Home » News » ក្រុមហ៊ុន Xiaomi ប្រកាសជាផ្លូវការនូវ Mi Box 4 និង 4c

ក្រុមហ៊ុន Xiaomi ប្រកាសជាផ្លូវការនូវ Mi Box 4 និង 4c

News

ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការនូវ Mi Box 4 និង Mi Box 4c ។

Mi Box 4 ពណ៌ស និងមានកំរាស់ 1,6 សង់ទីម៉ែត្រ។ វាមានទំងន់ 145 ក្រាម។Mi Box 4 បំពាក់ដោយស៊ីភីយូ quad-core 64 ប៊ីតនិង GPU Mali-450 / 750MHz 3+2 core  RAM ទំហំ 2GB និងអង្គចងចាំខាងក្នុង 8GB ។ វាភ្ជាប់មកជាមួយរន្ធដោត AV, រន្ធ HDMI និងរន្ធ USB សំរាប់តភ្ជាប់ទៅឧបករណ៍ផ្សេងៗ។ ឧបករណ៍នេះគាំទ្រកម្រិតបង្ហាញរូបភាពក្នុងកម្រិត 4K HDR Ultra HD ដែលធ្វើឲ្យរូបភាពដិតស្អាតល្អ ចំពោះលក្ខណះសម្លេងគឺបានបំពាក់មកជាមួយឧបករណ៍ Dolby + DTS  ដែលធ្វើឲ្យគុណភាពសម្លេងបញ្ចេញមកកាន់តែច្បាស់លាស់ ។ Mi Box 4 ដំណើរការដោយ Android  ស្រោបដោយផ្ទៃ MIUI ជាលក្ខណះ TV BOX។

 

 

Mi Box 4c គឺមានរូបរាងប្រហាក់ប្រហែលទៅនឹង Mi Box 4 ដែរទាំងផ្នែក រឹងផ្សេងៗ ចំណុចដែលខុសគ្នាគឺវាបានកាត់បន្ថយនូួវផ្នែករឹងមួយចំនួន គឺ RAM មកត្រឹម 1GB និងអង្គផ្ទុកទិន្នន័យមកត្រឹម 4GB នឹងមានពណ៌ខ្មៅ រឺឯ MI BOX 4 មានពណ៌ស។  សម្រាប់កម្ពុជាយើងនឹងមកដល់ពេលឆាប់ៗបន្ទាប់ពីវាចេញលក់នៅប្រទេសចិននៅថ្ងៃទី ០១ ខែកុម្ភះ ខាងមុខ។

ចំពោះតម្លៃ Oneclicks នឹងធ្វើការផ្តល់ពត៌មានពេលក្រោយ។

ប្រភព:gizmochina

Leave a Reply

Your email address will not be published. Required fields are marked *