Home » News » MI A2 ប្រកាសផ្លូវការ កាមេរ៉ា AI ទាំងមុខ នឹងក្រោយ មានសមត្ថភាពខ្ពស់ ខ្លាំងជាម៉ូឌែលជំនាន់មុន…………

MI A2 ប្រកាសផ្លូវការ កាមេរ៉ា AI ទាំងមុខ នឹងក្រោយ មានសមត្ថភាពខ្ពស់ ខ្លាំងជាម៉ូឌែលជំនាន់មុន…………

News

 

កាលពីឆ្នាំមុន Xiaomi Mi A1 គឺជាតារាមួយ នឹងជំនាន់ទី១ របស់ក្រុមហ៊ុន Xiaomi ដែលបានប្រកាស នឹងដាក់លក់ជាលក្ខណះសកល យើងអាចនិយាយបានថាវាមានគុណភាពល្អទាំងរូបរាង ភាពធន់ និងតម្លៃជាដើម ។ ប៉ុន្តែពេលនេះ Xiaomi Mi A2 និង Mi A2 Lite គឺជាអ្នកបន្តជំនាន់ថ្មីដែលបានប្រកាសជាផ្លូវការក្នងឆ្នាំ២០១៨នេះ ។

ការប្រកាសជាផ្លូវការនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ លើកនេះ ទូរស័ព្ទ Mi ដែលប្រើប្រាស់ Android One មានរហូតដល់ទៅ  ពីរម៉ូឌែល ហើយ Xiaomi នឹងទទួលបានការលក់នៅទូទាំងពិភពលោកដូចកាលពីឆ្នាំកន្លងទៅដែរ ដែលនេះគឺជាកត្តាជម្រុញមួយទៀតក្នុងការពង្រីកវិសាលភាព និងភាពរីចម្រើនរីកចម្រើនទូទាំងសកលលោករបស់ក្រុមហ៊ុន Xiaomi ។

លក្ខណៈពិសេសរបស់ Xiaomi Mi A2


១-តួរបស់ទូរស័ព្ទ  :

ជាប្រភេទតួអាលុយមីញ៉ូម ផ្ទៃស្រោបអេក្រង់បំពាក់កញ្ចក់ការពារ ហ្គ្រីរីឡា ជំនាន់ទី 5 មានសមត្ថភាពការពារឆ្កូតខ្ពស់ និងផ្នែកខាងក្រោយនៃទូរស័ព្ទស្រោបដោយអាលុយមីញ៉ូម អមដោយឧបករណ៍ស្កេនម្រាមដៃនៅចំកណ្តាល។


២-កម្រិតបង្ហាញ:

អេក្រង់ទំហំ 5.99 អ៊ីញ ជាប្រភេទ IPS LCD, បង្ហាញក្នុងកម្រិត FHD+ (1,080×2,160px), ក្នុងកម្រិតសមាមាត្រ 18: 9 ដែលធ្វើឲ្យអេក្រង់បង្ហាញមានភាពទ្រវែង នឹងលាតដល់គែមទូរស័ព្ទ ជាមួយដង់ស៊ីតេកម្រិត  403ppi ធ្វើឲ្យរូបភាពបង្ហាញមានលក្ខណៈហ្មត់ល្អ ។


៣-កាមេរ៉ាផ្នែកខាងក្រោយ

ទំហំ 12/20 មេហ្គាភិចសែល ដែលកាមេរ៉ាគោលផលិតដោយក្រុមហ៊ុន SONY (IMX486) មានទំហំ 12 មេហ្គាភិចសែល ដែលបំពាក់បន្ថែមកម្រិតជំនួយភាពហ្មត់ទំហំ 1.25 μm ក្នុងកម្រិត aperture f/1.75  PDAF និងមួយគ្រាប់ទៀតក្រុមហ៊ុន SONY (IMX376) មានទំហំ 20 មេហ្គាភិចសែល ជាកាមេរ៉ា ជំនួយដើម្បីថតរូបផ្ទៃព្រាលខាងក្រោយ បំពាក់បន្ថែមកម្រិតជំនួយភាពហ្មត់ទំហំ 1.0 μm ក្នុងកម្រិត aperture f/1.75 ដូចគ្នានឹងកាមេរ៉ា គោល។ លក្ខណះពិសេសនៃកាមេរ៉ាទាំងពីនេះគឺបានបំពាក់មកជាមួយកម្មវិធីជំនួយក្នុងការផ្តិតយករូបភាព ដែលប្រើប្រាស់ បន្សីគ្នាជាមួយផ្នែករឹង បញ្ញាសម្បនិម្មិត (AI) ក្នុងគោលបំណងដើម្បីធ្វើឲ្យកាមេរ៉ាមានសមត្ថភាពកាន់តែខ្លាំងដើម្បីចាប់យករូបភាពដោយប្រើប្រាស់កាមេរ៉ាទាំងពីរមានភាពស្រស់ស្អាត នឹងប្រហាក់ប្រហែលទៅធម្មជាតិដែលលោកអ្នកកំពុងថត។ ចំពោះការចាប់យករូបភាពវីដេអូរ Mi A2 អាចចាប់យកបានក្នុងកម្រិតរហូតដល់2160p / 30fps ។


៤-កាមេរ៉ាខាងមុខ

ទំហំ 20MP ភ្ជាប់មកជាមួយកម្រិតជំនួយភាពហ្មត់ 1.0μm ក្នុងកម្រិត Aperture f / 2.2 គាំទ្រពណ៌រូបភាព Auto HDR ដែលធ្វើឲ្យការចាប់យករូបភាពខាងមុខ មានភាពដិតច្បាស់ និងប្រើប្រាស់កម្មវិធីជំនួយសម្រាប់ថតរូបភាពព្រាលផ្ទៃខាងក្រោយ ដោយគាំទ្របន្ថែមជាមួយបច្ចេកវិទ្យាបញ្ញាសម្បនិម្មិត AI) អាចថតវីដេអូក្នុងកម្រិត FHD 1080p / 30fps ។ សមត្ថភាពកាមេរ៉ា ខាងមុខរបស់ Mi A2 គឺមានភាពឆ្លាតវៃយល់ដឹងនូវការចាប់យករូបភាពបែបព្រាលជាលក្ខណះ ក្រុម នៅពេលដែលយើងថតមានមនុស្សចាប់ពីពីរនាក់ឡើងទៅ។


៥-ប្រព័ន្ធប្រតិបត្តិការ:

  ប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo (ប្រព័ន្ធប្រតិបត្តិការ Android one) ចុងក្រោយ និងត្រៀមជាស្រេចដើម្បីធ្វើវឌ្ឍនភាពទៅ Android P


៦-កម្លាំងម៉ាស៊ីន

បំពាក់មកប្រភេទ ស៊ីភីយូ Chipset Qualcomm Snapdragon 660 ដែលមានស្នូលរបស់វាចំនួន ៨គ្រាប់ Octa-core (4×2.2 GHz Kryo 260 និង 4×1.8 GHz Kryo 260) ជាមួយក្រាហ្វិចដំណើរការ Adreno 512 GPU សម្រាប់ប្រភេទ ស៊ីភីយូ និង ក្រាហ្វិចនេះ Mi A2 មានសមត្ថភាពខ្លាំង និងដំណើរការហ្គេមបានទាំងអស់ក្នុង PlayStore ដោយរលូន ជាពិសេសជាមួយហ្គេមដែលដំណើរការដោយរូបភាពជាលក្ខណះ 3D ដូចជា PUBG, rule of survival និងហ្គេមធំៗជាច្រើនទៀត ។


៧-អង្គដំណើរការ(RAM) និង អង្គចងចាំ (Storage)

បំពាក់មកជាមួយរ៉េម RAM ទំហំ 4 / 6GB សម្រាប់គាំទ្រដល់ការកំសាន្តកម្មវិធីច្រើនក្នុងពេលតែមួយដោយធ្វើឲ្យទូរស័ព្ទដំណើរការដោយរលូនតែម្តងដោយមិនចាំបាច់បិទមួយបើកមួយនោះទេ ។ អង្គផ្ទុកទិន្នន័យខាងក្នុងមានច្រើនជម្រើសគឺ 32/64 / 128GB អាស្រ័យតម្រូវការប្រើប្រាស់របស់លោកអ្នក Mi A2 មិនមានរន្ធដោត microSD ទេ។


៨-ថ្ម

បំពាក់មកជាមួយថ្មទំហំ 3.010mAh Li-Po សម្រាប់ថ្មទំហំប៉ុននេះលោកអ្នកអាចប្រើប្រាស់បានមួយថ្ងៃពេញ ព្រោះការដាក់ដំណើរការដោយ Android One គឺបានជួយសន្សំសំចៃការប្រើប្រាស់ថាមពលថ្ម និងធ្វើឲ្យទូរស័ព្ទដំណើរការដោយល្បឿន រួមទាំងគាំទ្រដោយការសាកបញ្ចូលថ្មជាមួយបច្ចេកវិទ្យា QuickCharge 3.0 សាកលឿន ប្រើរយៈពេលជាងមួយម៉ោងទូរស័ព្ទនឹងពេញ ១០០ភាគរយ ។


៩-ការតភ្ជាប់ និងការធ្វើវឌ្ឍន៍ភាពផ្នែករឹងបន្ថែម

គាំទ្រ ស៊ីមពីរ នឹងប្រើប្រាស់ 4G LTE បានទាំងពីរស៊ីម , USB-C; Wi-Fi a / b / g / n / ac គ្រប់លំដាប់ ; ប្រព័ន្ធ GPS; ប៊្លូធូស 5.0, និង blaster IR សម្រាប់បញ្ជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងឧបករណ៍ជាច្រើនទៀត…………. ។ បំពាក់មកជាមួយឧបករណ៍ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ សម្រាប់ប្រើប្រាស់ជាមួយកម្មវិធីដែលធ្វើការគាំទ្រជាមួយឧបករណ៍ស្កេនម្រាមដៃនេះ  ។

 

១០.ពណ៌ដែលអាចជ្រើសរើស

 Mi A2 នឹងមានជម្រើសពណ៌ជាច្រើនដូចជា ពណ៌មាស ខៀវ ឬខ្មៅ។

 

ប្រភព Mi.Global

 

Leave a Reply

Your email address will not be published. Required fields are marked *