Home » News » Xiaomi Mi 7 អេក្រង់ 5.6 អ៊ីញ FHD + កាមេរ៉ា 16 មេហ្គាភិចសែល RAM ទំហំ 8 GB កប់

Xiaomi Mi 7 អេក្រង់ 5.6 អ៊ីញ FHD + កាមេរ៉ា 16 មេហ្គាភិចសែល RAM ទំហំ 8 GB កប់

News

ថ្មីៗនេះមានការលេចធ្លាយអះអាងថា Mi MIX 2S ជាស្មាតហ្វូនដែលបំពាក់ដោយ ស៊ីភីយូ Snapdragon 845 ហើយនឹងត្រូវបានដាក់បង្ហាញនៅឯ សមាជទូរស័ព្ទពិភពលោក (MWC) ឆ្នាំ 2018 នេះ។ ឯការបែកធ្លាយមួយទៀតបានអះអាងផងដែរថថា Xiaomi Mi 7 នឹងត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅត្រីមាសទីពីរក្នុងឆ្នាំនេះផងដែរ។ ថ្ងៃនេះភាពរបស់ Mi 7 បានបង្ហាញថាមានអេក្រង់លាតទៅដល់គែមផងដែរ។

 Mi 7 បានបំពាក់មកជាមួយអេក្រង់ 5,6 អ៊ីញ ក្នុងកម្រិតបង្ហាញលើអេក្រង់ FHD + (2160 x 1080) ស្រោបដោយផ្ទៃ MIUI 9 វាអាចដំណើរការដោយ Android Oreo ។ ស៊ីភីយូ Snapdragon 845 គឺជាជម្រើសល្អបំផុតដែលមានអំណាចល្បឿនរបស់កំពូលស្មាតហ្វូនមួយនេះ លក្ខណៈពិសេសដែលបានធ្វើវឌ្ឍនភាពបន្ថែមរបស់ស្មាតហ្វូននេះគឺវាបានបំពាក់មកជាមួយអង្គចងចាំរហូតដល់ទំហំ 8 GB វាពិតជាធំ។ចំពោះអង្គផ្ទុកទិន្នន័យខាងក្នុងរបស់វាត្រូវបានគេដាក់មកទំហំធំរហូតដល់ 128 GB ងាយស្រួលក្នុងការផ្ទុកឯកសារ ធំៗ មិនមានការព្រួយបារម្ភក្នុងការថតរូបភាព រឺ វីដេអូរឡើយ។លក្ខណៈពិសេសមួយទៀតរបស់ស្មាតហ្វូនមួយនេះគឺ កាមេរ៉ាពីរ របស់វាដែលមានទំហំរហូត(16 MP និង 16 MP) ធំជាងមុន Mi 6 ដែលធ្វើឲ្យការផ្តិតយករូបភាពកាន់តែស្រស់ស្អាតជាងមុន អាចនិយាយបានថា Mi 7 គឺជាស្មាតហ្វូនដែលបានគិតពិចារណា ខ្លាំងទៅលើ ការបំពាក់កាមេរ៉ាដែលមានគុណភាពខ្លាំងនៅក្នុងឆ្នាំ២០១៨នេះ។

វាត្រូវបានបំពាក់មកជាមួយកម្លាំងថ្មរហូតដល់ 4,480mAh ដ៏ធំសម្បើម ដែលទំហំនេះនឹងធ្វើឲ្យ Mi 7 ប្រើប្រាស់កាន់តែយូរអាចនិយាយថា ១ថ្ងៃពេញសម្រាប់ការប្រើប្រាស់ច្រើនគឺមិនអស់ថ្មឡើយ ។

រំលឹកពី Mi 6 គឺបានភ្ជាប់មកជាមួយកម្លាំងថ្ម 3.350 mAh កាមេរ៉ា 12+12mp ជាដើម ដូច្នេះអាចនិយាយបានថា Mi 7 គឺបានធ្វើវឌ្ឍនៈភាពយ៉ាងច្រើននៅពេលនេះទាំងការបំពាក់ CPU កម្លាំងថ្ម រូបរាងថ្មី នឹងកាមេរ៉ា ជាដើម កាន់ធ្វើឲ្យMi 7 ប្រជាប្រិយកាន់តែខ្លាំងក្នុងឆ្នាំ២០១៨ នេះ ។

OneClick បន្តនូវពត៌មានថ្មីៗបំផុតសម្រាប់ស្មាតហ្វូនមួយនេះ។

ប្រភពៈgizmochina

Leave a Reply

Your email address will not be published. Required fields are marked *