Home » News » ពត៌មានផ្លូវការ: នេះគឺជាពេលដែល OnePlus 5T នឹងត្រូវប្រកាសនិងចេញផ្សាយ

ពត៌មានផ្លូវការ: នេះគឺជាពេលដែល OnePlus 5T នឹងត្រូវប្រកាសនិងចេញផ្សាយ

News

OnePlus ទើបតែបានបង្ហាញពីព័ត៌មានលំអិតអំពីស្មាតហ្វូននៅចុងឆ្នាំ ២០១៧ នេះគឺ OnePlus 5T ដែលជាស្មាតហ្វូនស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនដែលនឹងមកដល់ឆាប់ៗនេះដើម្បីជំនួស OnePlus 5 ។OnePlus 5T នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ខាងមុខនេះនៅទីក្រុងញូយ៉ក។ បន្ទាប់ពីប្រកាសជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា រួចមក  ទូរស័ព្ទ OnePlus 5T នេះនឹងចេញលក់នៅថ្ងៃទី ២១ ខែវិច្ឆិកា តែម្តង។ ចំពោះពត៌មានលម្អិតទៅលើ កម្លាំងម៉ាស៊ីន និងមុខងារផ្សេងៗរបស់វា គឺក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះកាលពីពេលថ្មីៗនេះបានលើកឡើងថាទូរស័ព្ទស្មាតហ្វូននេះនឹងមិនមានតម្លៃលើសពី OnePlus 5 ទេ ដូច្នេះមានតែការរងចាំមើលសិន។

oneplus-offficial-announcement-release-00

ព្រឹត្តិការណ៍ប្រកាស OnePlus 5T នឹងត្រូវបានគេដាក់ចំណងជើងថា “ទិដ្ឋភាពថ្មី” ។ តាមការបែកធ្លាយកន្លងមកស្មាតហ្វូននេះមានអេក្រងលាតដល់គែមរហូតដល់ទំហំ 6 អ៊ីញជាមួយ ផ្ទុយទៅនឹងទូរស័ព្ទ OnePlus មុនទាំងអស់ ដែលមិនមានអេក្រង់ដល់គែម។

Leave a Reply

Your email address will not be published. Required fields are marked *