Home » News » បែកធ្លាយ Xiaomi បំបែកប្រវត្តិសាស្ត្រថ្មី Mi Mix 3 បំពាក់ Ram 10GB នឹងមានអេក្រង់លាតពេញតួខ្លួន នឹង…………………..

បែកធ្លាយ Xiaomi បំបែកប្រវត្តិសាស្ត្រថ្មី Mi Mix 3 បំពាក់ Ram 10GB នឹងមានអេក្រង់លាតពេញតួខ្លួន នឹង…………………..

News

កាលពីខែមិនា កន្លងទៅនេះ Mi Mix 2S បានប្រកាសជាផ្លូវការ ដោយនាំមកនូវវឌ្ឍនភាពផ្លាស់ប្តូរច្រើនដែលអាចទទួលយកបាន ដូចជា កាមេរ៉ាបញ្ញាសម្បនិម្មិត បំពាក់មកជាមួយប្រភេទ CPU ចុងក្រោយ នឹងអ្វីដែលថ្មីសម្រាប់ Xiaomi គឺ Mi Mix 2S បានបំបាក់មកជាមួយផ្នែករឹងដែលអាចឲ្យទូរស័ព្ទធ្វើការសាកថ្មដោយឥតប្រើខ្សែរ (Wireless Charge)។ ថ្មីៗនេះ មានការលេចចេញជាច្រើននូវពណ៌មានអ្នកស្នងតំណែងរបស់ Mi Mix 2S ដែលនឹងមានឈ្មោះថា Mi Mix 3។ តាមរយៈការបែកធ្លាយជាច្រើនបង្ហាញថា Mi Mix 3 ហាក់បីដូចជាធ្វើវឌ្ឍនភាពលើរូបរាងថ្មីស្រឡាងតែម្តង ដោយពេលនេះវានឹងមានអេក្រង់រហូតដល់ទៅពេញតួខ្លួនខាងមុខតែម្តង។ដូច្នេះ OneClicks សូមធ្វើការបរិយាយត្រួសៗនូវការបែកធ្លាយដូចខាងក្រោម៖

១.ការរៀបចំរចនាបថ នឹកាមេរ៉ាថ្មី

ការរចនាផ្ទៃខាងមុខរបស់ Mi Mix 3 គឺមានខុសស្រឡះតែម្តងពី Mi Mix 2S ដោយបំពាក់មកជាមួយអេក្រង់ទំហំ ៦.៥ អ៊ីញ មានកម្រិតបង្ហាញ Super Full HD+ (1080 x 2340 pixels)  និងមានកាមេរ៉ា Selfie ជាលក្ខណរុញឡើងលើ (Slide Up) ដែលមានទំហំរហូតដល់ 24 MP ចំនួន២គ្រាប់។ វានៅតែបំពាក់កាមេរ៉ា ២គ្រាប់នៅផ្នែកខាងក្រោយដ៏ដែល ក្នុងកម្រិតទំហំ 12MP+20MP ជាបច្ចេកវិទ្យាបញ្ញាសម្បនិម្មិតភ្លោះតែម្តង (Dual AI) មានរាងបញ្ឍរ អមដោយភ្លើង Flash នៅចំកណ្ដាលកាមេរ៉ាទាំង ២ ដូចទៅនឹងMi MiX 2S ដែររួមជាមួយ ប៊ូតុងសម្រាប់ស្កេនម្រាមដៃនៅចំកណ្តាលឈាងខាងលើនៃទូរស័ព្ទ ។

 

២.សមត្ថភាពម៉ាស៊ីន

បច្ចុប្បន្ននេះចំពោះប្រភេទអង្គដំណើរការល្បឿន (CPU) មិនទាន់មាន CPU ណាដែលមានល្បឿនដូច Snadragon 845 នៅឡើយទេដូច្នេះ Mix 3  នឹងបំពាក់មកជាមួយនូវបន្ទះឈីបប្រភេទ Snapdragon 845 ដដែល ដែលមានស៊ីភីយូប្រាំបីគ្រាប់ រត់បានល្បឿន 2.8Ghz នឹងក្រាហ្វិចដំណើរការ Andreno 630 ដូចដែលយើងបានដឹងហើយថាវាពិតជាដំណើរការល្បឿនមែនទែនCPU ប្រភេទនេះ នឹងមិនសូវកើនកំដៅនាពេលកំពុងប្រើប្រាស់ទេ។ Mi Mix 3 អាចត្រូវបានគេដាក់ឲ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 8.1 Oreo រឺ 9  ស្រោបដោយផ្ទៃ MIUI 10 ថ្មីបំផុត។ ទូរស័ព្ទនេះក៏បានធ្វើវឌ្ឍនភាពថ្មីមួយទៀតដោយបំពាក់មកជាមួយធំមុនគេរហូតដល់ Ram 10GB+អង្គផ្ទុកទិន្នន័យខាងក្នុង 512GB នឹង Ram 8GB+អង្គផ្ទុកទិន្នន័យខាងក្នុង 256GB និង 128GB។

៣.ថ្មីសម្រាប់ Mi MiX 3

តាមរយះការបែកធ្លាយបានបង្ហាញថា Mi Mix 3 នឹងបំពាក់មកជាមួយប្រភេទកាមេរ៉ាថ្មី ដែលអាចថតវីដេអូ បានល្បឿន 960FPS (Slow Motion) ដែលយើងធ្លាប់ឃើញគេបំពាក់វីដេអូរប្រភេទនេះ នៅលើទូរស័ព្ទ Sony Xperia XZ Premium, Xperia XZ2 , Galaxy S9 នឹង Galaxy Note 9 ជាដើម។ វាអាចនឹងបំពាក់មកជាមួយប្រព័ន្ធបណ្តាញ 5G (Network 5G) ដែលថ្មីបំផុតក្នុងឆ្នាំ២០១៨នេះ។

៤.កម្លាំងថ្ម និងបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មីរបស់ខ្លួន

ថ្មរបស់វាអាចមានទំហំ 4000 mAh គាំទ្រការសាកបញ្ចូលថ្មល្បឿនដោយប្រើឧបករណ៍សាក់ឥតខ្សែ (QI Technology) និងអាចធ្វើការសាកទូរស័ព្ទដោយឥតខ្សែរផងដែរដូចទៅ នឹង Mi Mix 2S   ។

៥.អ្វីដែលរំពឹងថាអាចនឹងកើតមាន

សង្ឃឹមថា Mi Mix 3 នឹងបំពាក់មកជាមួយ នូវរន្ធបំពងសំឡេងដែលមានលក្ខណៈ Stereo នឹងមានបន្ទះដែកស្រូបកំដៅ មកជាមួយ បើវាពិតដូច្នេះមែន វាពិតជាងដ៏អស្ចារ្យណាស់សម្រាប់បងប្អូនដែលចូលចិត្តលេងហ្គេមកំសាន្ត។

យើងនឹងរងចាំនៅរយៈពេល ២ ទៅ ៣ ថ្ងៃនៅពេលវាប្រកាសជាផ្លូវការ។

ប្រភព Mi Forum

Leave a Reply

Your email address will not be published. Required fields are marked *