Home » News » Redmi Note 5 រូបថតចេញពីទូរស័ព្ទ

Redmi Note 5 រូបថតចេញពីទូរស័ព្ទ

News

សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ Oneclicks សូមធ្វើការបង្ហាញអំពី រូបថត ដែលបានផ្តិតចេញពី Redmi Note 5 ដូច្នេះយើងធ្វើការពិនិត្យមើលទាំងអស់គ្នា។

លក្ខណៈ និងការបំពាក់កាមេរ៉ា

កាមេរ៉ាក្រោយរបស់ Redmi Note 5 មានទំហំ 12MP កម្រិត  F/1.9  អាចទ្រាំទ្រក្នុងការថតរូបបានច្បាស់ល្អនៅទីងងឹង នឹងមានកម្រិតជំនួយភាពហ្មត់ 1.4μm pixels នឹង១គ្រាប់ទៀតមានទហំ 5MP។ កាមេរ៉ាទាំងពីរនេះ មានលក្ខណ:ចាប់យករូបភាពក្នុងល្បឿនលឿនបំពាក់មកជាមួយផ្នែករឹង ប្រើបច្ចេកវិទ្យា (Dual Pixel Camera)។ កាមេរ៉ាមុខមានទំហំ 13 MP ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មី គឺ AI ដែលធ្វើឲ្យការថតរូបភាពសែលហ្វីសរបស់អ្នកមានស្ថានភាពបត់បែនទៅតាមពន្លឺ និងផ្ទៃនៅខាងក្រោយ  ។

 

គុណភាព​រូប

១-រូបភាព ថតនៅពេលមានពន្លឺគ្រប់គ្រាន់

នៅពេលដែលមានពន្លឺភ្លឺល្អពេញលេញ, ទូរស័ព្ទ Redmi Note 5 ចាប់បានរូបភាពដ៏ស្រស់ស្អាតដែលមានលក្ខណៈបែបធម្មជាតិច្រើន ការចាប់យករូបភាពមានលំនឹងល្អធ្វើឲ្យរូបភាពច្បាស់គ្រប់ស្ថានភាពទីតាំងទាំងអស់។ ចលនានៃការចាប់រូបភាពរបស់កាមេរ៉ា មានល្បឿនលឿន នឹងមិនធ្វើឲ្យរូបភាពព្រាលនៅលើផ្នែកផ្សេងៗ  រូបថតដែលចាប់ចេញមកមានលក្ខណៈមុតស្រួច ពណ៌របស់រូបថតដិតច្បាស់ល្អ និងមានភាពហ្មត់ស្អាតទៅតាមទម្រង់នៃការថតរូប ។

សូមចុចលើរូបភាពដើម្បីអាចមើលទំហំរូបភាពដើម

 

 

 

 

  

 

Camera samples, HDR: Auto • Off • On

 

២-ថតរូបពេលមានពន្លឺទាប និងនៅពេលយប់ (Camera samples, low light, and Night )

នៅក្នុងទីដែលមានពន្លឺទាប, f / 1.9 កាមេរ៉ា Redmi Note 5 ធ្វើការបានល្អជំនួយក្នុងការចាប់យករូបភាពច្បាស់ ភ្លឺ អាចចាប់យករូបភាពបានល្អប្រសើរ  ដោយយើងពិនិត្យឃើញថា វាបានជួយកាត់បន្ថយនូវភាពរំខាននៃចំណុចគ្រាប់តូចបានច្រើនដោយសារតែកាមេរ៉ានេះបានបំពាក់ Hardware កម្រិតជំនួយភាពហ្មត់ រហូតដល់ 1.4μm pixels  ហើយលំនឹងនៃការថតរូបភាពបានជួយកាត់បន្ថយនៃភាពព្រាលរបស់រូបភាពបានច្រើន ដោយសារតែវា បំពាក់មកជាមួយបច្ចេកវិទ្យា dual-pixel phase detection autofocus ដែលធ្វើឲ្យគុណភាពរបស់រូបថត នៅតែស្អាត។ នៅក្នុងការថតរូបនេះគឺមិនមានការប្រើប្រាស់ Flash ជំនួយទេ។

 

សូមចុចលើរូបភាពដើម្បីអាចមើលទំហំរូបភាពដើម

 

 

  

 

៣-ថតរូបបែបព្រាលផ្ទៃខាងក្រោយ (Portrait)

សូមចុចលើរូបភាពដើម្បីអាចមើលទំហំរូបភាពដើម

ទូរស័ព្ទ Redmi Note 5  បំពាក់កាមេរ៉ាពីរដើម្បីប្រើប្រាស់បានកាន់តែល្អសម្រាប់ការថតរូប  ជាពិសេសការថតរូបបែបព្រាលផ្ទៃខាងក្រោយ។ វាពិតជាប្រសើរណាស់ដែល redmi Note 5 បានបំពាក់មកកាមេរ៉ា ពីរ ដែលកាមេរ៉ានីមួយៗមានតួនាទីច្បាស់លាស់ក្នុងការចាប់យករូបភាព។ សម្រាប់កាមេរ៉ា 5 មេហ្គាភិចសែល គឺមានតួនាទី ចាប់យករូបភាពដែលនៅជិតយើង និង មួយគ្រាប់ទៀត 12 មេហ្គាភិច គឺផ្តោតទៅលើការចាប់ផ្ទៃខាងក្រោយដែលនៅឆ្ងាយ  ក្នុងរូបភាពខាងក្រោមបង្ហាញថា ការកាត់រូបភាពដែលជាចំណុចចង់បាន ឃើញថាវាកាត់គែមបានល្អប្រសើរ អាចទទួលយកបាន ពណ៌របស់រូប ដិតស្អាត ទទួលបានពន្លឺល្អ  រឺឯផ្ទៃព្រាលខាងក្រោយក៏មានភាពព្រាលស្រស់ស្អាតល្អស៊ីគ្នា។

 

 

 

   

 

Selfie

៤-ថតរូបបែបទ្រវែង (Paramoma)

Oneclicks នឹងធ្វើការបន្ថែមរូបថតបន្តទៀត ដូច្នេះយើងតាមដានទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *