Home » News » OnePlus 6T ធ្វើកំណែថ្មី អេក្រង់ធំជាងមុន ស្កេនម្រាមដៃលើអេក្រង់ កាមេរ៉ាថ្មីផ្តោតទៅលើការថតរូបកាន់តែច្បាស់ពេលយប់ នឹង………………….

OnePlus 6T ធ្វើកំណែថ្មី អេក្រង់ធំជាងមុន ស្កេនម្រាមដៃលើអេក្រង់ កាមេរ៉ាថ្មីផ្តោតទៅលើការថតរូបកាន់តែច្បាស់ពេលយប់ នឹង………………….

News

 

អស់រយៈពេល ៦ខែ ហើយ​ OnePlus 6 បានបញ្ចេញ នឹងដំណើរការនៅលើទីផ្សារប្រកួតប្រជែង ដែលនៅក្នុងខែតុលា នេះ អ្នកស្នងតំណែង OnePlus 6T បានបញ្ចេញរូបរាងថ្មី នឹងផ្លាស់ប្តូរនូវផ្នែករឹងបន្ថែមដែលពេលនេះ OneClicks សូមធ្វើការបង្ហាញដូចខាងក្រោម៖

 

ការរចនា

ផ្ទៃទាំងមូលនៃទូរស័ព្ទទាំងមូលស្រោបដោយកញ្ចក់ និងមានស៊ុមព័ទ្ធជុំវិញដោយ អាលុយមីញ៉ូម និងបានបំពាក់មកជាមួយអេក្រង់ដែលលាតសន្ធឹងស្នើពេញផ្ទៃនៃអេក្រង់តែម្តងដោយវាគ្រាន់តែមានតំណក់ទឹកនៅផ្នែកខាងលើបន្តិចតែប៉ុណ្ណោះ។ OnePlus 6T បានបំពាក់មកជាមួយប្រភេទកញ្ចក់ការពារឆ្កូត ធន់នឹងការកោស និងកកិតដែលជាម៉ូឌែលចុងក្រោយគឺ Gorilla Glass 6។

 

ចំពោះប៊ូតុងស្កេនម្រាមដៃត្រូវបានដកចេញ ធ្វើឲ្យផ្នែកខាងក្រោយមានភាពស្រស់ស្អាតមិនស៊ាំញុំ ហើយរន្ធដោយតកាសប្រភេទ 3.5mm ត្រូវបានដកចេញដោយជំនួសមកវិញនូងរន្ធ USB-Type C សម្រាប់បញ្ចេញសម្លេងមកកាសបំពងសម្លេងវិញ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានដាក់បន្ថែមនូវរន្ធ Type C បន្តមករន្ធកាស 3.5mm ដូច្នេះលោកអ្នកនៅតែរីករាយជាមួយរន្ធកាស 3.5mm របស់លោកអ្នកដដែល។ OnePlus 6T មិនអាវក្រោះការពារទេឹកទេ។

 

ទំហំអេក្រង់ធំជាងមុន មានដំណក់ទឹកនៅលើផ្ទៃខាងលើនៃអេក្រង់

តាមរយៈការបែកធ្លាយកន្លងមយើងបានដឹងហើយថា OnePlus 6T ភ្ជាប់មកជាមួយអេក្រង់ ដែលមានដំណក់ទឹក តាមរយៈរូបភាពផ្ទាល់យើងឃើញថា ដំណក់ទឹកនេះមានរន្ធតូចមែនទែន ដែលវាជារន្ធសម្រាប់ដាក់កាមេរ៉ាខាងមុខតែប៉ុណ្ណោះ ហើយវាក៏មិនមុខងារដើម្បីស្កេនមុខជាប្រភេទ 3D ស្កេនដែរ ហើយរន្ធបំពងសម្លេងមកកាន់ត្រចៀកត្រូវបានបំពាក់នៅពីលើកាមេរ៉ាខាងមុខនេះផងដែរ។ តាមរយៈការបំពាក់កម្មវិធីផ្នែកទន់ លោកអ្នកអាចលាក់រន្ធដំណក់ទឹកនេះបាន ដោយចូលទៅកម្មវិធីដែលបានកំណត់បិទ នឹងបើក ជាការស្រេច។ OnePlus 6T មានអេក្រង់ជាប្រភេទ AMOLED ទំហំ 6.41 អ៊ីងដែលមាន កម្រិតបង្ហាញរហូតដល់ 2340 x 1080 pixel (402ppi) ។ នេះគឺជាអេក្រង់ធំបំផុតនៅលើទូរស័ព្ទ OnePlus វាធំជាង OnePlus 6 បន្តិចតែប៉ុណ្ណោះ។

បំពាក់ ផ្នែករឹងថ្មី ស្កេនម្រាមដៃលើអេក្រង់ទូរស័ព្ទ

ជំនួសពីការស្កេនដោយម្រាមដៃនៅផ្នែកខាងក្រោយ OnePlus 6T បានបំពាក់នូវអេក្រង់ប្រភេទថ្មី នឹងដាក់ឧបករណ៍ស្កេនទ្រនាប់ដៃនៅក្រោមអេក្រង់ ដែលជាបច្ចេកវិទ្យាចុងក្រោយទាន់សម័យ ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលកំពុងរងចាំ និងក្តីរំពឹងរបស់អ្នកប្រើប្រាស់ ។ ភាពកាន់តែពិសេសជាមួយឧបករណ៍ស្កេនម្រាមដៃលើអេក្រង់នេះត្រូវបានក្រុមហ៊ុនអះអាងថា នឹងធ្វើការដោះសោរទូរស័ព្ទប្រកបដោយល្បឿនបំផុតដោយប្រើថេរវេលាត្រឹមតែ 1 វិនាទីប៉ុណ្ណោះ ដែលវាពិតជាល្បឿនមែនទែន។

ឧបករណ៏នេះជាផ្នែករឹងបែបអុបទិក ដោយនៅពេលដែលយើងចង់ដោះសោដោយប្រើម្រាមដៃវានឹងបង្ហាញនូវទីតាំងច្បាស់លាស់ដើម្បីឲ្យអ្នកប្រើប្រាស់ដាក់ម្រាមដៃរបស់ខ្លួនឲ្យត្រូវទីតាំង ដែលបច្ចេកវិទ្យានេះក៏មានដែរនៅក្នុង Huawei Mate 20 Pro។OnePlus 6T នឹងជាទូរស័ព្ទដំបូងគេដែលនឹងដាក់លក់នៅសហរដ្ឋអាមេរិកជាមួយនឹងលក្ខណៈពិសេសនេះដូចបានរៀបរាប់ខាងលើ។ ក្រៅពីមានមុខងារស្កេនម្រាមដៃនៅលើអេក្រង់ មុខងារ Face Unlock គឺនៅតែដាក់ឲ្យដំណើរការនៅលើ 6T ដដែលដូចម៉ូឌែលមុន។

អង្គដំណើរការ អង្គចងចាំ RAM

OnePlus 6T ភ្ជាប់មកជាមួយបន្ទះឈីប  Snapdragon 845 ដែលជាបន្ទះឈីបរត់បានល្បឿនបំផុតនៅលើកំពូលស្មាតហ្វូននាពេលបច្ចុប្បន្ន នឹងកំពុងដាក់ឲ្យដំណើរការនៅលើ កំពូលស្មាតហ្វូនដូចជា Xia0mi Mix3, Galaxy S9, LG G7 និង Sony Xperia XZ3 ជាដើម ។ OnePlus 6T ជម្រើសចំនួនបី: ដែលមានអង្គចងចាំទំហំ 6GB RAM/128GB, 8GB RAM/128GB និង8GB RAM/256GB ។ មិនរន្ធបន្ថែម អង្គផ្ទុកទិន្នន័យបន្ថែមទេ។

ដំណើរការដោយ Android 9.0 នឹងស្រោបដោយផ្ទៃ Oxygen OS

ទូរស័ព្ទ OnePlus ត្រូវបានគេកំណត់ថាជាកំពូលល្បឿន ទាំងផ្នែករឹង នឹងផ្នែករឹង ។ មូលហេតុនៃដំណើរការល្បឿននេះគឺដោយមានការអះអាងថាវាមានភាពស៊ីមេទ្រីគ្នាជាមួយ ផ្ទៃស្រោបដោយ អុកស៊ីសែន –  Android 9.0 Pie នឹងត្រូវបានដាក់ឲ្យដំណើរការនៅលើ OnePlus 6T ចេញពីប្រអប់តែម្តង ជាមួយនឹងផ្ទៃស្រោបចុងក្រោយ របស់ខ្លួន គឺ Oxygen OS។ ការប្រើ កាយវិការដោយធ្វើការបិទបើក (Gesture) និងមើលការងារដែលនៅសល់គឺមានភាពងាយស្រួលជាងមុន ជាមួយប្រត្តិបត្តិការ Android 9 ដោយវាមានភាពរហ័យ នឹងងាយស្រួលជាមុន។

កាមេរ៉ា: រូបថតបែបព្រាល, មុខងារថ្មីជំនួយថតរូបពេលយប់

ការធ្វើវឌ្ឍនភាពកាមេរ៉ា គឺជាមូលហេតុតាចម្បងបំផុតនៅក្នុង OnePlus 6T ដែលក្រុមហ៊ុនបានបំពាក់មកជាមួយកម្មវិធីជាពិសេសដែលមានឈ្មោះថា Nightscape ។ ជាមួយ Nightscape ក្រុមហ៊ុនបានហៅថាជាកំពូល HDR កម្រិតខ្ពស់ដែលប្រើសមត្ថភាពក្នុងការចាប់យករូបភាពពលម្អិតនឹងកាត់បន្ថយភាពរំខាន និងចលនាព្រាលរបស់រូបភាព នៅពេលយើងធ្វើការថតរូប។ ការថតរូបដោយប្រើប្រាស់កម្មវិធីជំនួយ Nightscape នេះគឺចំណាយពេលតែ 2 វិនាទីប៉ុណ្ណោះដើម្បីចាប់យកវារូបភាពដ៏ល្អបំផុតនៅពេលយប់ ។ របៀប Nightscape នឹងធ្វើវឌ្ឍនភាពនាពេលដ៏ខ្លីខាងមុននៅលើ ម៉ូឌែល OnePlus 6 តាមការអះអាងរបស់ក្រុមហ៊ុនគឺក្នុងរយៈពេលមួយសប្តាហ៍ទៀត។ លក្ខណៈសម្បត្តិរបស់កាមេរ៉ា OnePlus 6T មានភាពស្រដៀងទៅនឹងកាមេរ៉ា OnePlus 6 ដែល ដោយកាមេរ៉ាទំហំ 16 MP, f/1.7, 25mm ថតរូបភាពជាប្រភេទទ្រវែង (wide) ជាមួយកម្រិតភាពហ្មត់ 1.22µm មានមុខងារទប់លំនឹងដៃ OIS នឹង EIS ដើម្បីធ្វើឱ្យមានស្ថេរភាព ហើយធ្វើកាផ្តោតចាប់យករូបភាពទេ្វរដង(PDAF) នឹងមួយគ្រាប់ទៀតមានទំហំ 20 MP ជំនួយដល់ការថតរូបភាពបែបព្រាល។  វីដេអូអាចថតបានក្នុងកម្រិត 4K និង 60 fps ។ កាមេរ៉ាមុខថតរូប 16MP ។

ទំហំថ្ម និងបច្ចេកវិទ្យាសាកល្បឿន Fast Charge

ទូរស័ព្ទ OnePlus ត្រូវបានគេស្គាល់ថាមានសមត្ថភាពសាកថ្មយ៉ាងឆាប់រហ័សហើយ OnePlus 6T ក៏មិនខុសគ្នាដែរ។ ភាពខុសគ្នាតែមួយគឺថាបច្ចេកវិទ្យានេះត្រូវបានគេហៅថា Fast Charge ជំនួសឲ្យពាក់ Dash Charge វាមិនមានភាពខុសគ្នាទេ ដោយវាគ្រាន់តែប្តូរឈ្មោះថ្មីតែប៉ុណ្ណោះ។ បច្ចេកវិទ្យាសាកគឺ 5 volts ក្នុងកម្រិត 4 amps។OnePlus 6T មានទំហំថ្មធំជាងមុនដែលមានថាមពល 3700mAh ដែលវាអាចឲ្យអ្នកប្រើប្រាស់បានយូរជាម៉ូឌែល OnePlus 6 រហូតដល់ទៅ 23%ម។ មិនបច្ចេកវិទ្យាសាកថ្មឥតខ្សែទេចំពោះ OnePlus 6T ។

ពណ៌ដែលអាចជ្រើសរើសបាន

ប្រភពៈhttps://www.oneplus.com/

 

Leave a Reply

Your email address will not be published. Required fields are marked *