Home » Leak » បែកធ្លាយពត៌មាន Redmi Note 5 សមត្ថភាព​ខ្លាំងជាងមុន

បែកធ្លាយពត៌មាន Redmi Note 5 សមត្ថភាព​ខ្លាំងជាងមុន

Leak

ក្រុមហ៊ុន Xiaomi បានចេញលក់ Redmi 5 និង Redmi 5 Plus កាលពីខែធ្នូ កន្លងទៅ។ ចំពោះពត៌មានថ្មីៗនេះ មានការលេចចេញនូវពត៌មានអំពីត្រកូល Redmi Note 5 នៅក្នុងទីផ្សាររបស់ខ្លួន។ ការលេចធ្លាយចុងក្រោយបង្អស់ពីប្រទេសចិនបានបង្ហាញថា Redmi Note 5 នឹងបំពាក់មកជាមួយកាមេរ៉ាភ្លោះ។

 

យោងតាមការចុះបញ្ជីថ្មីនៅក្នុងប្រទេសចិន ទូរស័ព្ទ Xiaomi Redmi Note 5 បំពាក់មកជាមួយនឹងដំណើរការ ស៊ីភីយូ Snapdragon 636 អង្គចងចាំ RAM 4 GB និងមានអង្គផ្ទុកទិន្នន័យចងចាំចំនួន 64 GB ។ អេក្រង់របស់វានឹងត្រូវបានគេរំពឹងថានឹងមានទំហំ 5,99 អង្កត់ផ្ចិត 18: 9 ដែលមានអេក្រង់លាតដល់គែមតែម្តង ។

កាមេរ៉ាភ្លោះរបស់វានឹងមានទំហំ 16 មេហ្គាភិចសែលនិងកាមេរ៉ាមួយទៀតមានទំហំ 5 មេហ្គាភិចសែល ចំពោះកាមេរ៉ាខាងមុខរបស់វាគឺបានពង្រីកទំហំធំជាមុន គឺ 8 មេហ្គាភិចសែល ដូច្នេះវាជាពត៌មានល្អសម្រាប់អ្នកចូលចិត្តថតរូបសែលហ្វីសផងដែរ។ ទូរស័ព្ទនេះនឹងស្រោបដោយផ្ទៃ MIUI 9 ចេញពីប្រអប់ នឹងមានមុខងារបន្ថែមដោះសោដោយស្គាល់ផ្ទៃមុខ។ បានបំពាក់មកជាមួយកម្លាំងថ្មដល់ទៅ 4.100 mAh ជាមួយបច្ចេកវិទ្យាសាករលឿនជាងមុន កម្រិត18W ។ ចំពោះតម្លៃរបស់វាអាចជាប្រហាក់ប្រហែលម៉ូឌែលចាស់ រឺថ្លៃជាងមុនបន្តិច ដូចយើងដឹងហើយថា Xiaomi ជាទូរស័ព្ទដែលប្រកួតប្រជែងខាងតម្លៃល្អ និងគុណភាពល្អជាងគេចំណោមបណ្តាក្រុមហ៊ុនទូរស័ព្ទផ្សេងៗ។

 Redmi Note 5 នឹងត្រូវបានគេរំពឹងថានឹងប្រកាសនៅចុងខែកុម្ភៈ  រឺខែមិនា ខាងមុខនេះ។

ដូច្នេះ Oneclicks នឹងធ្វើការតាមដានបន្តទៀត។

ប្រភពៈ xda-developers

Leave a Reply

Your email address will not be published. Required fields are marked *