Home » News » បែកធ្លាយ Redmi Note 6 Pro ផ្តោតលើកាមេរ៉ាថតរូប 4គ្រាប់ កម្លាំងម៉ាស៊ីនបត់បែនតាមការប្រើប្រាស់ និងមានកម្លាំងថ្មធំ……………

បែកធ្លាយ Redmi Note 6 Pro ផ្តោតលើកាមេរ៉ាថតរូប 4គ្រាប់ កម្លាំងម៉ាស៊ីនបត់បែនតាមការប្រើប្រាស់ និងមានកម្លាំងថ្មធំ……………

News

ខណៈពេលដែលយើងកំពុងជជែកគ្នាអំពីត្រកូលអេក្រង់ដែលលាតដល់គែម ក្បាលឆកនៅខាងលើ និងផ្តោតទៅលើកាមេរ៉ា ទាំងមុខនឹងក្រោយ ពេលនេះក្រុមហ៊ុន Xiaomi បានកំពុងរៀបចំបញ្ចេញស្មាតហ្វូនប្រភេទនេះ ដែលបានផ្តោតទៅលើ អត្ថប្រយោជន៍ជាច្រើន ដោយបំពាក់មកជាមួយកាមេរ៉ារហូតដល់ទៅ ៤គ្រាប់ គឺត្រូវបានបែកធ្លាយដោយមានឈ្មោះថា Xiaomi Redmi Note 6 Pro ។ ទូរស័ព្ទនេះត្រូវបានគេរាយក្នុងបញ្ជីពិសេស ដោយបញ្ចេញមកជាលក្ខណៈសកលតែម្តងដោយគាំទ្រដល់ជាង 70 ភាសានិងភ្ជាប់មកជាមួយសេវាកម្ម Google និងការធ្វើបច្ចុប្បន្នភាពកម្មវិធីថ្មីៗទាន់សម័យតែម្តង ។

ទូរស័ព្ទ Xiaomi Redmi Note 6 Pro ភ្ជាប់មកជាមួយអង្គដំណើរការប្រភេទឈីប Snapdragon 636 chipset វាក៏អាចត្រូវបានគេបំពាក់មកជាមួយអង្គដំណើរការប្រភេទ ស៊ីភីយូ Snapdragon 660 ផងដែរ។ ចំពោះអង្គចងចាំអាចមានជម្រើស RAM ទំហំ 3 GB/4GB  និងអង្គផ្ទូកទីន្នន័យ  32 GB/64GB នឹងបន្ថែមមកជាមួយរន្ធ microSD ។ អេក្រង់មានទំហំ 6.26 មានកម្រិតបង្ហាញទំហំ resolution 2160 x 1080 ភិចសែល (វាគួរតែមានកម្រិតបង្ហាញ 2280 x 1080 ប្រសិនបើសមាមាត្រវា 19: 9) ។

តាមការបែកធ្លាយនៃទូរស័ព្ទនេះដែលមានកាមេរ៉ាចំនួនបួន ឃើញថាកាមេរ៉ាខាងក្រោយរបស់វាចំនួន២គ្រាប់មានទំហំ 12 MP + 5 MP ហើយកាមេរ៉ាថតរូបខាងមុខពីរគ្រាប់ទៀតមានទំហំ 20 MP និង 2 MP ដែលវាធ្វើការចែកដាច់តែម្តងសម្រាប់ចាប់យករូបភាពផ្ទៃព្រាលខាងក្រោយឲ្យកាន់តែមានភាពសុក្រិត្យក្នុងការថតរូបសែលហ្វីស ដោយមិនចាំបាច់ឲ្យទូរស័ព្ទធ្វើការ គណនារូបភាពម្តងទៀតបន្ទាប់ពីយើងថតរូបរួចហើយ ដែលនេះវាផ្ទុយទៅនឹងទូរស័ព្ទដែលមានកាមេរ៉ាមុខចំនួនមួយ។ ប្រព័ន្ធប្រតិបត្តិការរបស់វាគឺប្រព័ន្ធប្រតិបត្តិការ Android Oreo ជាមួយផ្ទៃស្រោប MIUI 9 និងភ្ជាប់មកជាមួយថាមពលថ្មទំហំធំ 4.000 mAh។ ទូរស័ព្ទនេះមានជម្រើសច្រើនពណ៌ និងតាមការបែកធ្លាយចំពោះតម្លៃទូរស័ព្ទនេះមិនជាថ្លៃទេហើយ OneClicks និងជូនដំណឹងដល់អតិថិជនឲ្យបានច្បាស់ពេលវាត្រូវបានគេប្រកាសជាផ្លូវការ។

ប្រភព: https://globemobiles.com/xiaomi

Leave a Reply

Your email address will not be published. Required fields are marked *