Home » News » OnePlus 6T នឹងប្រកាសជាផ្លូវការនៅ ថ្ងៃទី៣០ ខែ១០ នេះអមជាមួយពាក្យរំជួលចិត្ត បើកកំពូលល្បឿន (Unlock The Speed)

OnePlus 6T នឹងប្រកាសជាផ្លូវការនៅ ថ្ងៃទី៣០ ខែ១០ នេះអមជាមួយពាក្យរំជួលចិត្ត បើកកំពូលល្បឿន (Unlock The Speed)

News

បច្ចុប្បន្ននេះទីផ្សារកំពូលស្មាតហ្វូនកំពុងធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដោយធ្វើការផ្តោតទៅលើទាំងគុណភាព តម្លៃ រួមទាំងការរចនារូបរាង កាមេរ៉ា និងបំពាក់មកជាមួយផ្នែករឹងថ្មីៗជាច្រើន ដើម្បីទាក់ទាញអ្នកប្រើប្រាស់របស់ខ្លួន។ តាមរយ់ៈការបទពិសោធន៍កន្លងមកចំពោះអតិថិជនដែលបានជាអ្នកគាំទ្រផលិតផលស្មាតហ្វូន ត្រកូល OnePlus តែងតែសរសើរទៅលើល្បឿនរបស់វា ដែលម៉ូឌែលចុងក្រោយរបស់ខ្លួនគឺ OnePlus 6 បានទទួលការកោតសរសើរចំពោះអ្នកប្រើប្រាស់ថាពិតជាកំពូលល្បឿនមែន ដែលដំណើរការរបស់វាគឺរត់ដោយរលូន ជាស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។

ថ្ងៃនេះជំនាន់ថ្មីសម្រាប់បន្តតំណែង គឺ OnePlus 6T បានធ្វើការប្រកាសកំណត់ជាជាផ្លូវហើយនៅថ្ងៃទី៣០ ខែតុលា ខាងមុខនេះហើយ។ ដូច្នេះ Oneclicks សូមធ្វើការបង្ហាញពីលក្ខណៈធ្លាយខ្លះៗដែលបានលេចចេញកន្លងមកដូចខាងក្រោម៖

1.ការរចនា

OnePlus 6T  អាចបង្កើនទំហំដល់ទៅ 6.4-inch ដែលមានកម្រិតបង្ហាញ FHD+ (2340×1080) AMOLED display ជាមួយអេក្រង់ស្ទើរពេញតួទូរស័ព្ទរហូតដល់ 91.5% (screen-to-body ratio) មានទម្រង់អេក្រង់ជាលក្ខណៈតំណក់ទឹក នឹងបំពាក់មកជាមួយបច្ចេកវិទ្យាគ្របដណ្តប់ដោយ DCI-P3 ដើម្បីបង្កើនភាពស្រស់ស្អាតទៅលើពណ៌របស់អេក្រង់ក្នុងការបង្ហាញរូបភាពកាន់តែមានភាពសុក្រិតទៅនឹងធម្មជាតិ  ។ អេក្រង់របស់វាកាន់តែធំឡើង ជាមួយវឌ្ឍនភាពថ្មីនូវតួររបស់ខ្លួនដោយបានបំពាក់មកជាមួយ ឧបករណ៍ការពារការជ្រាបចូលទឹក (IP68) ដែលមានតួរខ្លួនស្រោបដោយកញ្ចក់។

2.កម្លាំងម៉ាស៊ីន

តាមរយៈវោហាស័ព្ទរបស់ក្រុមហ៊ុនបានកំណត់នូវពាក់ ថា បើកកំពូលល្បឿន (Unlock Speed) ការគិតគូទៅប្រភេទកម្លាំងម៉ាស៊ីនដែលខ្លាំងបំផុតសម្រាប់បច្ចេកវិទ្យាទូរស័ព្ទចុងក្រោយរបស់ខ្លួនវាគឺជាទម្លាប់របស់ក្រុមហ៊ុននេះទៅហើយ។ ទូរស័ព្ទនេះត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 845  ។ OnePlus 6T និងបំពាក់នូវអង្គចងចាំមាន រ៉េម ទំហំ 8GB អង្គចងចាំខាងក្នុងរហូតដល់ 512GB ពិតជាធំមែនទែនមិនចាញ់ស្មាតហ្វូនផ្សេងៗឡើយ។

 

 

3.កាមេរ៉ា

កាមេរ៉ារបស់ OnePlus 6T អាចត្រូវគេបានធ្វើកំណែរវឌ្ឍនភាពថ្មីច្រើនផងដែរ ដោយផ្តោតខ្លាំងទៅលើការប្រើប្រាស់នៅទីដែលមានពន្លឺតិចដើម្បីអាចឲ្យផ្តិតយករូបភាពបានកាន់តែប្រសើរ ជាង OnePlus 6 តាមការបែកធ្លាយកន្លងមកOnePlus 6T អាចបំពាក់មកជាមួយកាមេរ៉ាថ្មី ដែលមាន កាមេរ៉ា12MP ដែលមានកម្រិតស្រូបពន្លឺខ្លាំងជាងមុនទំហំ f/1.5 នឹងមួយទៀតមានកម្រិតស្រូបពន្លឺ f/2.4 ដែលមានកាមេរ៉ាទំហំ  20MP មានភាពស្រពិលជាច្រើនថានឹងមានកាមេរ៉ាមួយទៀតដែលមានកម្រិតស្រូបពន្លីទំហំ f/2.6 ជាមួយកាមេរ៉ាជាប្រភេទ 3D stereo lens យើងមានតែរងចាំនៅថ្ងៃទី ៣០ ក្នុងខែនេះទេ ដើម្បីបញ្ជាក់នូវអនុភាពរបស់ OnePlus 6T   ។

4.ថ្មីសម្រាប់ OnePlus 6T

តាមរយៈការបែកធ្លាយឃើញថា OnePlus 6T នឹងបំពាក់ឧបករណ៍ទ្រនាប់ស្កេនម្រាមដៃនៅលើអេក្រង់ អមដោយពន្លឺបំភ្លឺនៅលើអេក្រង់កំណត់ទីតាំងជាក់លាក់ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដាក់ម្រាមដៃរបស់ខ្លួនឲ្យត្រូវទីតាំង (True Zone) ងាយក្នុងការស្កេនចំណាំក្រយៅដៃច្បាស់។  OnePlus 6T បានសម្រេចចិត្តដោយដកចេញនូវរន្ធកាស 3.5mm នឹងដាក់ជំនួសមកវិញ នូវរន្ធ Type C សម្រាប់ភ្ជាប់រន្ធកាសបំពងសម្លេង វិញ។

5.ថាមពលថ្ម

OnePlus 6T អាចមានទំហំថ្ម 3500mAh សាកថ្មបាន រហ័សក្នុងល្បឿន 5V 4A ដូចទៅនឹងម៉ូឌែលមុនដែរ ដោយកម្លាំងថ្មទំហំប៉ុនេះ ទូរស័ព្ទនេះអាចទ្រាំទ្រជាមួយការប្រើប្រាស់បានពេញមួយថ្ងៃ។

6.ប្រត្តិបត្តិការដំណើរការ

ប្រតិ្តបត្តិការរបស់ OnePlus 6T គឺនៅមានភាពស្រពិចស្រពិលនៅឡើយវាអាចត្រូវបានគេដាក់ឲ្យដំណើរការដោយ អាច Android 9 រឺ Android Nougat 8.1 ស្រោបដោយផ្ទៃ OxygenOS ។

source trustedreviews

Leave a Reply

Your email address will not be published. Required fields are marked *