Home » News » Black Shark Helo ជំនាន់ទី២ ផ្លាស់ប្តូររូបរាង អេក្រង់ AMOLED+HDR ដៃហ្គេមសងខាង បង្កើន Ram 10GB អង្គផ្ទុកទិន្នន័យ 256GB បំពាក់បន្ទះកំដៅពីរ ធ្វើឲ្យដំណើរការហ្គេមបានរលូនលើសស្មាតហ្វូន ហ្គេមផ្សេងៗ……….

Black Shark Helo ជំនាន់ទី២ ផ្លាស់ប្តូររូបរាង អេក្រង់ AMOLED+HDR ដៃហ្គេមសងខាង បង្កើន Ram 10GB អង្គផ្ទុកទិន្នន័យ 256GB បំពាក់បន្ទះកំដៅពីរ ធ្វើឲ្យដំណើរការហ្គេមបានរលូនលើសស្មាតហ្វូន ហ្គេមផ្សេងៗ……….

News

កាលពីខែមេសា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Xiaomi បានបង្កើតព្រឹត្តិការណ៍រញ្ជួយក្នុងពិភពស្មាតហ្វូនរបស់ខ្លួនដោយបានប្រកាសជាផ្លូវការនូវកំពូលស្មាតហ្វូនដែលផ្តោតទៅលើការកំសាន្តហ្គេម ដែលយើងបានដឹងថាវាមានឈ្មោះថា Black Shark។ ដូចដែលបានសន្យា Xiaomi បានប្រកាសនូវកំពូលស្មាតហ្វូនសម្រាប់កំសាន្តហ្គេមជំនាន់ថ្មី (ជំនាន់ទី២ ) ដោយមានឈ្មោះថា Black Shark Helo ។ ការប្រកាស់ថ្មីនេះបាននាំមកនូវកំណែរថ្មីៗជាច្រើនខុសពីជំនាន់ចាស់របស់ខ្លួន ដោយ Xiaomi បានយកចិត្តទូកដាក់នូវមតិរបស់អ្នកប្រើប្រាស់របស់ខ្លួន ធ្វើការផ្លាស់ប្តូរដុសខាត់នូវចំណុចខ្វះខាតរបស់ខ្លួន គោលបំណងទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិនិងមានលក្ខណៈពិសេសជាច្រើន ជាពិសេសតម្លៃប្រកួតប្រជែងខ្លាំង ជាងកំពូលស្មាតហ្វូនហ្គេមផ្សេងៗទៀតដូចជា Razor 2 ក៏ដូចជា Asus Rog Phone ជាដើម។ ដូច្នេះ Oneclicks សូមធ្វើការបង្ហាញលក្ខណៈសម្បត្តិរបស់ Black Shark Helo  ដូចខាងក្រោម៖

ការរចនា នឹងអេក្រង់ថ្មី (AMOLED)

ភាពខុសគ្នាចំបងពីជំនាន់ទី១ គឺការបំពាក់អេក្រង់។ ទូរស័ព្ទ Black Shark Helo ផ្លាស់ប្តូរនូវអេក្រង់ថ្មីដែលជាប្រភេទ AMOLED ជាមួយបំពាក់បន្ថែមបច្ចេកវិទ្យា HDR ក្នុងកម្រិតទំហំ 6.01 គ្រប់ដណ្តប់ DCI-P3 គាំទ្រ SRGB ជាមួយកម្រិតបង្ហាញ FHD + (1080 x 2160) ដែលគាំទ្ររលកបង្ហាញក្នុងកម្រិត 60Hz ធ្វើឲ្យរូបភាពដែលបង្ហាញមកមានភាពដិតស្អាត នឹងដំណើរការហ្គេមកំសាន្តមានភាពរលូនជាងម៉ូឌែលជំនាន់មុនច្រើន។ បើយើងពិនិត្យមើលឃើញថា ទូរស័ព្ទ Asus ROG នឹង  Razer 2 គឺជាទូរស័ព្ទហ្គេមដូចគ្នា តែវាពិតជាមិនអាចដូចគ្នាទេ បើយើងគិតទៅដល់តម្លៃទូរស័ព្ទ  Black Shark Helo  ពិតជាឈនៅលើតារាងលេខមួយមិនខានក្នុងការប្រកួតតម្លៃ។

ផ្នែកក្រោយ នឹងគែម នឹងកាមេរ៉ា

ចំពោះការរចនារូបរាងផ្នែកខាងក្រោយគឺមានរចនាបទថ្មីទៀត មើលហាក់ដូចជាមនុស្សយន្ត មាំខ្លាំង កាចជាងមុន ស្រោបដោយជាលោហៈតាមផ្នែក និងមានផ្នែកខ្លះជាជ័ររឹង។ នៅចំកណ្តាលនៃផ្នែកខាងក្រោយបានរំលេចចេញជាអក្សរ S អាចប្តូរពណ៌បានច្រើនដូចជា បៃតង ក្រហម លឿង ជាដើម។ នៅផ្នែកគែមទាំងរបស់ Xiaomi Black Shark Helo  កាន់តែមានភាពលេចធ្លោ  នៅផ្នែកខាងឆ្វេង នឹងស្តាំក៏ដាក់អមដោយភ្លើងបំភ្លឺតាមគែម ដែលវាកាន់តែធ្វើឲ្យទូរស័ព្ទមានភាពទាក់ទាញ ។ ការបំពាក់មកជាមួយប៊ូតុង Shark Key នៅតែមានដូចជំនាន់ចាស់ ដើម្បីអាចឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការចូលទៅបើកលេងហ្គេមកំសាន្ត ងាយស្រួល ។ បើយើងពិនិត្យមើលទៅការបំពាក់កាមេរ៉ារបស់ទូរស័ព្ទ ឃើញថាវាមានការផ្លាស់ប្តូរ ដោយលើកនេះ វាបានបំពាក់មកជាលក្ខណៈបញ្ឈរ នៅចំកណ្តាលទូរស័ព្ទដោយនៅផ្នែកខាងលើមានអំពូល LED និងនៅចំផ្នែកខាងក្រោមកាមេរ៉ាទាំងពី មានប៊ូតុងសម្រាប់ស្កេនម្រាមដៃ។ ចំពោះកាមេរ៉ាទាំងពីរបស់ Black Shark Helo មានទំហំ 12 MP ដែលអាចស្រូបយកពន្លឺក្នុងកម្រិត f/1.8 ជាមួយកម្រិតជំនួយភាពហ្មត់់ 1.25µm ប្រើបច្ចេកវិទ្យាផ្តោតចាប់រូបភាពទ្វេរដង (dual pixel PDAF) ល្បឿនដើម្បីចាប់យករូបភាពល្អបំផុត អាចថត វីឌីអូដល់កម្រិត 4K សម្រាប់ការថតរូបភាពនៃកាមេរ៉ាគឺបានបំពាក់មកជាមួយកម្មវិធី បញ្ញាសម្បនិម្មិត្ត ដូច្នេះសម្រាប់ការថតរូបគឺពិតជាស្អាត។ កាមេរ៉ាងខាងក្រោយមួយគ្រាប់ទៀតទំហំ 20 MP អាចស្រូបយកពន្លឺកម្រិត f/1.8 កម្រិតជំនួយភាពហ្មត់ 1.0µm, AF ជាកែវសម្រាប់ពង្រីកចាប់យករូបទំហំ 2x optical zoom នឹងធ្វើការថតយករូបភាពព្រាលផ្ទៃខាងក្រោយ។  កាមេរ៉ាមុខ វិញ មានទំហំដល់ ២០ មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.2 មានបច្ចេកវិទ្យា AI Beauty ថែមទាំងអាចថត វីឌីអូដល់កម្រិត 4K ។

កម្លាំងម៉ាស៊ីន អង្គចងចាំ នឹងបំពាក់បន្ទះកំដៅចំនួន២

Black Shark Helo ប្រើបន្ទះឈីប Snapdragon 845 ដោយលើកនេះក្រុមហ៊ុនបានបញ្ជាក់ថា Black Shark Helo នឹងដំណើរការល្បឿនទាំង CPU នឹងក្រាហ្វិច លឿនជាទូរស័ព្ទ ដែលបំពាក់មកជាមួយប្រភេទ CPU ដូចគ្នា មូលហេតុដោយសារតែវាបានធ្វើវឌ្ឍនភាពថ្មីទៅ បន្ទះស្រូបកំដៅ (Liquid Cooling System) ដោយបំពាក់មកជាមួយបន្ទះកំដៅចំនួន ២ ដែលមិនទាន់មានទូរស័ព្ទណាមាននៅឡើយ។ ការអះអាងបញ្ជាក់ថា បន្ទះកំដៅនេះនឹងបង្ហើនល្បឿរបស់ទូរស័ព្ទលឿន ដោយសារវាអាចកាត់កាត់បន្ថយកំដៅ ស៊ីភីយូ របស់ទូរស័ព្ទរហូតដល់ ១២% នៅពេលដែល វាបានរក្សាកំដៅ ស៊ីភីយូ មិនឲ្យក្តៅ វានឹងធ្វើឲ្យល្បឿនទូរស័ព្ទដំណើរការថេ កាន់តែធន់ទ្រាំទៅនឹងការប្រើប្រាស់ ចលនារបស់ហ្គេមកាន់រត់បានទៅដោយរលូន។

 

Ram 10GB អង្គផ្ទុកទិន្នន័យខាងក្នុង 256GB

ទូរស័ព្ទនេះមាន៣ជម្រើស បំពាក់មកជាមួយ Ram 10GB+អង្គផ្ទុកទិន្នន័យខាងក្នុង 256GB នឹង 128GB ជាមួយ Ram 6GB/8GB។ បំពាក់នូវរន្ធ USB-C ថាមពលថ្ម ៤,០០០ មីលីអំពែ ប្រើប្រាស់បច្ចេកវិទ្យា សាកថ្មលឿន Quick Charge 3.0។ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ និងអាចលេងហ្គេមបានស្រួល Xiaomi Black Shark បានធ្វើវឌ្ឍនភាពថ្មី ដោយបានដាក់ដំណើរការជាមួយប្រព័ន្ធ ដំណើរការ Android Oreo ថ្មី និងមានការប្រើប្រាស់បញ្ចូលគ្នា ជាមួយ នឹងផ្ទៃ MIUI ផងដែរ។

ដៃហ្គេមថ្មីកាន់តែងាយស្រួល

Black Shark Helo បានធ្វើវឌ្ឍនភាពថ្មីជាមួយ ដៃសម្រាប់កំសាន្តហ្គេម ដោយលើកនេះ វាបានបំពាក់មកទាំងខាងស្តាំង នឹងខាងឆ្វេង ដើម្បីជំនួយដល់ការកំសាន្តហ្គេមកាន់តែល្បឿន នឹងងាយស្រួលជាមុន។ ដូច្នេះការរងចាំសម្រាប់អ្នកចូលចិត្តលេង ហ្គេមធំៗដូចជា Pubg ,rules of survival នឹងហ្គេមផ្សេងៗទៀតពិតជាមិនខកបំណងឡើយ។

រន្ធបំពងសម្លេង Stereo

ចំពោះរន្ធបំពងសម្លេង របស់ទូរស័ព្ទនេះ មានលក្ខណៈជា ស្ថេរេអូរ (Stereo) ទីតាំងនៃរន្ធបំពងសម្លេងគឺបានបំពាក់នៅផ្នែកខាងមុខទាំងអស់នៃទូរស័ព្ទនេះ ប្រើប្រាស់បច្ចេកវិទ្យា Hi Fi audio និង បច្ចេកវិទ្យា Smart PA សម្រាប់ជំនួយអំភ្លី នៅពេលបច្ចេញសម្លេង មកក្រៅ ធ្វើអារម្មណ៍អ្នកកំពុងលេងហ្គេមហាក់បីដូចជានៅក្នុងស្ថានភាពជាក់ស្តែងអញ្ចឹង។

សម្រាប់ Black Shark Helo ថ្មី ភ្ជាប់មកជាមួយ ឧបករណ៍ដូចខាងក្រោម៖

សរុបមក Xiaomi ពិតជាធ្វើបានល្អចំពោះការប្រកាសនូវ Xiaomi Black Shark ជំនាន់ថ្មីនេះសម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តលេងហ្គេម ហើយពិតជាមិនធ្វើឲ្យខកបំណងឡើយ។

Oneclicks ផ្តល់ដំណឹងបន្តទៀតនៅពេលដែល ទូរស័ព្ទនេះមានវត្តមានក្នុងប្រទេស។

ប្រភពៈhttps://www.mi.com

 

Leave a Reply

Your email address will not be published. Required fields are marked *