Home » News » លេចចេញរូបរាងពិតរបស់ Mi MAX 3 មានអេក្រង់ធំរហូតដល់ 6.9 អ៊ីង នឹងមានកម្លាំងខ្លាំងជាមុនជាមួយកាមេរ៉ា ភ្លោះខាងក្រោយ……

លេចចេញរូបរាងពិតរបស់ Mi MAX 3 មានអេក្រង់ធំរហូតដល់ 6.9 អ៊ីង នឹងមានកម្លាំងខ្លាំងជាមុនជាមួយកាមេរ៉ា ភ្លោះខាងក្រោយ……

News

មុននឹងចូលដល់ការបង្ហាញពីភាពបែកធ្លាយរបស់ Mi Max3  ជាបឋម Oneclicks សូមធ្វើការរំលឹក Mi Max 2 ជាមុនសិន។ Mi Max 2 បានធ្វើវឌ្ឍនភាពរូបរាងរបស់ខ្លួនច្រើន បើធៀបទៅនឹង Mi Max ដែលជាស្មាតហ្វូនមានអេក្រង់ធំជាងគេរបស់ក្រុមហ៊ុន Xiaomi ការរចនាពីមុនគឺបានធ្វើការវិវឌ្ឍទៅលើ រូបរាង , ទំហំថាមពលថ្មធំជាងមុន, សមត្ថភាពកាមេរ៉ា  និងកែសម្រួល រាល់ចំនុចខ្វះខាតជាច្រើនដែលជាតម្រូវការរបស់អ្នកប្រើប្រាស់ ។ សម្រាប់ឆ្នាំ 2018 នេះ ក្រុមហ៊ុន Xiaomi បានប្រកាសរួចទៅហើយពីពេលវេលា នឹងចេញ ត្រកូល Max របស់ខ្លួនជំនាន់ទី 3 គឺ Mi Max 3 ដែលនឹងមានវត្តមានជាផ្លូវការក្នុងខែកក្កដា ខាងមុខនេះ ។តាមរយៈការលេចធ្លាយនូវពត៌មាន របស់ Mi Max 3 នឹងរូបភាពមួយចំនួន OneClicks សូមធ្វើការបង្ហាញដូចខាងក្រោមតាមប្រភពពត៌មានរបស់ TENAA៖

Mi Max 3 នៅឆ្នាំនេះនឹងមានអេក្រង់ធំជាងមុនរហូតដល់  6.9 អ៊ីញ និងមានកម្រិត បង្ហាញរូបភាព 2160 x 1080 ភិចសែល ដែល Mi Max2 បច្ចុប្បន្នមានទំហំត្រឹមតែ 6.44 អ៊ីញ ប៉ុណ្ណោះ។ បើទោះបីជាវាមានទំហំអេក្រង់ធំជាងមុនមែន តែវិមាត្រទាំងមូលរបស់វាមិនមានទំហំធំជាងមុនទេ ដោយអេក្រង់របស់វានឹត្រូវបានគេបំពាក់ស្ទើរតែលាតដល់គែមទូរស័ព្ទតែម្តង  ក្នុងសមាមាត្រ 18: 9 តួខាងក្រោយស្រោបដោយ អាលុយមីញ៉ូម អមដោយ ឧបករណ៍ស្កេនស្នាមម្រាមដៃនៅខាងក្រោយ។

 

ទូរស័ព្ទនេះ អាចនឹងប្រើប្រាស់បន្ទះឈីប Qualcomm snapdragon 710 octa-core មានល្បឿន 1.8GHz នឹងល្បឿនក្រាហ្វិច ត្រកូល Andreno 616, បំពាក់មកជាមួយ RAM ទំហំ 3GB/4GB/6GB ជាមួយអង្គចងចាំ (RAM) ទំហំ 32GB/64GB/128GB  ដូច្នេះអាចសន្និដ្ឋានថាដំណើរការវាពិតជាមានល្បឿនជាងម៉ូដែលមុនៗ របស់វា។

ប្រសិនបើយើងគិតទៅលើ Mi Max យើងពិតជាចង់ដឹងណាសថាតើទំហំថ្មដែលបំពាក់មកជាមួយមានទំហំប៉ុន្មាន? តាមរយះការបែកធ្លាយបានបង្ហាញថា Mi Max 3 អាចនឹងមានទំហំថ្មធំជាងមុនបន្តិច ក្នុងកម្រិតបរិមាណ  5,400 mAh ដោយដាក់ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ចេញពីប្រអប់ អាចស្រោបដោយផ្ទៃ MIUI 9 រឺក៏ MIUI 10 ។

ចំពោះការតំឡើងកាមេរ៉ា គឺបានធ្វើការបោះជំហ៊ានថ្មីទៀត ដោយបានតំឡើងកាមេរ៉ាពីរគ្រាប់នៅខាងក្រោយផលិតដោយក្រុមហ៊ុន SONY ប្រភេទ Sony IMX363 មានទំហំ  12 មេហ្គាភិចស៊ែល នឹងបានពង្រីកកាមេរ៉ាខាងមុខរហូតដល់ ៨ មេហ្គាភិចស៊ែល ងាយស្រួលក្នុងការថតរូបរបស់លោកអ្នកផងដែរ។

Mi Max 3 អាចមានជម្រើសច្រើនពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ, ប្រផេះ, ប្រាក់, មាស, ស, ផ្កាឈូកមាស, ក្រហម, ផ្កាឈូក និងពណ៌ខៀវ។

យើងទាំងអស់គ្នានឹងទទួលបានពត៌មានជាផ្លូវការក្នុងពេលឆាប់ៗនេះក្នុងខែ កក្កដា ខាងមុខនេះ ដូច្នេះសម្រាប់ ប្រិយមិត្ត ដែលរងចាំ Mi Max3 ពិតជាមិនខកបំណងឡើង។

ប្រភព tenaa.com.cn

Leave a Reply

Your email address will not be published. Required fields are marked *