Home » News » Xiaomi Black Shark កំពូលទូរស័ព្ទ ដែលមានក្រាហ្វិចខ្លាំងសម្រាប់ អ្នកចូលចិត្តលេងហ្គេម ធំៗ ធំទាំងថាមពលថ្ម និងមានតម្លៃធូថ្លៃ​

Xiaomi Black Shark កំពូលទូរស័ព្ទ ដែលមានក្រាហ្វិចខ្លាំងសម្រាប់ អ្នកចូលចិត្តលេងហ្គេម ធំៗ ធំទាំងថាមពលថ្ម និងមានតម្លៃធូថ្លៃ​

News

Xiaomi បង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ខ្លួន ដោយកាលពីថ្ងៃទី១៣ ខែមេសា នេះ បានបញ្ចេញនូវទូរសព្ទសម្រាប់ អ្នកចូលចិត្តលេងហ្គេម ដែលមានក្រាហ្វិចខ្លាំង ធន់ទ្រាំទៅនឹងហ្គេមធំៗ។ ការបញ្ចេញទូរស័ព្ទនេះមកហាក់ដូចការបង្ហាញនូវការប្រកួតប្រជែងនឹង ទីផ្សារ ទូរស័ព្ទរបស់ក្រុមហ៊ុន  Razer ដែលផ្តោតទៅលើការលេងហ្គេម។ លក្ខណៈនៃការរចនារបស់ Xiaomi Black Shark  បានមកជាមួយកម្លាំងថ្មធំ កម្លាំងដំណើរការកប់ពពក មានអេក្រង់ធំ ងាយក្នុងការទស្សនា និងមុខងារបន្ថែមក្នុងការជំនួយលេងហ្គេម ដំណើរការឲ្យបានរលូនខុសពីទូរស័ព្ទផ្សេងៗដែលកំពុងចរាចរនៅលើទីផ្សារ។ការបំពាក់ឧបករណ៍គាំទ្រមួយចំនួនទៀតដែលមានដូចជា Joystick សម្រាប់ Xiaomi Black Shark ធ្វើឲ្យដំណើរការលេងកាន់តែមានភាពងាយស្រួល។ចំពោះតម្លៃ គឺពិតជាធូរថ្លៃច្រើនជាងកំពូលស្មាតហ្វូនដ៍ទៃ។

ការរចនាផ្នែកខាងមុខរបស់ Xiaomi Black Shark  គឺ គឺមានរូបរាងដូចទៅនឹងរចនាបទរបស់ Mi Note 5 ដែរ នឹងមានរាងមូលនៅផ្នែកទាំងបួននៃជ្រុងគែមរបស់អេក្រង់របស់ខ្លួន។ បានបំពាក់មកជាមួយប៊ូតុងស្កែនម្រាមដៃនៅខាងមុខ និងមានរន្ធបញ្ចេញសំឡេងមកត្រចៀកនៅផ្នែកខាងលើរបស់ទូរស័ព្ទ។ ចំពោះការរចនារូបរាងផ្នែកខាងក្រោយគឺមានរចនាបទខុសពីទូរស័ព្ទដ៏ទៃឆ្ងាយណាស់ មើលហាក់ដូចជាមនុស្សយន្ត មាំខ្លាំង ដោយសារផ្នែកខ្លះគឺជាលោហៈ និងខ្លះជាជ័ររឹង។ នៅចំកណ្តាលនៃផ្នែកខាងក្រោយបានរំលេចចេញជាអក្សរ S ពណ៌បៃតង ធ្វើឲ្យ Xiaomi Black Shark កាន់តែមានភាពលេចធ្លោ  នៅផ្នែកខាងឆ្វេង បំពាក់មកជាមួយប៊ូតុងថ្មីមួយហៅថា Shark Key មានមុខងារសំខាន់ដើម្បីដំណើរការ Gaming Zone។

Black Shark មានវិមាត្រ បណ្ដោយ ១៦១ x ទទឹង ៧៥ x កម្រាស់ ៩.២៥ មីលីម៉ែត្រ និងទំងន់ធ្ងន់ដល់ ១៩០ ក្រាម ល្មមនៅពេលដែលកាន់ធ្វើឲ្យយើងមានអារម្មណ៌ថាស្និតទៅនឹងដៃរបស់យើង។ បំពាក់មកជាមួយអេក្រង់ទំហំ ៦ អ៊ីញ ដូចទៅនឹង Redmi Note 5 ដែរ មានកម្រិតបង្ហាញ រូបភាព Full HD+ (2180 x 1080 ភិចស៊ែល) ។ DCI-P3 និង MEMC Intelligent Motion គឺជាបច្ចេកវិទ្យាដែលបំពាក់ដើម្បីជំនួយទៅដល់ក្រាហ្វិចលេងហ្គេម និងបង្ហាញរូបភាព វីឌីអូរហ្មត់ស្អាតទៅដល់អេក្រង់របស់ទូរស័ព្ទនេះ។ការរចនាដៃហ្គេម (Shark GamePad )ថ្មី សម្រាប់ទូរស័ព្ទនេះ បានធ្វើឲ្យវាកាន់តែមានលក្ខណៈប្លែកខុសគេ ដែលមើលតាមរូបភាពនេះពិតងាយស្រួលក្នុងការលេងហ្គេមមែនទែន។

ចំពោះកម្លាំងម៉ាស៊ីន ទូរសព្ទនេះប្រើបន្ទះឈីប Snapdragon 845 ដូចទៅនឹង Mi Mix 2S ដែរ ដែលបានដឹងរួចមកហើយថាវាពិតជាមានកម្លាំងខ្លាំង។ ក្រៅពីនេះវាបានបំពាក់មកជាមួយបច្ចេកវិទ្យាផ្នែករឹងថ្មីបន្ថែមទៀតដែលគេហៅថា Liquid Cooling System នឹងដែកត្រជាក់ Copper Alloy ជំនួយដល់ការកាត់បន្ថយកំដៅ ស៊ីភីយូ របស់ទូរស័ព្ទរហូតដល់ ៨% នៅពេលដែល វាបានរក្សាកំដៅ ស៊ីភីយូ មិនឲ្យក្តៅ វាបានធ្វើឲ្យថ្មទូរស័ព្ទកាន់តែធន់ទ្រាំនឹងការប្រើប្រាស់ ហើយទូរស័ព្ទកដំណើរការបានល្បឿន មានស្ថេរភាព ។

ទូរស័ព្ទនេះមាន២ជម្រើស បំពាក់មកជាមួយ Ram 8GB+អង្គផ្ទុកទិន្នន័យខាងក្នុង 128GB និង/ Ram 6GB+អង្គផ្ទុកទិន្នន័យខាងក្នុង 64GB ។បំពាក់នូវរន្ធ USB-C ថាមពលថ្ម ៤,០០០ មីលីអំពែ ប្រើប្រាស់បច្ចេកវិទ្យា សាកថ្មលឿន Quick Charge 3.0។ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ និងអាចលេងហ្គេមបានស្រួល Xiaomi Black Shark បានធ្វើវឌ្ឍនភាពថ្មី ដោយបានដាក់ដំណើរការជាមួយប្រព័ន្ធ ដំណើរការ Android Oreo ស្រោបដោយផ្ទៃ Joy UI ថ្មី និងមានការប្រើប្រាស់បញ្ចូលគ្នា ជាមួយ នឹងផ្ទៃ MIUI ផងដែរ។

កាមេរ៉ាក្រោយ ពីរគ្រាប់អាចពង្រីករូបថតបានរហូតដល់ 2X។ កាមេរ៉ាមួយគ្រាប់មានទំហំ 12 MP  Aperture F 1.75 កម្រិតជំនួយភាពហ្មត់ 1.25 µm នឹងមួយគ្រាប់ទៀត  20 MP f Aperture F 1.75 កម្រិតជំនួយភាពហ្មត់ 1.00 µm ប្រើប្រាស់នូវបច្ចេកវិទ្យា ដូចជា PDAF, HDR, Portrait Mode និងបានបំពាក់មកបច្ចេកវិទ្យាថតរូបបានល្បឿនលឿនហៅថា dual pixel  អាចថតវីឌីអូ ដល់កម្រិត 4K អមដោយ Flash ជំនួយ ២ គ្រាប់។កាមេរ៉ាមុខ វិញ មានទំហំដល់ ២០ មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.2 មានបច្ចេកវិទ្យា AI Beauty ថែមទាំងអាចថត វីឌីអូដល់កម្រិត 4K ។

Joystick controller របស់ Xiaomi Black Shark  ភ្ជាប់ មកជាមួយនឹងថ្មទំហំ ៣៤០ មីលីអំពែ ដែលអាចលេងហ្គេម បានដល់ ៣០ ម៉ោង។ បំពាក់នូវ USB-C, Wi-Fi 802.11 ac, MIMO 2×2, Bluetooth 5.0, ប្រើប្រាស់ស៊ីមបាន ២ ស៊េវា 4G VoLTE ។ អង់តែនរបស់ ទូរស័ព្ទនេះបានបំពាក់នៅលើ Frame ជុំវិញ តួរបស់ទូរស័ព្ទដែលធ្វើឲ្យសេវាចាប់បានល្អ នឹងមានស្ថេរភាព។

ចំពោះរន្ធបំពងសម្លេង របស់ទូរស័ព្ទនេះ មានលក្ខណៈជា ស្ថេរេអូរ ដោយសម្លេងមួយផ្នែកបានបំពងចេញពី រន្ធសំលេងត្រចៀង និងមួយផ្នែកទៀតបញ្ចេញ តាមរន្ធបំពងសំលេងខាងក្រោមរបស់ទូរស័ព្ទ ប្រើប្រាស់បច្ចេកវិទ្យា បច្ចេកវិទ្យា Hi Fi audio និង បច្ចេកវិទ្យា Smart PA សម្រាប់ជំនួយអំភ្លី នៅពេលបច្ចេញសម្លេង មកក្រៅ។

Black Shark Phone នឹងត្រូវចេញលក់ជាផ្លូវការនៅថ្ងៃទី ២០ មេសា ខាងមុខនេះហើយ មានជម្រើស ២ ពណ៌ គឺពណ៌ខ្មៅប្រាក់ និងខ្មៅសុទ្ធ ។

Xiaomi Black Shark មានពីរពណ៌សម្រាប់ការជ្រើសរើស គឺ ពណ៌ស និងពណ៌ខ្មៅ។

សរុបមក Xiaomi ពិតជាធ្វើបានល្អចំពោះការប្រកាសនូវ Xiaomi Black Shark ថ្មីនេះសម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តលេងហ្គេម ហើយពិតជាមិនធ្វើឲ្យខកបំណងឡើយ។

Oneclicks ផ្តល់ដំណឹងបន្តទៀតនៅពេលដែល ទូរស័ព្ទនេះមានវត្តមានក្នុងប្រទេស។

ប្រភពៈhttps://www.mi.com/blackshark/

 

Leave a Reply

Your email address will not be published. Required fields are marked *