Home » News » Xiaomi Mi 7 នឹងក្លាយជាស្មាតហ្វូនដំបូងដែលប្រើប្រាស់បច្ចេកវិទ្យា ស្កេន 3D លើផ្ទៃមុខ

Xiaomi Mi 7 នឹងក្លាយជាស្មាតហ្វូនដំបូងដែលប្រើប្រាស់បច្ចេកវិទ្យា ស្កេន 3D លើផ្ទៃមុខ

News


គិតត្រឹមដើមឆ្នាំ២០១៨ នេះ គឺជាឆ្នាំដែល Mi 7 នឹងប្រកាសនាពេលឆាប់ៗខាងមុខនេះ ដែលជាប្រភេទកំពូលទូរស័ព្ទស្មាតហ្វូនរបស់ ត្រកូល Xiaomi ដែលបានបន្តការចេញលក់រហូតដល់ជំនាន់ទី៧ ក្នុងឆ្នាំនេះ ។ សម្រាប់ឆ្នាំនេះ Xiaomi ធ្វើការផ្លាស់ប្តូរជាច្រើនទៅការបំពាក់ផ្នែករឹងរបស់ខ្លួន ជាពិសេសកាមេរ៉ា ដើម្បីធ្វើការប្រកួតប្រជែងជាមួយកំពូលស្មាតហ្វូនដ៏ទៃៗទៀត ។ ហើយបើតាមព័ត៌មាន បែកធ្លាយមួយរយៈ កន្លងមកនេះ Mi 7 នឹងធ្វើការផ្លាស់ប្តូរទាំងស្រុងទៅលើ អេក្រង់ជំនាន់ថ្មីដែលមានផ្ទៃនៅខាងលើឆក មានស៊េនស័រ ស្គេនមុខជាលក្ខណ់ 3D ដូចនឹង iPhone X ថែមទាំងមាន អង្គដំណើការចុងក្រោយផងដែរ រួមទាំងការបំពាក់បច្ចេកវិទ្យា ថ្មី ជាច្រើនទៀតដែលយើងនឹងដឹងកាន់តែច្បាស់មែនទែននៅថ្ងៃប្រកាសជាផ្លូវការរបស់ Mi7។

 

១.រចនាបទអេក្រង់ថ្មី

Mi 7 ឆ្នាំនេះនឹងចូលរួមជាមួយក្រុមស្មាតហ្វូនដែលមានអេក្រង់ឆក រចនាបទទៅលើអេក្រង់ថ្មីនេះ Xiaomi ក៏អាចនឹង បំពាក់អេក្រង់ប្រភេទថ្មី អាចជា OLED រឺក៏បំពាក់អេក្រង់ដែលមានលក្ខណៈគ្រប់ដណ្តប់ដោយ DCI-P3 ផងដែរ ។ តាមរូបភាពបែកធ្លាយបានបង្ហាញថា MI 7 អាចមានពីរម៉ូឌែល គឺ Mi 7 មានអេក្រង់ទំហំ ៥.៦ អ៊ីញ ចំណែកឯ Mi 7 Plus មានអេក្រង់លោត ដល់ ៦.១ អ៊ីញ និងមានកម្រិត បង្ហាញរូបភាព Full HD+ ដូចគ្នា រឺអាចជា មានកម្រិតបង្ហាញធំជាងនេះ។

 

  1. បន្ទះឈីប, រ៉េម, និងថាមពលថ្ម

បើយើងនិយាយពីកម្លាំងម៉ាស៊ីនរបស់វាវិញ បន្ទះឈីប Snapdragon 845 គឺអាចនឹងបំពាក់ទៅលើកំពូលស្មាតហ្វូនមួយនេះ ដោយមានជម្រើស មានរ៉េមទំហំ ៦/៨ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤/១២៨ ជីកាបៃ ជាមួយនឹងថ្មទំហំ ៣,៣៥០ មីលីអំពែ សម្រាប់ Mi7 និង Mi7 Plus  នឹងមានទំហំថ្ម  ៣,៣៥០ មីលីអំពែ ហើយក៏អាចនឹង បំពាក់នូវបច្ចេកវិទ្យា សាកថ្មឥតខ្សែប្រភេទ Qi ដូចជា Mi Mix 2s ផងដែរ។

 

  1. បច្ចេកវិទ្យាថ្មីៗ សម្រាប់ Mi 7  ផ្តោតលើស្កេនមុខជាលក្ខណះ 3D

Mi 7 អាចនឹងជា កំពូលស្មាតហ្វូន Android ដំបូងគេ ដែលប្រើប្រាស់ នូវស៊េនស័រ 3D ដើម្បីស្កេន ទម្រង់មុខដូច iPhone X ផងដែរ។ការបំពាក់នូវបច្ចេកវិទ្យាសាកឥតនឹងអាចត្រូវគេបំពាក់មកជាមួយដោយគាំទ្រដល់ការសាកបានល្បឿន Quick Charge 3.0 ដូចគ្នា។

  1. កាមេរ៉ា

នៅត្រង់ចំណុចនេះ យើងឃើញថា កន្លងមក Xiaomi ធ្វើការផ្តោតយ៉ាងខ្លាំងទៅលើគុណភាពទៅលើកាមេរ៉ារបស់ខ្លួន ទៅលើការបំពាក់ការមេរ៉ាដោយប្រើបច្ចេកវិទ្យា បញ្ញាសម្បនិម្មិត (AI)  ទៅស្មាតហ្វូនរបស់ខ្លួនជាច្រើនដូចជា Redmi Note 5,Mi 6X និង Mi Mix 2s ជាដើម ដូច្នេះយើងអាចនិយាយបានថា Mi 7 នឹងបំពាក់នូវបច្ចេកវិទ្យាបញ្ញាសម្បនិមិត្ត (AI) ទៅកាមេរ៉ារបស់ខ្លួនជាមិនខាន។ តាមការលេចធ្លាយកន្លងមក កាមេរ៉ាពីរគ្រាប់របស់ Mi7 អាចនឹងមានទំហំ ១៦ មេហ្គាភិចស៊ែល យើងមិនទាន់អាចដឹងថាគុណភាពរបស់វាយ៉ាងណានោះទេ តែតាមការប្រកាសនូវស្មាតហ្វូនថ្មីចុងក្រោយរបស់ខ្លួន បង្ហាញថា Mi Mix 2S ពិតជាទទួលបាននូវគុណភាពរូបថតផ្តិតស្អាតប្រាកដមែន ។

 

  1. ថ្ងៃប្រកាសចេញ

Mi 7 វានឹងប្រកាសចេញ នៅថ្ងៃទី ២៣ ឧសភា ខាងមុខនេះ ដូច្នេះយើងរងចាំតាមដានបន្តទៀត។

ប្រភពៈWeibo

Leave a Reply

Your email address will not be published. Required fields are marked *