Home » News » Xiaomi Mi Mix 2S អាចជាស្មាតហ្វូនដំបូងគេដែលបំពាក់ដោយ Chipset Snapdragon 845

Xiaomi Mi Mix 2S អាចជាស្មាតហ្វូនដំបូងគេដែលបំពាក់ដោយ Chipset Snapdragon 845

News

អស់រយៈពេលប្រហែល ៤ខែហើយ ដែល Mi Mix 2 បានបង្ហាញខ្លួននៅលើទីផ្សារដើម្បីប្រកួតប្រជែងជាមួយកំពូលស្មាតហ្វូនដ៏ទៃទៀត ប៉ុន្តែភាពអស្ចារ្យ នេះនឹងអាចកើតឡើងជាបន្តទៀតដោយ ក្រុមហ៊ុន Xiaomi និងបញ្ចេញនូវកំណែថ្មីរបស់ខ្លួនលើកំពូលទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន គឺ Mi Mix 2S ហើយក៏មិនមែន Mi Mix 3 ដែរ សម្រាប់រូបរាងរបស់អាចនឹងមិនមានការផ្លាស់ប្តូរខ្លាំងនោះទេ។

លក្ខណៈពិសេសថ្មីបំផុតដែលវានឹងនាំមកគឺកាបំពាក់នូវ ស៊ីភីយូ ប្រភេទថ្មីបំផុត ក្នុងឆ្នាំ២០១៨នេះ គឺ Qualcomm Snapdragon 845 SoC ដែលត្រូវបានគេរំពឹងថានឹងត្រូវបានបំពាក់នៅលើកំពូលស្មាតហ្វូន Android ក្នុងឆ្នាំ២០១៨ នេះ។

ចំពោះការរៀបចំរចនារូបរាង Mi Mix 2S គឺអាចប្រហាក់ប្រហែលទៅនឹង Mi Mix 2 ដែរ ដោយវាគ្រាន់តែបន្ថែម ដាក់ស្លាកសញ្ញា ‘S’ ប៉ុន្តែគ្មានអ្វីដែលបញ្ជាក់ថាច្បាស់លាស់នៅឡើយទេ នេះគ្រាន់តែជាការបែកធ្លា  យមួយនៅពេលនេះ វាអាចនឹងត្រូគេវដាក់បង្ហាញនៅក្នុងរយះពេលដ៏ខ្លីខាងមុខនេះ។ Mi Mix 2S អាចនឹងក្លាយជាកំពូលស្មាតហ្វូនដំបូងគេបង្អស់ ដែលនឹងទទួលបានជាផ្លូវការនូវដំណើរការ Snapdragon 845 ។ Galaxy S9 និង S9 + របស់ Samsung នឹងត្រូវបានដាក់បង្ហាញនៅ MWC ហើយ ពួកគេនឹងប្រើ Chipset របស់ក្រុមហ៊ុន Qualcomm មួយនេះ។

Source: gadgetsnow

Leave a Reply

Your email address will not be published. Required fields are marked *