Home » News » POCO PHONE F1 ចេញលក់ជាសាកល (Global)អធិរាជល្បឿន ហ្គេម កាមេរ៉ា កម្លាំងថ្មយក្ស តម្លៃ និងសមត្ថភាពគ្មានដែនកំណត់ហួសពីការស្មាន……..

POCO PHONE F1 ចេញលក់ជាសាកល (Global)អធិរាជល្បឿន ហ្គេម កាមេរ៉ា កម្លាំងថ្មយក្ស តម្លៃ និងសមត្ថភាពគ្មានដែនកំណត់ហួសពីការស្មាន……..

News


បច្ចុប្បន្ននេះទីផ្សារប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា មានភាពរស់រវើកយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះការប្រកួតប្រជែងទៅលើគុណភាពនឹងតម្លៃ ក៍មានភាពសកម្មដើម្បីទាក់ទាញនូវអតិថិជនរបស់ខ្លួន។ ថ្មីៗនេះក្រុមហ៊ុន Xiaomi បានបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនៅលើពិភពលោក ដោយបានធ្វើការប្រកាសកំពូលស្មាតហ្វូនដែលមានល្បឿនបំផុតជាមួយផ្នែករឹងចុងក្រោយ គឺ Xiaomi POCO F1។ បេសកកម្មរបស់វាគឺសាមញ្ញបំផុតដោយផ្តល់នូវកម្លាំងម៉ាស៊ីនដែលមានល្បឿន ដូចទៅនឹងកំពូលស្មាតហ្វូនទំនើបៗដ៏ទៃទៀត នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះនៅក្នុងតម្លៃមួយដែលសមរម្យបំផុត នឹងមានភាពក្រកួតប្រជែង ដែលកំពូលស្មាតហ្វូនដ៏ទៃទៀតមិនអាចធ្វើបាន។

ការរចនាដោយភាពសាមញ្ញសន្សំសំចៃ

POCO  មានវិមាត្រ ១៥៥.៥ x ទទឹង ៧៥.៣ x ដែលមានកម្រាស់ ៨.៨ មីលីម៉ែត្រ ជាមួយទម្ងន់ ១៨០ ក្រាម រចនាដោយបំពាក់មកជាមួយអេក្រង់ទាន់សម័យសម្រាប់ទីផ្សារបច្ចុប្បន្នដែលមានក្បាលឆក លាតដល់ផ្ទៃគែមនៃទូរស័ព្ទ ជាមួយអេក្រង់ IPS LCD ដែលមានទំហំ ៦.២១ អ៊ីញលាត ៨២.២% នៃផ្ទៃខាងមុខ ជាមួយកម្រិត Aspect Ratio 18:7:9 មានកម្រិតពន្លឺ ភ្លឺ ច្បាស់ល្អពេលបង្ហាញរូបភាព ក្នុងកម្រិត Full HD+ (2248 x 1080 ភិចស៊ែល)។ ផ្នែកខាងក្រោយរបស់ POCO ស្រោបដោយជ័ររឹងដែលមានភាពធន់ នឹងងាយបំភាយកំដៅចេញមកក្រៅបានរហ័យដោយសារវាបំពាក់មកជាមួយឧបករណ៍ ( LiquidCool System) ។ ការបំពាក់មកជាមួយឧបករណ៍ស្កេនម្រាមដៃនៅផ្នែកខាងក្រោយបានធ្វើឲ្យ POCO កាន់តែមានភាពប្រសើរសម្រាប់ដោះសោរទូរស័ព្ទ និងអាចប្រើជាមួយកម្មវិធីដ៏ទៃទៀតជាប្រយោជន៍បានយ៉ាងច្រើន។

ការបំពាក់ផ្នែករឹង

វាត្រូវបានបំពាក់ឡើងដោយបន្ទះឈីបកំពូលល្បឿនចុងក្រោយ Snapdragon 845 របស់ក្រុមហ៊ុន Qualcomm មានកម្លាំងក្រាហ្វិច Andreno 630 អាចលេងហ្គេម នឹងដំណើរការ កម្មវិធីធំៗ ដោយរលូន និងភ្ជាប់មកជាមួយបន្ទះបន្ថយកំដៅទូរស័ព្ទដើម្បីបង្កើនល្បឿន( LiquidCool ) តាមការបញ្ជាក់របស់ក្រុមហ៊ុនវាមានសមត្ថភាពអាចបន្ថយកំដៅទូរស័ព្ទរហូតដល់ទៅ« 300% ដែលធ្វើឲ្យទូរស័ព្ទអាចបង្កើនលឿនជាងស្មាតហ្វូនដែលបំពាក់ CPU ដូចគ្នា»។ លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតរួមមាន ការបំពាក់អង្គចងចាំទំហំ 6GB/8GB និងអង្គចងចាំខាងក្នុងទំហំ 64GB/128GB/256GB។

បំពាក់កាមេរ៉ា ជាមួយបញ្ញាសម្បនិមិត្ត (AI)

កាមេរ៉ា២គ្រាប់ខាងក្រោយរបស់ POCO  អាចផ្តោតការចាប់យករូបភាពបានល្បឿនទ្វេរដង (dual pixel PDAF) លើសពីទូរស័ព្ទស្មាតហ្វូនមួយចំនួន ដែលមួយគ្រាប់ ទំហំ ១២ មេហ្គាភិចស៊ែល Aperture f/1.9 បំពាក់កម្រិតជំនួយភាពហ្មត់ 1.4µm និងមួយគ្រាប់ទៀតទំហំ ៥ មេហ្គាភិចស៊ែល បំពាក់កម្រិតជំនួយភាពហ្មត់ 1.12µm សម្រាប់ជំនួយក្នុងការផ្តិតយករូបភាពជាលក្ខណះព្រាលផ្ទៃខាងក្រោយ រួមជាមួយបច្ចេកវិទ្យា AI សម្រាប់សម្គាល់ប្លង់នៃរូបភាព និងចាប់យកពណ៌រូបភាពបន្ថែមឲ្យមានលក្ខណៈដិតច្បាស់ល្អ (ឧទាហរណ៍ ប្រសិនបើអ្នកកំពុងថតរូបភាព ផ្កា រឺ ម្ហូបអាហារ នឹងផ្សេងៗទៀត Icon ពណ៌ខៀវ(AI)នឹងធ្វើការផ្លាស់ប្តូរទៅតាមទម្រង់ដែលលោកអ្នកចង់ថត ។ កាមេរ៉ា របស់ POCO មានលក្ខណៈពិសេសអាចជួយកាត់បន្ថយនូវភាពរំខាននៃគ្រាប់តូចៗអោយនៅចំនួនតិចបំផុតតាមស្ថានភាពជាក់ស្តែងដែលយើងបានថត។ ការចាប់យករូបភាពការថតវីដេអូរ គឺវាអាចថតបានកម្រិតរហូតដល់ 4K នឹងដំណើរ។ កាមេរ៉ាមុខ របស់វាមានទំហំរហូតដល់ ២០ មេហ្គាភិចស៊ែល Aperture f/2.0 កម្រិតជំនួយភាពហ្មត់ (2μm) ប្រើបច្ចេកវិទ្យាស្រូបពន្លឺបានល្អ នឹងចាប់យករូបភាពបានល្បឿនទ្វេរដង ជាមួយមុខងារ  AI Portrait ផ្តិតយករូបភាពខាងមុខជាលក្ខណះព្រាលខាងក្រោយ និង AI Beautify 4.0 ស្គាល់នូវទម្រង់មុខ និងធ្វើការលាយរូបភាពផ្ទៃខាងក្រោយជាមួយរូបថតរបស់អ្នកឲ្យស៊ីគ្នា។ ដំណើរការថតវីដេអូររបស់កាមេរ៉ាមុខអាចថតបានក្នុងកម្រិត FHD ។

POCO បានធ្វើវឌ្ឍនភាពថ្មីផ្នែករឹងដោយបំពាក់នូវបច្ចេកវិទ្យា 3D Face ស្កេន  មានសមត្ថភាពខ្ពស់ក្នុងការដោះសោរទូរស័ព្ទ អាចស្កេនមុខនៅទីងងឹតមិនមានពន្លឺ ដោយធ្វើការដោះសោរទូរស័ព្ទបានយ៉ាងរហ័ស។

កម្លាំងថ្មធំសម្រាប់កំសាន្តហ្គេមបានយូរ

POCO មានកម្លាំងថ្មទំហំ 4000 mAh ធំ ងាយស្រួលសម្រាប់អ្នកចូលចិត្ត អនឡាញ និងកំសាន្តហ្គេម ជាបានភ្ជាប់មកជាមួយ រន្ធ USB ជាប្រភេទ Type-C 1.0   ជាមួយបច្ចេកវិទ្យា សាកល្បឿន Quick Charge 3.0 ។

ប្រព័ន្ធប្រតិបត្តិការ:

  ប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ស្រោបដោយផ្ទៃកូនកាត់ MIUI 9.6 បន្សីគ្នាជាមួយផ្ទៃ POCO ដែលជា អនុផ្ទៃរបស់ POCO និងត្រៀមជាស្រេចដើម្បីធ្វើវឌ្ឍនភាពទៅ Android P។

 

ប្រភព https://www.poco.net/global/

Leave a Reply

Your email address will not be published. Required fields are marked *