Home » News » Mi 8 នឹង Mi 8 Explore កំពូលស្មាតហ្វូនប្រើបច្ចេកវិទ្យាចុងក្រោយ ប្រើកាមេរ៉ា សម្បនិម្មិត ទាំងមុខ នឹងក្រោយ GPS 2 ស្កេនមុខ 3D នឹង……………….

Mi 8 នឹង Mi 8 Explore កំពូលស្មាតហ្វូនប្រើបច្ចេកវិទ្យាចុងក្រោយ ប្រើកាមេរ៉ា សម្បនិម្មិត ទាំងមុខ នឹងក្រោយ GPS 2 ស្កេនមុខ 3D នឹង……………….

News

ឆ្នាំ២០១៨ គឺជាឆ្នាំគម្រប់ខួប ទី៨ ដែល Mi បានប្រកាសនូវកំពូលស្មាតហ្វូនរបស់ខ្លួន ដែលប្លែកចេញរហូតដល់ទៅ បីប្រភេទ ជាជម្រើសម្រាប់អ្នកប្រើប្រាស់។ សម្រាប់កំពូលស្មាតហ្វូនរបស់ខ្លួន នៅគម្រប់ខួបទី៨ នេះ Mi 8 នឹង Mi 8 Explorer ត្រូវបានរចនាឡើងដោយរូបរាងពិសេស និងមានលក្ខណះលេចធ្លោ មែនទែន។

 

ដូច្នេះ Oneclicks សូមធ្វើការបង្ហាញនូវលក្ខណះពិសេស លក្ខណៈសម្បត្តិ អំពី Mi 8 ដូចខាងក្រោម៖

ការរចនាថ្មី នឹងប្លែកគេ

ធ្វើការរចនាដោយបំពាក់មកជាមួយអេក្រង់ដែលមានក្បាលឆក លាតដល់ផ្ទៃគែមនៃទូរស័ព្ទ បំពាក់មកជាមួយអេក្រង់  AMOLED ផលិតដោយក្រុមហ៊ុន Samsung ដែលមានទំហំ ៦.២១ អ៊ីញលាត ៨៣.៥% នៃផ្ទៃខាងមុខ ជាមួយកម្រិត Aspect Ratio 18:7:9 មានកម្រិតពន្លឺ ភ្លឺ នឹងមានពណ៍ដិតច្បាស់ល្អពេលបង្ហាញរូបភាព ក្នុងកម្រិត Full HD+ (2248 x 1080 ភិចស៊ែល)។

សម្រាប់ Mi 8

នៅផ្នែកខាងក្រោយក៏វាស្រោបដោយកញ្ចក់ដែលមានភាពរលោងភ្លឺ ជាមួយនឹងលក្ខណៈទម្រង់ផុសចេញជា 2.5D មានសភាពទាលកោង ជាមួយស៊ុមនៅផ្នែកកណ្តាលជាលោហៈ ៧០០០ ព័ទ្ធជុំវិញ (aluminum frame (7000 series) និងមានស៊េនស័រ ស្កេនម្រាមដៃសម្រាប់ដោះសោរ នឹងមានមុខងារបន្ថែមផ្សេងៗទៀត។ Mi 8 មានវិមាត្រ ១៥៥ x ទទឹង ៧៥ x ដែលមានកម្រាស់ ៧.៦ មីលីម៉ែត្រ ជាមួយទម្ងន់ ១៧៥ ក្រាម និងមានជម្រើស ៤ ពណ៌គឺ ពណ៌ស, ពណ៌ខ្មៅ, ពណ៌មាស, និងពណ៌ខៀវ។

សម្រាប់ Mi 8 Explorer

នៅផ្នែកខាងក្រោយក៏វាស្រោបដោយកញ្ចក់ដែលមានភាពរលោងភ្លឺ ដែលអាចមើលឃើញដល់ ម៉ាស៊ីនខាងក្នុងតែម្ដង ជាមួយនឹងលក្ខណៈទម្រង់ផុសចេញជា 2.5D មានសភាពទាលកោង ជាមួយស៊ុមនៅផ្នែកកណ្តាលជាលោហៈ ៧០០០ ព័ទ្ធជុំវិញ (aluminum frame (7000 series) ដូចគ្នានឹង Mi 8 ដែរ និងវាមិនមានស៊េនស័រ ខាងក្រោយទេ តែវាបានបំពាក់មកជាម ផ្នែករឹងដែលអាចឲ្យយើងស្កេនម្រាមដៃ នៅលើអេក្រង់តែម្តង សម្រាប់ដោះសោទូរស័ព្ទ ដែលវាពិតជាមានភាពស៊ីវិល័យ នឹងខុសគេតែម្តង។  Mi 8 Explorer  មានវិមាត្រ ១៥៥ x ទទឹង ៧៥ x ដែលមានកម្រាស់ ៧.៦ មីលីម៉ែត្រ ជាមួយទម្ងន់ ១៧៧ ក្រាម មានជម្រើស ពណ៌ខ្មៅ នឹងខៀវ។

កម្លាំងម៉ាស៊ីន

កម្លាំងម៉ាស៊ីនរបស់ Mi 8 នឹង Mi 8 Explorer ពិតជាខ្លាំងដោយបំពាក់មកជាមួយផ្នែករឹងចុងក្រោយបង្អស់ ជាប្រភេទ ឈីប Snapdragon 845 ដែលបច្ចុប្បន្នបានបំពាក់នៅលើកំពូលស្មាតហ្វូនដូចជា Samsung Galaxy S9/9+, OnePlus 6, Mi Mix 2S ជាដើម។ Mi 8 បានបំពាក់ រ៉េម ទំហំ ៦ ជីកាបៃ ដោយមាន អង្គផ្ទុកទិន្នន័យបីជម្រើស ៦៤, ១២៨, និង ២៥៦ ជីកាបៃ។ ចំពោះ Mi 8 Explorer គឺបំពាក់មកជាមួយ រ៉េម ៨ ជីកាបៃ និងមានជម្រើសអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃតែមួយគត់។ ឆ្លងតាមរយៈការធ្វើតេស្តកន្លងមក ជាមួយកម្មវីធី Antutu វាទទួល បានពិន្ទុរហូតដល់ទៅ ៣០ ម៉ឺនឯណោះ ដែលជាពិន្ទុកប់ នឹងដំណើរការគ្រប់កម្មវិធីនៅ Playstore យ៉ាងរលូន។

 

កាមេរ៉ា ប្រើបញ្ញាសិម្បនិម្មិត្ត ទាំងអស់ ( Dual AI)

កាមេរ៉ា របស់Mi 8 នឹង Mi 8 Explorer  បានធ្វើការចុះឈ្មោះ នឹងធ្វើតេស្ត បានពិន្ទុខ្ពស់នឹងប្រសើរខ្លាំង ទៅក្នុងវែបសាយ DxOMark ( https://www.dxomark.com ) ឃើញថា ខ្ពស់ជាង iPhone X និង Pixel 2 ទៅទៀត ដែលពិតជាអស្ចារ្យមែនទែន។ កាមេរ៉ាក្រោយមានពីរគ្រាប់ នឹងអាចពង្រីករូបភាពបាន 2X ដោយរក្សាគុណភាពរូបភាពមិនបាត់បង់ ក្នុងកម្រិត ទំហំ ១២ មេហ្គាភិចស៊ែល Aperture f/1.8 ចាប់រូបភាពក្នុងទំហំ ១.៤ មីក្រូនភិចស៊ែល ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) មានមុខងារ ទប់លំនឹង 4-axis OIS ធ្វើឲ្យរូបថតមិនមានភាពព្រាលឡើយ ទោះនៅពេលថតលោកអ្នកញ័រដៃក៏ដោយ។ មួយគ្រាប់ទៀត ជាលេន Telephoto ទំហំ ១២ មេហ្គាភិចស៊ែលដូចគ្នា Aperture f/2.4 សម្រាប់បង្កើតមុខងារ ថតព្រាលផ្ទៃក្រោយបានយ៉ាងប្រសើរ។

ចំណែកឯកាមេរ៉ាខាងមុខបំពាក់កាមេរ៉ារហូត ដល់ទៅ ២០ មេហ្គាភិចស៊ែល ដោយបានបន្ថែមកម្រិតជំនួយភាពហ្មត់បានច្បាស់ដល់ ១.៨ មីក្រូនម៉ែត្រដែលជាបរិមាណធំ ជាមួយនឹងមុខងារថ្មី ប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតអាចថតព្រាលផ្ទៃខាងក្រោយយ៉ាងច្បាស់បែបធម្មជាតិ (AI Portrait) និងធ្វើវឌ្ឍនភាពថ្មីផ្នែករឹងដោយបំពាក់នូវបច្ចេកវិទ្យា 3D Face ស្កេន  តំបូងនៅលើទូរស័ព្ទដែលដំណើរការដោយ Android មានសមត្ថភាពខ្ពស់ អាចស្កេននៅទីងងឹត បើទោះបីមិនមានពន្លឺក៏អាចនៅតែស្កេនស្គាល់ម្ចាស់ខ្លួន ដែលបច្ចុប្បន្ន មិនទាន់មានកំពូលទូរស័ព្ទស្មាតហ្វូនដ៏ទៃផ្សេងៗធ្វើបាននៅឡើយ។

លក្ខណៈនៃការស្កេនទម្រង់មុខគឺដោះសោររហ័សមែនទែន ដោយគ្រាន់តែបើកទូរស័ព្ទ នោះវានឹងដោះសោទូរស័ព្ទភ្លាមតែម្តង នឹងមានសុវត្ថិភាពខ្ពស់។

GPS ពីរក្នុងម៉ាស៊ីនតែមួយ

បច្ចេកវិទ្យា ហ្វ្រេកង់ GPS ភ្លោះថ្មីនេះ ក៏ប្រសើរដែរ សម្រាប់ការចាប់យកចំណុចទីតាំង របស់អ្នក នៅពេលបើកបរ តាមដងផ្លូវ បានច្បាស់ល្អ បើទោះជាតំបន់នោះគ្រប់ដណ្តប់ដោយ ភាពណែនតាន់តាប់ រឺទីងងឹង ក៏វានៅតែបង្ហាញទីតាំងច្បាស់លាស់ នឹងកាត់បន្ថយលម្អៀងបានច្រើនខុសពី ស្មាតហ្វូន ដែលមាន GPS តែមួយ។

បច្ចេកវិទ្យា 3D Beauty ដែលកាមេរ៉ាខាងមុខរបស់វា ធ្វើការកែកុនមុខបែប 3D តែម្ដង ដោយមិនមែន បន្ថែមត្រឹមតែពណ៌ និងកាត់បំបាត់ស្នាមឡើយ។

បច្ចេកវិទ្យា NFC Payment នៅប្រទេសចិន បច្ចេកវិទ្យានេះកំពុងពេញ និយមខ្លាំង ដែលគេមិនចាំបាច់ កាន់លុយតាមខ្លួនឡើយ ហើយមុខងារនេះ ក៏អាចនឹងធ្វើឲ្យប្រិយមិត្ត ដែលធ្លាប់ប្រើការស្កេន Payment នៅលើទូរសព្ទ Galaxy ពីមុនមក ងាកមករកវា ផងដែរ។

កម្លាំងថ្ម និងបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មីរបស់ខ្លួន

Mi 8 មានទំហំ 3400 mAh នឹង Mi 8 Explorer មានទំហំថ្ម 3០00 mAh  បំពាក់មកជាមួយ បច្ចេកវិទ្យាសាកល្បឿន Quick Charge 3.0 អាចគាំទ្រដល់ 4.0 ជាមួយ USB ជាប្រភេទ Type-C 1.0 ។

 

សរុបមក Mi 8 នឹង Mi 8 Explorer គឺជាទូរស័ព្ទលំដាប់ជាន់ខ្ពស់ ដែលមានចំណុចលេចធ្លោដូចខាងក្រោម

១-អេក្រង់ ថ្មី ជាប្រភេទAMOLED មានកម្រិតបង្ហាញរូបភាព ទំហំ Full HD (2448 x 1080 ភិចស៊ែល) ក្បាលឆក គ្រប់ដណ្តប់ដោយ DCI-P3 ធ្វើឲ្យរូបភាពបង្ហាញមានលក្ខណះភ្លឺស្អាត

២- កម្លាំងម៉ាស៊ីន ជាប្រភេទ ស៊ីភីយូ Snapdragon ៨៤៥ មានកម្លាំងក្រាហ្វិច ខ្លាំងត្រកូល ៦០០ អាចលេងហ្គេម នឹងដំណើរការ កម្មវិធីធំៗ ដោយរលូន

៣-កាមេរ៉ា ធំ (ខាងក្រោយ 12+12MP) Aperture 1.8 ជាមួយបច្ចេកវិទ្យា បញ្ញាសម្បនិមិត្ត (AI) នឹងថតវីដេអូ បាន 4K ខាងមុខ ជំនាញ Selfie (AI Portrait) ប្រើបញ្ញាសិប្បនិម្មិត្ត 20MP នឹងអាចថតបានព្រាលខាងក្រោយ។

៤-ដោះសោរដោយស្កេនមុខជាលក្ខណះ 3D ទោះបីនៅទីងងឹងមិនមានពន្លឺក៏នៅតែអាចចំណាំមុខម្ចាស់ ដោះសោរបានដែរ នឹងមានឧបករណ៏ស្កេនម្រាមដៃ នៅខាងក្រោយ

៥-តួរបស់ទូរស័ព្ទ ស្រោបដោយ កញ្ចក់ នឹងព័ទ្ធជុំវិញតួ ដោយអាលុយមីញ៉ូម សម្រាប់ Mi 8 នឹងសម្រាប់ Mi 8 Explorer ឃើញដល់ម៉ាស៊ីន ខាងក្នុង

៦-បច្ចេកវិទ្យាថ្មី បំពាក់ GPS ពីរ

៧-ត្រៀមខ្លួូនជាស្រេចជាមួយ ការធ្វើវឌ្ឍនភាពថ្មី ស្រោបដោយផ្ទៃ MIUI 10

៨-មានជម្រើសពណ៌  មាស, ខ្មៅ, ក្រហម, និងខៀវ សម្រាប់ Mi 8 Explorer មានជម្រើសពណ៌ ខ្មៅ នឹងខៀវ។

ប្រភព Mi.com

Leave a Reply

Your email address will not be published. Required fields are marked *