Home » News » OnePlus 6 នឹងប្រកាសនៅខែក្រោយ ជាមួយរូបរាងថ្មីតួស្រោបដោយកញ្ចក់

OnePlus 6 នឹងប្រកាសនៅខែក្រោយ ជាមួយរូបរាងថ្មីតួស្រោបដោយកញ្ចក់

News

កន្លងមកមានការលេចធ្លាយជាច្រើនអំពី កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន OnePlus។ នៅពេលនេះភាពសង្ស័យទាំងនេះនឹងត្រូវបានបកស្រាយច្បាស់លាស់ នៅពេលខាងមុខនេះ ដោយ OnePlus 6 នឹងត្រូវប្រកាសនៅថ្ងៃទី 5 ខែឧសភា នេះហើយ ។ ព្រឹត្តិការណ៍នេះនឹងត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Shenzen ប្រទេសចិននៅវេលាម៉ោង 2 ថ្ងៃ ត្រង់ត្រូវនឹងម៉ោង ១ថ្ងៃត្រង់នៅប្រទេសកម្ពុជាយើង ។

 OnePlus 6 នឹងបំពាក់មកជាមួយអេក្រង់ដែលស្ទើរតែលាតទៅដល់គែមទាំងមូល នឹងលក្ខណៈបង្ហាញរបស់អេក្រង់ដូចទៅនឹងអេក្រង់ Iphone X ដែរ ក្រៅពីនេះ OnePlus 6 អាចឲ្យអ្នកប្រើប្រាស់អាចធ្វើការលាក់ ចំណុចឆករបស់អេក្រង់ឲ្យមានភាពស្មើលើអេក្រង់បាន។ ដោយឡែកចំពោះបន្ទះឈីប គឺជាប្រភេទ Snapdragon 845 បំពាក់មកជាមួយ RAM ក្នុងជម្រើសរហូតដល់ 6GB/8GB និងមានការវិវឌ្ឍថ្មីទៅលើជម្រើសអង្គចងចាំខាងក្នុងរហូតដល់ 64GB/128GB/256GB ធំជាងម៉ូឌែលជំនាន់មុនៗ កាមេរ៉ា ភ្លោះ 16 MP + 20 MP (ក្រុមហ៊ុនបានបញ្ជាក់ថា គុណភាពកាមេរ៉ាគឺជាអទិភាពចម្បងផ្តោតទៅលើកំពូលស្មាតហ្វូនមួយ នេះ) បំពាក់មកជាមួយថាមពលថ្ម 3,450 mAh ចំពោះលក្ខណៈផ្សេងៗទៀតនឹងបង្ហាញបន្ថែមក្នុងព្រឹត្តិការណ៍ប្រកាសរបស់ខ្លួន ។

ចំពោះការលេចធ្លាយកន្លងមកនេះបង្ហាញថា រូបរាងរបស់ OnePlus 6 បានផ្លាស់ប្តូរគួឲ្យកត់សម្គាល់ ដោយពីតួខាងក្រោយស្រោបដោយលោហះ មកជាតួស្រោបដោយកញ្ចក់ ។ចំពោះតម្លៃគឺអាចប្រែប្រួល លើសពីម៉ូឌែលមុនៗ ខ្ទង់ ៥០ដុល្លា។

ដូច្នេះសម្រាប់ពត៌មានទាំងឡាយនឹងធ្វើការបកស្រាយច្បាស់លាស់នៅថ្ងៃទី០៥ ខែឧសភា ខាងមុខ។

ប្រភពៈGizChina

Leave a Reply

Your email address will not be published. Required fields are marked *