Home » News » Mi Mix 3 រចនាមកដើម្បីអ្នកជាមួយសិល្បៈគយគន់ថ្មី អេក្រង់ AMOLED ពេញតួ ​ទំហំផ្ទុក 512GB Ram 10GB ជាមួយកំពូលកាមេរ៉ាថ្មី ៤គ្រាប់ គុណភាពខ្ពស់កប់តារាងកំពូលស្មាតហ្វូននឹង…………..

Mi Mix 3 រចនាមកដើម្បីអ្នកជាមួយសិល្បៈគយគន់ថ្មី អេក្រង់ AMOLED ពេញតួ ​ទំហំផ្ទុក 512GB Ram 10GB ជាមួយកំពូលកាមេរ៉ាថ្មី ៤គ្រាប់ គុណភាពខ្ពស់កប់តារាងកំពូលស្មាតហ្វូននឹង…………..

News

បន្ទាប់ពីការលេចធ្លាយនិងពាក្យចចាមអារ៉ាម នឹងភាពអន្ទះសាររបស់អ្នកគាំទ្រ ត្រកូល Mi Mix កន្លងមក នៅពេលនេះកាពិត នឹងក្តីរំពឹងទុករបស់អ្នកគាំទ្រត្រូវបានលាតត្រដាង នឹងពិតជាមិនឲ្យអ្នកគាំទ្រខកបំណងឡើយ។ Xiaomi បានប្រកាសជាផ្លូវការនូវ Mi Mix 3 ដែលជាជំនាន់ទី 3 នៃ ត្រកូល Mi Mix នៅទីក្រុងប៉េកាំង។ ចំនុចសំខាន់នៃឧបករណ៍នេះគឺ ការធ្វើវឌ្ឍនភាពដោយបំពាក់នូវកាមេរ៉ា ដែលមានគុណភាពខ្ពស់ នឹងបានបំពាក់មកជាមួយអេក្រង់ពេញតួទូរស័ព្ទ នឹងផ្នែកកាមេរ៉ាមុខ គឺប្រើប្រាស់ ម៉ាញ៉េទិចទាញចុះក្រោមបើកកាមេរ៉ា ដែលបានបំពាក់មកចំនួន ២គ្រាប់ ។

 

១.ការរចនា

ផ្នែកខាងមុខ បំពាក់អេក្រង់ថ្មី AMOLED
លក្ខណៈពិសេស Mi Mix 3  មានអេក្រង់ AMOLED មានទំហំ 6,4 អ៊ីញជាមួយនិងសមាមាត្រ 19,5: 9 និងមានគុណភាពបង្ហាញពេញ តួទូរស័ព្ទ កម្រិត FHD + (1080 × 2340 ភីកសែល) ។ ការរចនាពេញលេញនៃអេក្រង់របស់ Mi Mix 3 ក្នុងកម្រិតសមាមាត្រ 93,4% នៃអេក្រង់ ពិតជាភាពអស្ចារ្យថ្មីមួយទៀត ក្នុងប្រវត្តិសាស្ត្រស្មាតហ្វូនដែលបានបំពាក់នូវអេក្រង់ពេញតួរបស់ខ្លួន។ ស្មាតហ្វូននេះនឹងមានពណ៌ដ៏ស្រស់ស្អាតចំនួនបីគឺពណ៌អូណូយូ ពណ៌ខ្ មៅបៃតងនិងត្បូងពណ៌ខៀវ។

ផ្នែកខាងក្រោយ

ស្រោបដោយ សេរ៉ាម៉ិច មានភាពរលោងមានចំណាំផ្លាតជាមួយពន្លឺ។ បំពាក់កាមេរ៉ាពីរ នៅផ្នែកខាងឆ្វេង អមដោយអំពូល LED នៅចំកាមេរ៉ាទាំងពីរ និងមាន ប៊ូតុងស្កេនម្រាមដៃនៅផ្នែកកណ្តាលខាងក្រោមកាមេរ៉ា។

២.កាមេរ៉ាថ្មី (Double AI)  គុណភាពរូបថតប្រសើរមិនចាញ់កំពូលស្មាតហ្វូនដ៏ទៃ ទទួលបានពិន្ទុកប់មិនចាញ់ Galaxy Note 9

កាមេរ៉ាគឺជាផ្នែកមួយគួរឱ្យចាប់អារម្មណ៍មួយទៀតរបស់ Mi MiX 3 ។ នៅផ្នែកខាងក្រោយ បំពាក់មកជាមួយកាមេរ៉ាបញ្ឈរ២គ្រាប់ មានទំហំ 12MP ផលិតចេញពីក្រុមហ៊ុន Sony (IMX363) ដែលកម្រិតស្រូបយកពន្លឺ ទំហំ f / 1.8, 1,4-micron pixel នឹងមួយគ្រាប់ទៀត 12MP ផលិតដោយក្រុមហ៊ុន Samsung (S5K3M3)  ជាមួយកម្រិតស្រូបពន្លឺកម្រិត f 2.4 ជំនួយភាពហ្មត់ 1-micron pixel ។ Mi Mix 3 បានបំពាក់មកជាមួយផ្នែករឹង (Hardware) បន្ថែមជាមួយបច្ចេកវិទ្យា dual-pixel ផ្តោតចាប់យករូបភាពល្បឿន នឹងចាប់យករូបភាពច្បាស់គ្រប់ទិសជាមួយ បច្ចេកវិទ្យា ទប់លំនឹង (4-axis OIS)  ។ កាមេរ៉ាខាងក្រោយនេះបានភ្ជាប់ជាមួយអំពូល LED ពីរសម្រាប់ជំនួយថតពេលយប់។ វឌ្ឍនភាពថ្មីរបស់ Mi Mix3 ក្រៅពីថតវិដេអូរបាន កម្រិត 4K 60fps គឺមានសម្ត្ថភាពបន្ថែមទៀតដែលអាចថតរូបក្នុងកម្រិត Super Slow Motion 960fps ធ្វើឲ្យអ្នកប្រើប្រាស់អាចថតវីដេអូរក្នុងកាយវិការ យឺត ច្បាស់ល្អ ។ តាមរយៈគេហទំព័រ របស់ DXOMARK បានបង្ហាញពីគុណភាពការមេរ៉ា របស់ Mi Mix 3 គឺមានគុណភាពខ្ពស់កប់មិនចាញ់គុណភាពកាមេរ៉ា របស់ Samsung Galaxy Note 9 និឹងលើគុណភាព រូបថត Iphone X ទៀត។

សម្រាប់ selfies បានដំឡើងមកជាមួយកាមេរ៉ាពីរ លាក់នៅក្រោមអេក្រង់ ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រង ដោយខ្លួនឯងក្នុងការទាញបិទ រឺបើកដោយដៃនៅពេលដែលលោកអ្នកត្រូវការ។ កាមេរ៉ាទាំងពីនេះ មានទំហំ 24MP ផលិតដោយក្រុមហ៊ុន Sony (IMX576)  ជាមួយកម្រិតជំនួយភាពហ្មត់ 1,8 លាន ភិចសែល និងមួយគ្រាប់ទៀត មានកាមេរ៉ាទំហំ 2 មេហ្គាភិចសែល សម្រាប់ជំនួយក្នុងការថតរូបព្រាលផ្ទៃខាងក្រោយ។

៣.សមត្ថភាពម៉ាស៊ីន ខ្ពស់កំពូលល្បឿន

Mi Mix 3 ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ចេញពីប្រអប់ ស្រោបដោយ MIUI 10 ជំនាន់វឌ្ឍនភាពចុងក្រោយ។ Mi Mix 3 ត្រូវបានបំពាក់មកជាមួយអង្គដំណើរការល្បឿន (CPU)  Snadragon 845 ដែលមានស៊ីភីយូប្រាំបីគ្រាប់ រត់បានល្បឿន 2.8Ghz នឹងក្រាហ្វិចដំណើរការ Andreno 630។ វឌ្ឍនភាពថ្មីបំពាក់មកជាមួយ RAM ទំហំរហូតដល់ 10GB ដោយបែងចែកជម្រើស (512 GB, 10 GB RAM) (128/256 GB, 8 GB RAM) នឹង (128 GB, 6 GB RAM)។ សូមបញ្ជាក់ថាសម្រាប់ម៉ូឌែល Ram 10GB គឺមានសម្រាប់តែអង្គផ្ទុកទិន្នន័យ 512GB ។

 

៤.ថ្មីសម្រាប់ Mi MiX 3

Mi Mix 3 បំពាក់មកជាមួយផ្នែករឹងដូចខាងក្រោម

-កាមេរ៉ាថ្មី ដែលអាចថតវីដេអូ បានល្បឿន 960FPS (Super Slow Motion) ដែលយើងធ្លាប់ឃើញគេបំពាក់វីដេអូរប្រភេទនេះ នៅលើទូរស័ព្ទ Sony Xperia XZ Premium, Xperia XZ2 , Galaxy S9 នឹង Galaxy Note 9 ជាដើម។

-គាំទ្រប្រព័ន្ធបណ្តាញ 5G (Network 5G) ដែលថ្មីបំផុតក្នុងឆ្នាំ២០១៨នេះ។

-វឌ្ឍនភាពទំហំ RAM 10GB ជាមួយអង្គផ្ទុកទិន្នន័យ 512GB

-អេក្រង់ថ្មី ជាប្រភេទ AMOLET ទំហំ 6.4  ពេញតួម៉ាស៊ីន

៥.កម្លាំងថ្ម និងបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មីរបស់ខ្លួន

ថាមពលថ្ម 3,200mAhនឹងគាំទ្រដល់ការសាកទូរស័ព្ទល្បឿន និងមានជម្រើសមួយទៀតដែលអាចសាកថ្មទូរស័ព្ទឥតខ្សែរជាមួយការគាំទ្រកម្លាំង សាក 10W Qi ។  Mi Mix 3 មិនទាន់បានបំពាក់មកជាមួយបច្ចេកវិទ្យា ការពារការជ្រាបទឹកនៅឡើយទេ។

៦.ពណ៌ដែលអាចជ្រើសរើស

ប្រភព Mi Forum

Leave a Reply

Your email address will not be published. Required fields are marked *