្រែប្រួលបី:  6 / 128GB; 8 / 128GB និងការកំណត់រចនាសម្ព័ន្ធកំពូល 10 / 256GB (ម៉ូដែលនេះភ្ជាប់មកជាមួយឧបករណ៍បញ្ជាហ្គេមពីរនៅក្នុងកញ្ចប់) ។

រីឯពណ៌ទូរស័ព្ទ Black Shark Helo មួយនេះនឹងមានតែពណ៌ខ្មៅមួយតែប៉ុណ្ណោះ ។ ការចាប់ផ្តើមនៃការលក់ទូរស័ព្ទស្មាតហ្វូនមួយនេះត្រូវបានគេរំពឹងទុកនៅចុងខែតុលាខាងមុខនេះ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *