Home » News » OnePlus6 ប្រកាសផ្លូវការនាំមកនូវ កំណែររូបរាងថ្មី អេក្រង់ កាមេរ៉ាថ្មី លើសជំនាន់ចាស់ និងមានកម្លាំង ស៊ីភីយូ នឹងក្រាហ្វិច ខ្លាំងកប់

OnePlus6 ប្រកាសផ្លូវការនាំមកនូវ កំណែររូបរាងថ្មី អេក្រង់ កាមេរ៉ាថ្មី លើសជំនាន់ចាស់ និងមានកម្លាំង ស៊ីភីយូ នឹងក្រាហ្វិច ខ្លាំងកប់

News

 

វាពិតជាមិនមានភាពខុសប្លែកគ្នាតាមការលេចចេញនូវពាក្យចចាមអារាមកន្លងមកទេ  OnePlus 6 បានធ្វើផ្លាស់ប្តូនូវកំណែរ វិវឌ្ឍន៍នូវរូបរាងថ្មីរបស់ខ្លួនស្ទើរតែទាំងស្រុង ដោយបានបំពាក់មកជាមួយតួរខ្លួនស្រោបដោយកញ្ចក់នឹងការពារការជ្រាបចូលធូលី នឹងទឹកបាន មានធ្វើវឌ្ឍនភាពរបស់ខ្លួនដែលមានអេក្រង់ទាន់សម័យឆកនៅផ្នែកខាងលើ បានបំពាក់មក ជាមួយ បន្ទះឈីបជំនាន់ចុងក្រោយមានកម្លាំងខ្លាំងដូចទៅនឹងកំពូលស្មាតហ្វូនក្នុងឆ្នាំ២០១៨ នេះ។

 

1.ការរចនា

OnePlus 6  បានបង្កើនទំហំដល់ទៅ 6.28 Inch មានទម្រង់ជាលក្ខណៈឆកខាងលើ នឹងបំពាក់មកជាមួយបច្ចេកវិទ្យាគ្របដណ្តប់ដោយ DCI-P3 ដើម្បីបង្កើនភាពស្រស់ស្អាតទៅលើពណ៌របស់អេក្រង់ក្នុងការបង្ហាញរូបភាពកាន់តែមានភាពសុក្រិតទៅនឹងធម្មជាតិ  ប្រភទរបស់អេក្រង់ OnePlus 6 គឺនៅតែរក្សាជាប្រភេទ AMOLED ដដែល មានវិមាត្រ 18: 9 និងគុណភាពបង្ហាញរូបភាពរបស់វាគឺ  Full HD+ (1080 x 2280 ភិចស៊ែល)  ។ អេក្រង់របស់វាកាន់តែធំឡើង នឹងលាតជិតដល់គែមទូរស័ព្ទតែម្តង ពិតរូបរាងកាន់តែទាន់សម័យ។  OnePlus 6 បានធ្វើវឌ្ឍនភាពថ្មីនូវតួររបស់ខ្លួនដោយបានបំពាក់មកជាមួយ ឧបករណ៍ដែលការពារការជ្រាបចូលទឹក (IP54) នឹងមានតួរខ្លួនស្រោបដោយកញ្ចក់ ពិតជាស្រស់ស្អាត នឹងឆើតឆាយមែនទែន ។

2.កម្លាំងម៉ាស៊ីន

ក្រុមហ៊ុន​តែងគិតគូទៅប្រភេទកម្លាំងម៉ាស៊ីនដែលខ្លាំងបំផុតសម្រាប់បច្ចេកវិទ្យាទូរស័ព្ទចុងក្រោយរបស់ខ្លួន។ ទូរស័ព្ទនេះត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 845  នឹងមានអង្គដំណើរការក្រាហ្វិច Andreno 630 កម្លាំងកប់ទ្រាំទ្រទៅនឹងហ្គេមគ្រប់ប្រភេទ នាពេលបច្ចុប្បន្ន។ OnePlus 6 មានជម្រើសជាមូលដ្ឋាន គឺ ម៉ូឌែល ដែលមានអង្គចងចាំមាន រ៉េម ទំហំ 6GB អង្គចងចាំខាងក្នុងចំនួន 64GB/128GB និងទំហំ រ៉េម 8GB និងអង្គចងចាំខាងក្នុងចំនួន 256GB  ជាប្រភេទ UFS 2.1 ដែលអាចធ្វើឲ្យទូរស័ព្ទបង្កើនល្បឿននូវការ អាន / សរសេរ ចូលទៅអង្គចងចាំបានរហ័សជាងមុន មិនមានរន្ធសម្រាប់បន្ថែមដាក់អង្គចងចាំខាងក្រៅទេ ។

3.កាមេរ៉ា

កាមេរ៉ារបស់ OnePlus 6 បានធ្វើកំណែរវឌ្ឍនភាពថ្មី ដោយផ្តោតខ្លាំងទៅលើការប្រើប្រាស់នៅទីដែលមានពន្លឺតិចដើម្បីអាចឲ្យផ្តិតយករូបភាពបានកាន់តែប្រសើរ ជាង OnePlus 5T រហូតដល់ 19% នេះបើតាមការបញ្ជាក់។មុខងារ EIS នៅតែមានវត្តមាននៅក្នុង OnePlus 6 ដដែល បំពាក់មកជាមួយកាមេរ៉ា ២គ្រាប់ ផលិតដោយក្រុមហ៊ុន SONY ដោយ គ្រាប់ទីមួយរបស់ កាមេរ៉ាខាងក្រោយ ចាប់យករូបភាពក្នុងទំហំ 16MPកម្រិត Aperture f/1.7 ជាមួយកម្រិតភាពហ្មត់ 1.22-micron pixels  និងមួយគ្រាប់ទៀត ទំហំ 20MP កម្រិត Aperture f/1.7  ។ ចំពោះ ការថតវីដែអូរវិញ វាអាចចាប់បានរូបភាពវីឌីអូក្នុងកម្រិត 4K ក្នុងកម្រិត 60fps ដូចទៅនឹង Galaxy S9 ដែលនេះជាវឌ្ឍនភាពថ្មីមួយទៀតរបស់ OnePlus 6 ។ ចំពោះកាមេរ៉ាខាងមុខ Selfie វិញ បានបំពាក់រហូតដល់ទៅ 16MP ជាមួយនឹងមុខងារទប់លំនឹង EIS ក្នុងកម្រិត​ Aperture f/2.0  និងថតវីឌីអូក្នុងកម្រិត FHD ។

     

4.ថាមពលថ្ម

OnePlus 6 មានទំហំថ្ម 3300mAh សាកថ្មបាន រហ័សតាមដុំសាក Dash Charge ដែលសាកក្នុងល្បឿន 5V @4A ដូចទៅនឹងម៉ូឌែលមុនដែរ បើទោះជាកម្លាំងថ្មមានទំហំនេះក៏ដោយ តាមការបញ្ជាក់ ទូរស័ព្ទនេះអាចទ្រាំទ្រជាមួយការប្រើប្រាស់បានពេញមួយថ្ងៃ។

5.ប្រត្តិបត្តិការដំណើរការ

OnePlus 6 នៅតែដាក់ឲ្យដំណើរការដោយ Android Nougat 8.1 ស្រោបដោយផ្ទៃ OxygenOS នេះជាកំណែរថ្មីមួយទៀតរបស់ខ្លួនដែលបានធ្វើការបំពាក់ ប្រតិបត្តិការ Android 8.1 Oreo ចុងក្រោយរបស់ខ្លួន។

 

 

Leave a Reply

Your email address will not be published. Required fields are marked *