Home » News » Redmin Note 6 Pro ស្មាតហ្វូនដែលមានកាមេរ៉ា ៤គ្រាប់ ថតរូប ដោយប្រើបច្ចេកវិទ្យា AI dynamic bokeh និង AI portrait 2 .0 ជំនាញខាងថតរូប នឹងមានលក្ខណៈសម្បត្តិពិសេសផ្សេងៗទៀត…………

Redmin Note 6 Pro ស្មាតហ្វូនដែលមានកាមេរ៉ា ៤គ្រាប់ ថតរូប ដោយប្រើបច្ចេកវិទ្យា AI dynamic bokeh និង AI portrait 2 .0 ជំនាញខាងថតរូប នឹងមានលក្ខណៈសម្បត្តិពិសេសផ្សេងៗទៀត…………

News

 

Redmi Note 6 Pro គឺជាទូរស័ព្ទស្មាតហ្វូនដែលប្រសូតចេញពីការធ្វើឲ្យទាន់សម័យនៃ Redmi Note 5 ហើយ Redmin Note 6 Pro នេះក៍ជាទូរស័ព្ទតំបូងរបស់ក្រុមហ៊ុន Xiaomi ដែលបំពាក់មកជាមួយកាមេរ៉ាចំនួន ៤ គ្រាប់ផងដែរជាមួយបច្ចេកវិទ្យាបញ្ញាសម្បនិម្មិត្ត (AI) ដោយផ្តោតទៅលើការថតរូបអាចយល់ដឹងពីការចាប់យករូបភាពដែលលោកអ្នកកំពុងថត ។ ការផ្តោតសំខាន់បំផុតនៅលើទូរស័ព្ទនេះគឺការថតរូប ដោយសារតែវាមានកាមេរ៉ាមុខចំនួន២គ្រាប់ និងក្រោយចំនួន០២គ្រាប់ ដែលបច្ចុប្បន្នគេហៅតាមពាក្យថា  “AI dynamic bokeh” និង “AI portrait 2.0” វាមានន័យថា នៅពេលដែលយើងថតរូបហើយ លោកអ្នកអាចធ្វើការរៀបចំរូបបន្ថែមទៀតទៅផ្ទៃខាងក្រោយនៃរូបភាពរបស់អ្នកដោយធ្វើការកំណត់វាឲ្យមានភាពព្រាលតាមចិត្តចង់របស់លោកអ្នក ។

កាមេរ៉ាក្រោយរបស់ Redmi Note 6 Pro មានទំហំ 12MP កម្រិត  F/1.9  អាចទ្រាំទ្រក្នុងការថតរូបបានច្បាស់ល្អនៅទីងងឹង នឹងមានកម្រិតជំនួយភាពហ្មត់ 1.4μm pixels នឹង១គ្រាប់ទៀតមានទហំ 5MP កម្រិតស្រូបពន្លឺទំហំ f/2.0 ជាមួយការបំពាក់កម្រិតជំនួយភាពហ្មត់ 1.12µm សម្រាប់ថតរូបផ្ទៃព្រាលខាងក្រោយ (depth sensor) កាមេរ៉ាទាំងពីរនេះ មានលក្ខណ:ចាប់យករូបភាពក្នុងល្បឿនលឿនបំពាក់មកជាមួយផ្នែករឹង ប្រើបច្ចេកវិទ្យា (Dual Pixel Camera) និងមានកម្មវិធីជំនួយសម្រាប់កែរូបភាពផ្ទៃខាងក្រោយឲ្យព្រាលរឺច្បាស់តាមចិត្តរបស់អ្នកថតដែលគេហៅថា AI dynamic bokeh និង អាចជំនួយថតរូបបន្ថែមឲ្យមានភាពស្រស់ស្អាតជំនាន់ទី២ (AI portrait 2.0)  ។ កាមេរ៉ាមុខចំនួន ២គ្រាប់ ដែល ១ គ្រាប់មានទំហំ 20 MP និងមួយគ្រាប់ទៀត ទំហំ 2Mp ជំនួយការថតរូបផ្ទៃព្រាលផ្នែកខាងក្រោយ ចំពោះការបំពាក់កម្មវិធីផ្សេងៗរនៅកាមេរ៉ាផ្នែកខាងមុខនេះគឺវាលក្ខណៈដូចគ្នាទៅនឹងកាមេរ៉ាផ្នែកខាងក្រោយដែរ។ Redmi Note 6 Pro មានសមត្ថភាពចាប់យករូបភាពវីដេអូ រហូតដល់កម្រិត 4K 30 fps បានយ៉ាងច្បាស់ល្អប្រសើរ។

លក្ខណៈពិសេសថ្មីផ្សេងទៀតរបស់ Redmi Note 6 Pro គឺអេក្រង់ – ឥឡូវនេះវាបានបំពាក់នូវទំហំបន្ថែមរហូតដល់ 6.26 “IPS LCD FHD Pus (1080 x 2280 pixels) ជាប្រភេទ Gorilla Glass 2.5D ដែលមានលក្ខណៈឆកនៅផ្នែកខាងលើនៃផ្ទៃអេក្រង់ដែលមានសមាមាត្រអេក្រង់រហូតដល់ទៅ 86%  តាមការបញ្ជាក់របស់ក្រុមហ៊ុនទូរស័ព្ទនេះអាចបញ្ចេញពន្លឺមកខាងក្រៅបានច្បាស់ល្អជាង Redmi Note 5 ដោយសារវាអាចបញ្ចេញពន្លឺបានរហូតដល់ទៅ 500 nits ដែលមានន័យថាបើទោះជានៅក្រោមពន្លឺថ្ងៃក៏វានៅតែបញ្ចេញពន្លឺពីផ្ទៃអេក្រង់បានយ៉ាងប្រសើរ។

Redmi Note 6 Pro បានបំពាក់មកបន្ទះឈីប Snapdragon 636 ដូចគ្នាទៅនឹង Redmi Note 5 Pro ដែរ ដែលមានស៊ីភីយូប្រាំបីគ្រាប់ ( រត់​បានដល់ ល្បឿន 1.8Ghz) នឹងក្រាហ្វិចដំណើរការ Andreno 506 រត់ហ្គេមបានល្បឿនល្អប្រសើរ។ វាមានជម្រើសចំនួន ២ដែលលោកអ្នកអាចជ្រើសរើសបានជាមួយ អង្គចងចាំ (64 GB, 4/6 GB RAM) រឺ (32 GB, 3 GB RAM) នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មធំរហូតដល់  Li-Po 4000 mAh ប្រើប្រាស់បានពេញមួយថ្ងៃក្នុងការប្រើប្រាស់ខ្លាំងជាពិសេសអ្នកចូលចិត្តលេងហ្គេម និងអនឡាញយូរម៉ោង និងពីរថ្ងៃសម្រាប់ការប្រើប្រាស់មធ្យម។ ក្រុមហ៊ុនបានបញ្ជាក់ថាវាអាចទ្រាំទ្រ បានក្នុងការលេងហ្គេម ចំនួន ៦ម៉ោង រឺ ៨ម៉ោងសម្រាប់ការទស្សនាមើលវីដេអូ។

សម្រាប់ជម្រើសពណ៌មានដូចជា ខ្មៅ, ផ្កាឈូក និងខៀវ។

ប្រភព Mi.com

Leave a Reply

Your email address will not be published. Required fields are marked *