យីហោល្បីឈ្មោះរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញផលិតផលថ្មីរបស់ខ្លួនគឺស្មាតហ្វូនជំនាន់ថ្មីដែលមានឈ្មោះថា Black Shark Helo
Black Shark Helo មិនត្រូវបានប្រើប្រាស់ប្រព័ន្ទស្កេនម្រាមដៃដូចជំនាន់មុននោះទេ ប៊ូតុងស្កេនម្រាមដៃត្រូវបានផ្លាស់ផ្ដូរទីតាំងទៅខាងក្រោមកាមេរ៉ានៅផ្នែកខាងក្រោយ។ វាជាជម្រើសដ៏ល្អុមួយដែលអាចអោយអ្នកប្រើប្រាស់ចៀសវាងការប៉ះប៊ូតុង HOME ដោយចៃដន្យនៅពេលលេងហ្គេម។
- ទំហំនៃឧបករណ៍នេះគឺ 160 × 75.26 × 8.7mm ទំហំអេក្រង់គឺ 6.01 អ៊ីញ និងមានថាមពលថ្ម 4000mAh ។
Black Shark Helo បានរចនាមកនូវប្រព័ន្ទសម្លេងពីរ ហើយបំពាក់មកនូវបច្ចេកវិទ្យា Stereo ដើម្បីបញ្ចេញសម្លេងមកបានយ៉ាងល្អឥតខ្ចោះ ធ្វើឲ្យការកម្សាន្ដហ្គេមកាន់តែជក់ចិត្ត ហើយមានអារម្មណ៍ថា ដូចជាស្ថិតក្នុងហ្គេមដូច្នោះដែរ។
ទូរស័ព្ទស្មាតហ្វូនម៉ូដែលមួយនេះមានលក្ខណៈពិសេសដែលដំណើរការដោយ Qualcomm Snapdragon 845 -។ ម៉ូដែលនេះដែរក៏បំពាក់មកនូវប្រព័ន្ធត្រជាក់ដល់ទៅពីរដ៏អស្ចារ្យដែលត្រូវបានគេស្គាល់ផងដែរថា “Double Liquid Cooling System” ។ បច្ចេកវិទ្យាមួយនេះបានធ្វើឱ្យមានភាពប្រសើរឡើង ដើម្បីបន្ធយកម្ដៅ និងធ្វើឲ្យ CPU ត្រជាក់ នៅពេលដែលអ្នកប្រើប្រាស់ ឬលេងហ្គេមក្នុងរយៈពេលយូរ ។
កាមេរ៉ាចម្បងត្រូវបានប្រកាន់ខ្ជាប់នូវការរចនាលក្ខណៈជាបន្ទាត់បញ្ឈរជាមួយនឹង flash នៅលើកំពូល និងប៊ូតុងស្កេនម្រាមដៃស្ថិតនៅខាងក្រោម។
កាមេរ៉ាចម្បងមាន 12+20MP modules នឺងផ្នែកខាងមុខដែលមានកាមេរ៉ា20MP module ដ៏មានអានុភាពអស្ចារ្យ។
ភ្លើងបំភ្លឺ RGB ក៏ត្រូវបានបន្ថែមលើ Logo និងភ្លើងចំហៀងផងដែរ ដើម្បីបង្កើនសោភ័ណ្ឌភាព។
ម៉ូដែលនេះភ្ជាប់មកជាមួយការប្រែប្រួលបី: 6 / 128GB; 8 / 128GB និងការកំណត់រចនាសម្ព័ន្ធកំពូល 10 / 256GB (ម៉ូដែលនេះភ្ជាប់មកជាមួយឧបករណ៍បញ្ជាហ្គេមពីរនៅក្នុងកញ្ចប់) ។
រីឯពណ៌ទូរស័ព្ទ Black Shark Helo មួយនេះនឹងមានតែពណ៌ខ្មៅមួយតែប៉ុណ្ណោះ ។ ការចាប់ផ្តើមនៃការលក់ទូរស័ព្ទស្មាតហ្វូនមួយនេះត្រូវបានគេរំពឹងទុកនៅចុងខែតុលាខាងមុខនេះ។