Home » News » Mi 8 ប្រកាសផ្លូវការ នាំមកនូវជាមួយ បច្ចេកវិទ្យាកប់ ស្កេនផ្ទៃមុខ ជាលក្ខណៈ 3D បំពាក់បច្ចេកវិទ្យាចុងក្រោយជាច្រើនទៀត

Mi 8 ប្រកាសផ្លូវការ នាំមកនូវជាមួយ បច្ចេកវិទ្យាកប់ ស្កេនផ្ទៃមុខ ជាលក្ខណៈ 3D បំពាក់បច្ចេកវិទ្យាចុងក្រោយជាច្រើនទៀត

News

 

ទូរស័ព្ទ Xiaomi Mi 8 ប្រកាសជាផ្លូវការក្រោយពីមានពាក្យចចាមអារ៉ាមភាគច្រើន។ Mi 8 មានបីជម្រើស គឺ Xiaomi Mi 8, Mi 8 SE, and Mi 8 Explorer Edition ដោយបំពាក់មកជាមួយផ្នែករឹងដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា និងមានកាមេរ៉ាពីរ ហើយជាប្រភេទទូរស័ព្ទដំបូងដែលបានបំពាក់ ហ្វ្រេកង់ GPS ពីរ។ វាក៏ជាទូរស័ព្ទត្រូល Xiaomi ជាផ្លូវការដំបូងដែលបានបំពាក់អេក្រង់មានក្បាលឆក ហើយក្បាលឆកនេះក៏អាចលាកវាឲ្យមានអេក្រង់ស្មើបានផងដែរ។ ការបំពាក់ថ្មីរិតតែអស្ចារ្យ គឺវាមានមុខងារដោះសោដោយស្កេនទម្រង់ផ្ទៃមុខ ជាលក្ខណៈ 3D ដូចទៅនឹង Iphone X ភាពពិសេសនៃការស្កេនផ្ទៃមុខនេះ ក្រុមហ៊ុនXiaomi បានបញ្ជាក់ថា វាអាចស្គាល់នូវទម្រង់មុខរបស់ម្ចាស់ទូរស័ព្ទបានយ៉ាងល្អទោះបីនៅទីងងឹងក៏ដោយ។

១.ការបំពាក់អេក្រង់

Xiaomi Mi 8

Xiaomi Mi 8 Explorer

Xiaomi Mi 8 SE

-ប្រភេទ Super AMOLED ឆកនៅផ្ទៃខាងមុខ -ប្រភេទ Super AMOLED ឆកនៅផ្ទៃខាងមុខ -ប្រភេទ Super AMOLED ឆកនៅផ្ទៃខាងមុខ
-ទំហំ 6.21 -ទំហំ 6.21 -ទំហំ 5.88
-ប្រើបច្ចេកវិទ្យាHDR10 display ធ្វើឲ្យរូបភាពដិតល្អ និងគ្រប់ដណ្តប់ដោយ  DCI-P3 ធ្វើឲ្យរូបភាពដែលបានបង្ហាញមកមានភាពស្រស់ស្អាត -ប្រើបច្ចេកវិទ្យាHDR10 display ធ្វើឲ្យរូបភាពដិតល្អ និងគ្រប់ដណ្តប់ដោយ  DCI-P3 ធ្វើឲ្យរូបភាពដែលបានបង្ហាញមកមានភាពស្រស់ស្អាត -ប្រើបច្ចេកវិទ្យាHDR10 display ធ្វើឲ្យរូបភាពដិតល្អ និងគ្រប់ដណ្តប់ដោយ  DCI-P3 ធ្វើឲ្យរូបភាពដែលបានបង្ហាញមកមានភាពស្រស់ស្អាត
-តួរបស់ទូរស័ព្ទស្រោបដោយកញ្ចក់ការពារ -តួរបស់ទូរស័ព្ទស្រោបដោយកញ្ចក់ការពារ តួរបស់ទូរស័ព្ទស្រោបដោយកញ្ចក់ការពារ
-ដោះសោដោយប្រើ ឧបករណ៍ស្កេនម្រាមដៃនៅខាងក្រោយ រឺ ប្រើផ្ទៃមុខ -ដោះសោរដោយដាក់ម្រាបដៃនៅលើនៅលើអេក្រង់ទូរស័ព្ទ រឺប្រើផ្ទៃមុខ -ដោះសោដោយប្រើ ឧបករណ៍ស្កេនម្រាមដៃនៅខាងក្រោយ រឺ ប្រើផ្ទៃមុខ

២.បន្ទះឈីប, រ៉េម, និងថាមពលថ្មី

-កម្លាំងម៉ាស៊ីនដំណើរការដោយ បន្ទះឈីបប្រភេទ CPU: Qualcomm Snapdragon 845 -កម្លាំងម៉ាស៊ីនដំណើរការដោយ បន្ទះឈីបប្រភេទ CPU: Qualcomm Snapdragon 845 -កម្លាំងម៉ាស៊ីនដំណើរការដោយ បន្ទះឈីបប្រភេទថ្មី CPU: Qualcomm Snapdragon 710
-អង្គដំណើរការ (RAM) 6GB -អង្គដំណើរការ (RAM) 8 GB RAM -អង្គដំណើរការ (RAM) 4/6 GB RAM
-អង្គផ្ទុកទិន្នន័យ ខាងក្នុង64/128/256 -អង្គផ្ទុកទិន្នន័យ ខាងក្នុង128GB -អង្គផ្ទុកទិន្នន័យ ខាងក្នុង 64GB
     

 ៣.កាមេរ៉ា

សម្រាប់ Mi 8 និង Mi 8 Explorer បំពាក់មកជាមួយ កាមេរ៉ាក្រោយ ពីរគ្រាប់ AI ផលិតដោយក្រុមហ៊ុន Sony (IMX363) បញ្ឍរ មួយគ្រាប់ ទំហំ 12 មេហ្គាភិចសែល  f/1.8 កម្រិតជំនួយភាពហ្មត់រូបថត 1.4 μm pixel ភ្ជាប់មុខងារទប់រំញ័រ ៤ អ័ក្ស OISនិងមួយគ្រាប់ទៀតទំហំ 12 មេហ្គាភិចសែល  f/2.4  នឹងអាច Zoom បាន 2x ដោយរក្សាគុណភាពរូបថតនៅល្អ ចំពោះកាមេរ៉ា មុខ មានទំហំ 20 មេហ្គាភិចសែល ផលិតដោយក្រុមហ៊ុន Samsung មានកម្រិតជំនួយភាពហ្មត់ 1.8μm ប្រើបច្ចេកវិទ្យា AI Portrait នឹង AI Beautify ដើម្បីធ្វើឲ្យរូបភាពចាប់បានកាន់តែមានភាពស្រស់ ស្អាត និងបែបធម្មជាតិ ដូច្នេះអាចនិយាយបានថាកាមេរ៉ាមុខរបស់  Mi 8 និង Mi 8 Explorer ពិតជាមានសមត្ថភាពខ្ពស់តាមការបញ្ជាក់របស់ក្រុមហ៊ុនកាមេរ៉ារបស់ ម៉ូឌែល  Mi 8 និង Mi 8 Explorer អាចចាប់យករូបភាពបានល្អជាង Iphone X និងមានគុណភាពរូបភាពមិនចាញ់ ត្រកូល Galaxy 9 ឡើយ  ។ សម្រាប់ Mi 8 SE បានបំពាក់មកជាមួយកាមេរ៉ា ពីរគ្រាប់ មួយគ្រាប់ ទំហំ 12 មេហ្គាភិចសែល  f/1.9 កម្រិតជំនួយភាពហ្មត់រូបថត 1.4 μm pixel  និងមួយគ្រាប់ទៀតទំហំ 5 មេហ្គាភិចសែល  f/2.0  ចំពោះកាមេរ៉ាមុខ 20 មេហ្គាភិចសែល  f/2.0  កម្រិតជំនួយភាពហ្មត់ 2.0μm pixel ប្រើបច្ចេកវិទ្យា AI  ។ជាមួយលក្ខណៈពិសេស របស់ Mi 8 លើកនេះគឺអាចថតវីដេអូកម្រិត 4K 60fps ល្បឿនពិតជារលូនមិនទាក់ឡើយ។  កាមេរ៉ាម៉ូឌែលទាំងបីនេះអាចចាប់ រូបភាពបានល្បឿនដោយការបំពាក់ បច្ចេកវិទ្យា AI ស្គាល់នូវ Scene រហូតដល់ ២០៦ ប្រភេទ ទៅលើវត្ថុដែលយើងថត ដើម្បីឲ្យរូបថតមានលក្ខណៈបន្សីទៅនឹងធម្មជាតិពិតៗ។ តាមរយៈ Dxomark ដែលជា វែបសាយ បញ្ជាក់ពីគុណភាពរូបថត បានបង្ហាញថា គុណភាព រូបថតចេញពីកាមេរ៉ា របស់ Mi8 គឺមានភាពល្អប្រណិតមិនចាញ់ កំពូលស្មាតហ្វូនផ្សេងៗ ដោយទទួលបានពិន្ទុរហូតដល់ 99 លើស Google pixel នឹង Iphone x។ ដូច្នេះយើងអាចសន្មត់ច្បាស់ណាស់ថា Mi Mi8 ពិតជាកំពូលស្មាតហ្វូនដែលមានកាមេរ៉ា ច្បាស់ប្រាកដណាស់ក្នុងឆ្នាំ ២០១៨ នេះ។

 

៣.ការធ្វើវឌ្ឍនភាពនៃបច្ចេកវិទ្យាថ្មីរបស់ខ្លួន

បានបំពាក់មកនូវវឌ្ឍនភាព Hardware ដូចជា Bluetooth 5.0, មាន NFC, ជាពិសេសបានបំពាក់មកជាមួយហ្វ្រេកង់ GPS ចំនួនពីរ , ការបំពាក់នូវបច្ចេកវិទ្យា 3D Face ស្កេន សមត្ថភាពខ្ពស់ ដោយអាចស្កេននៅទីងងឹង បាន ដែលបច្ចុប្បន្នមិនមានកំពូលស្មាតហ្វូន Android ណាដែលបានបំពាក់នៅឡើយ។ ការដាក់ដំណើរការ Andorid 8.1 ស្រោបដោយផ្ទៃ​ MIUI 10 ថ្មីបំផុត។

 

៤.កម្លាំងថ្ម និងបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មីរបស់ខ្លួន

Mi 8 មានទំហំ 3400 mAh នឹង Mi 8 Explorer មានទំហំថ្ម 3០00 mAh  បំពាក់មកជាមួយ បច្ចេកវិទ្យាសាកល្បឿន ជំនាន់ទី៤ ធ្វើឲ្យការសាកថ្មបានល្បឿន។ចំពោះ Mi 8 SE មានទំហំ 3120 mAh គាំទ្រការសាកបញ្ចូលថ្មល្បឿន ជំនាន់ទី ៣ ប៉ុណ្ណោះ ។

៥.ពណ៌ដែលអាចជ្រើសរើស

Mi 8               Mi 8 Explorer                                   Mi 8 SE
ខ្មៅ,ខៀវ,ស និងមាស               ខ្មៅ មើលធ្លុះឃើញម៉ាស៊ីនខាងក្នុង                                    ប្រផេះ,ខៀវ,ក្រហម, និងមាស

OneClick នឹងជូនដំណឹងពត៌មានបន្ថែមនៅពេលទូរស័ព្ទនេះ មានវត្តមានក្នុងប្រទេស។

Source: Mi.com

Leave a Reply

Your email address will not be published. Required fields are marked *