Home » Leak » Xiaomi Mix 2s ជាមួយរូបភាពថ្មីខុសគេ ក្នុងឆ្នាំ2018

Xiaomi Mix 2s ជាមួយរូបភាពថ្មីខុសគេ ក្នុងឆ្នាំ2018

Leak

Oneclicks បានធ្វើការចេញផ្សាយពត៌មានជាច្រើនស្តីពី Mi Mix 2S។ ថ្មីៗនេះមានការបញ្ចេញនូវរូបភាពថ្មីរបស់ទូរស័ព្ទ Mi Mix 2s ដែលនៅក្នុងរូបនេះបានបង្ហាញថា Mi Mix 2s បានធ្វើវឌ្ឍនៈភាពរូបរាងរបស់ខ្លួន ដែលបានបំពាក់មកជាមួយអេក្រង់លាតដល់គែមស្ទើរតែទាំងអស់ដល់ផ្ទៃទាំងមូលនៃទូរស័ព្ទរបស់ខ្លួន។ យើងបានដឹងហើយថា នៅពេលដែលត្រកូលស្មាតហ្វូន Mi Mix ដំបូងរបស់ក្រុមហ៊ុន Xiaomi បានប្រកាសតំបូងវាទទួលបានការគាំទ្រខ្លាំងដោយសារតែវាបំពាក់មកជាមួយអេក្រង់លាតដល់គែមមុនគេ  នៅពេលនេះ រូបរាងថ្មីរបស់ Mi Mix 2s ក៏នៅតែមានភាពប្លែកខុសពីគេដ៏ដែល ។ លក្ខណ់រូបរាងរបស់ Mi Mix 2s នៅក្នុងការបំពាក់កាមេរ៉ាខាងមុខរបស់ខ្លួនគឺត្រូវបានក្រុមហ៊ុន ដាក់នៅចំណុចគែមនៃទូរស័ព្ទ ដើម្បីអាចឲ្យខ្លួនសន្សំទំហំទីតាំងនៅលើអេក្រង់របស់ទូរស័ព្ទមួយនេះ នេះគឺជាគំនិតថ្មីមួយទៀតដែលមិនទាន់មានស្មាតហ្វូនណាមួយបានធ្វើនៅឡើយ។

ចំពោះការបំពាក់ផ្នែករឹងរបស់ស្មាតហ្វូន Mi Mix 2s នេះគឺ Oneclicks បានធ្វើការចុះផ្សាយរួចមកហើយ តែតាមការបែកធ្លាយលើកនេះ Mi Mix 2s ត្រូវបានលាតត្រដាងកាន់តែច្បាស់ ដោយ Mi Mix 2s នឹងមាន RAM ទំហំ 8GB ជាប្រភេទ LPDDR4X រួមជាមួយនឹងអង្គផ្ទុកទិន្នន័យខាងក្នុងទំហំផ្ទុក UFS ទំហំ 256GB  ជាមួយអេក្រង់ ទំហំ អេក្រង់ 5,99 អ៊ីញ ចំពោះកម្រាស់ហាក់ដូចជាស្តើងជាង Mi MiX 2 បន្តិច។ កាមេរ៉ាពីរនៅខាងក្រោយមានទំហំ 12MP ដូចគ្នា នឹងអាចពង្រីកជាលក្ខណៈអុបទិករហូតដល់ 2X ដោយមិនបាត់បង់គុណភាពរូបភាព ការរចនាទីតាំងកាមេរ៉ាខាងក្រោយលើកនេះមានភាពស្រស់ស្អាតជាមុន និងអមដោយអំពូល Flash នៅចំកណ្តាលកាមេរ៉ាទាំងពីរ។ ចំពោះ ស៊ីភីយូ គឺជា Snapdragon 845 ប្រភេទ Octa-core ជាមួយនឹងល្បឿន 2.8GHz។

តើវាពិតជានឹងក្លាយជាស្មាតហ្វូនដែលនិងធ្វើឲ្យមានភាពរំជើបរំជួលនៅក្នុងឆ្នាំ ២០១៨ នេះមែនទេ? យើងនឹងដឹងកាន់តែច្បាស់នៅចុងខែនេះ នៅពេលពិព័រណ៍ពាណិជ្ជកម្មទូរស័ព្ទពិភពលោក (MWC) បើកនៅទីក្រុងបាសេឡូណានៅថ្ងៃទី 26 ខែកុម្ភៈនេះ។

Oneclicks នឹងផ្សាយបន្តទៀតនៅពត៌មានទាំងនេះ។

ប្រភពៈWeibo

 

Leave a Reply

Your email address will not be published. Required fields are marked *