Home » News » Xiaomi Redmi 6 នឹង Redmi 6A ជាស្មាតហ្វូនលំដាប់មធ្យម តម្លៃធូរថ្លៃ ជាជម្រើសល្អសម្រាប់ការប្រើប្រាស់បែបសាមញ្ញ

Xiaomi Redmi 6 នឹង Redmi 6A ជាស្មាតហ្វូនលំដាប់មធ្យម តម្លៃធូរថ្លៃ ជាជម្រើសល្អសម្រាប់ការប្រើប្រាស់បែបសាមញ្ញ

News

បន្ទាប់ពីមានការប្រកាសជាផ្លូវការនូវ កំពូលត្រកូលស្មាតហ្វូន Mi 8 មក ពេលនេះ ក្រុមហ៊ុន Xiaomi បានប្រកាស ស្មាតហ្វូនដែលមានតម្លៃធូរថ្លៃ ២ ម៉ូឌែលទៀត គឺ Redmi 6 និង Redmi 6A។

Redmi 6

ទូរស័ព្ទ Xiaomi Redmi 6 ត្រូវបានផលិតឡើងបំពាក់អេក្រង់ទំហំ 5,45 អ៊ីញ HD + (720 x 1440) IPS ជាមួយសមាមាត្រ 18: 9 ដែលមានអេក្រង់លាតទ្រវែង នឹងតួរអាលុយមីញូម ស្របទៅនឹងស្មាតហ្វូន ដែលទាន់សម័យនាពេលបច្ចុប្បន្ន។ បានដាក់ដំណើរការដោយបន្ទះឈីប MediaTek Helio P22  ជាមួយ CPU ល្បឿន 2GHz octa-core និងថ្ម 3,000 mAh ។ ទោះបីជាវាមានថាមពលថ្ម 3,300mAh ក៏ដោយតែការបំពាក់ CPU ប្រភេទថ្មី គឺបានជួយសន្សំសំចៃថាមពលថ្មស៊ីតិច ។

ទូរស័ព្ទ Redmi 6 មានពីរជម្រើស ដែលបំពាក់RAM ទំហំ 3GB មានអង្គចងចាំទំហំ 32GB ឬអង្គចងចាំទំហំ 4GB + 64GB អាចពង្រីកទំហំផ្ទុកបន្ថែមទៀត ជាមួយរន្ធដាក់ អង្គចងចាំខាងក្រៅ ។ ទូរស័ព្ទនេះបំពាក់កាមេរ៉ាពីរខាងក្រោយទំហំ (12MP + 5MP) និងកាមេរ៉ាខាងមុខអាចថតរូបបានទំហំ 5MP  អាចថតវីដេអូបានកម្រិត FHD កម្រិត 30fps។

លក្ខណៈពិសេសសំខាន់របស់ Xiaomi Redmi 6 គឺអាចដោះសោដោយស្គាលផ្ទៃមុខ នឹងមានកាមេរ៉ាខាងមុខប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសម្បនិម្មិត្ត (AI) ជាជំនួយ។ នៅពេលដែលអ្នកលើកទូរស័ព្ទដាក់ពីមុខរបស់អ្នកអេក្រង់នឹងភ្លឺ ហើយវានឹងដំណើរការស្កេនមុខរបស់អ្នកដើម្បីដោះសោទូរស័ព្ទរបស់អ្នក យ៉ាងរហ័ស និងងាយស្រួលជាងមុន។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកចូលចិត្តដោះសោដោយស្កេនស្នាមម្រាមដៃ Redmi 6 មានជម្រើសនេះសម្រាប់អ្នក។

Redmi 6A

ចំពោះ Xiaomi Redmi 6A ដែលមានតំលៃសមរម្យជាងគេវាប្រើតួរអាលុយមីញ៉ូមដែរ ។ មានកម្រិតបង្ហាញដូចគ្នាទៅនឹង Redmi 6 ដែរ  បំពាក់ដោយបន្ទះឈីប Helio A22 វា មានកម្លាំងល្បឿន នឹងប្រសិទ្ធភាពប្រហាក់ប្រហែល Helio P22 ប៉ុន្តែគ្រាប់តែវាបំពាក់មកជាមួយនឹងស្នូល ស៊ីភីយូចំនួនបួនជំនួសឱ្យប្រាំបី វិញ។ដែលអាចរត់បានល្បឿន 2.0GHz បំពាក់មកជាមួយ  RAM 2GB និងមានអង្គចងចាំខាងក្នុងទំហំ 16GB ។ វាបានបំពាក់មកជាមួយកម្លាំងថ្ម 3000mAh ដែលអាចទ្រាំទ្រប្រើប្រាស់បានមួយថ្ងៃល្មម។

នៅផ្នែកខាងក្រោយនេះ Redmi 6A មាន Sensor កាមេរ៉ា តែ 13MP ប៉ុណ្ណោះជាមួយ LED flash ជំនួយនឹងការថតនៅពេលយប់ នឹងទីពន្លឺតិច នឹងមានកាមេរ៉ាខាងមុខទំហំ Sensor 5MP ដូចគ្នា នឹងបំពាក់មកជាមួយបញ្ញាសម្បនិម្មិត្ត (AI) ផងដែរ អាចថតវីដេអូបានកម្រិត FHD កម្រិត 30fps។ វាមិនមានប៊ូតុងស្កេនម្រាមដៃដូច Redmi 6  តែវាអាចដោះសោរដោយស្កេនមុខរបស់អ្នកបាន ដូចទៅនឹង Redmi 6។ សូមបញ្ជាក់ថា  Redmi 6 នឹង Redmi 6A បានបំពាក់មកជាផ្ទៃស្រោបចុងក្រោយ MIUI 9 នឹងដំណើរការដោយ Android 8.1 ចុងក្រោយ។

 

ប្រភពៈ Mi.com

Leave a Reply

Your email address will not be published. Required fields are marked *