ទូរស័ព្ទ Xiaomi Mi Mix 2S អាចជាទូរស័ព្ទដំបូងដែលមាន Snapdragon 845 ហើយនឹងក្លាយជាទូរស័ព្ទដែលមានអំណាចល្បឿនបំផុតក្នុងឆ្នាំ២០១៨ នេះ។ ទូរស័ព្ននេះត្រូវបានគេដាក់លេខកូដថា “Polaris” ហើយពិន្ទុ AnTuTu របស់វាបានបង្ហាញថាវាពិតជាមានល្បឿនខ្លាំងមែនទែនរហូតដល់ 270461 ឯណោះ បើធៀបទៅនឹងទូរស័ព្ទស្មាតហ្វូនដែលកំពុងចរាចរ នាពេលបច្ចុប្បន្ននៅលើទីផ្សារ។
ពិន្ទុរបស់ Mi MiX 2S ចំនួន 270461 ធៀបទៅនឹងកំពូលទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន
យើងទាំងអស់គ្នានឹងដឹងពិតប្រាកដថា Mi MiX 2S នឹងប្រកាសនៅក្នុងព្រឹត្តិការណ៍ MWC (ព្រឹត្តិការណ៍ពិពណ៌ផលិតផលអេឡិចត្រូនិចពិភពលោក) ស្របពេលដែលក្រុមហ៊ុន Samsung នឹងដាក់បង្ហាញស្មាតហ្វូន Galaxy S9 របស់ខ្លួន យើងក៍បានដឹងហើយថា ក្រុមហ៊ុន Samsung ក៏ត្រៀមខ្លួនបំពាក់ អង្គដំណើរការម៉ាស៊ីនរបស់ខ្លួនដោយប្រើប្រាស់ប្រភេទ CPU Snapdragon 845 នេះផងដែរ ។
OneClicks នឹងធ្វើការចេញផ្សាយអំពីរ Mi Mix 2S បន្តទៀត។
ប្រភពៈamazingreveal