ថ្មីៗនេះក្រុមហ៊ុន Xiaomi បានបញ្ចេញនូវស្មាតហ្វូនលំដាប់មធ្យមរបស់ខ្លួន គឺ Mi 8 lite ដែលមានការរចនាឡើងជាលក្ខណៈប្រណិតតែមានតម្លៃធូរថ្លៃខ្លាំងដើម្បីប្រកួតជាមួយទីផ្សារស្មាតហ្វូនដ៏ទៃទៀតដែលកំពុងចរាចរនៅលើទីផ្សារនាពេលបច្ចុប្បន្នមានដូចជា Huawei Nova 3i, Oppo F9 និង Vivo 11i ជាដើម។ ផ្ទៃខាងក្រោយរបស់ទូរស័ព្ទ Mi 8 Lite ស្រោបដោយកញ្ចក់ភ្លឺរលោង និងហ៊ុំព័ទ្ធទៅដោយតួរអាឡុយមីញ៉ូមជុំវិញនៃគែមរបស់ទូរស័ព្ទ អញ្ចឹងយើងមើលលក្ខណៈសម្បត្តិរបស់វាដូចខាងក្រោម៖
កម្រិតបង្ហាញ និងកាមេរ៉ា (AI) ស្គាល់វត្ថុជា ២៣៨
ទូរស័ព្ទ Xiaomi Mi 8 Lite បំពាក់មកជាមួយអេក្រង់ទំហំ 6.26 អ៊ីញដែលមានកម្រិតបង្ហាញ resolution 1,080 x 2,280 ភិចសែល និងដង់ស៊ីតេភិចសែល 403ppi ដែលអាចផ្តល់គុណភាពបង្ហាញរូបភាពបានច្បាស់ល្អប្រសើរ។ វាបំពាក់ប្រភេទអេក្រង់ IPS LCD និងសមាមាត្រអេក្រង់ 19: 9 ដែលលាតសន្ធឹងស្ទើរពេញផ្ទៃរបស់អេក្រង់នឹងមានក្បាលឆកនៅខាងលើផ្នែកអេក្រង់។ Mi 8 Lite បំពាក់មកជាមួយកាមេរ៉ាខាងក្រោយចំនួនពីរគ្រាប់ មួយគ្រាប់ទំហំ12MP ផលិតដោយក្រុមហ៊ុន SONY (IMX 576) ដែលមានដែលកម្រិតស្រូបពន្លឺ f 1.9 បំពាក់កម្រិតភាពហ្មត់ 1.4µm ប្រើបច្ចេកវិទ្យាចាប់យករូបភាពទ្វេរដង (dual pixel PDAF) និងមួយគ្រាប់ ទៀតទំហំ 5 MP ប្រើកម្រិតស្រូបពន្លឺ f/2.0 មានកម្រិតជំនួយភាពហ្មត់ 1.12µm កាមេរ៉ានេះជាប្រភេទកាមេរ៉ា ដែលមានមុខងារអាចផ្តិតយករូបភាពព្រាលផ្ទៃខាងក្រោយ Xiaomi បានបំពាក់មុខងារបន្ថែមគឺ HDR ដើម្បីជំនួយការថតរូបភាពកាន់មានភាពដិតស្អាត។ ជាមួយមុខងារដ៏អស្ចារ្យជាច្រើនដែលអាចឱ្ Mi 8 Lite វីដេអូក្នុងកម្រិត 4K 30fps និង 1080p 60fps។ កាមេរ៉ាខាងមុខមានទំហំ 24MP ធំដែលអាចថតយករូបភាពផ្ទាល់ខ្លួនច្បាស់ និងមានមុខងារថតរូបភាពព្រាលផ្ទៃខាងក្រោយ ជាមួយបច្ចេកវិទ្យា HDR សម្រាប់សមត្ថភាពថតវីដេអូគាំទ្រដល់កម្រិត 1080p។
លក្ខណៈពិសេសផ្សេងៗទៀតនៃកាមេរ៉ា
ការបំពាក់មុខ AI Beauty ដើម្បីផ្តិតបាននូវរូបភាពស្រស់ស្អាតតាមការចង់បានរបស់អ្នកថត, ដោះសោទូរស័ព្ទដោយស្គាល់ផ្ទៃមុខ, ការវិភាគបែងចែកនូវស្ថានភាពនៃការថតរូប ដូចជាសក់, រោមចិញ្ចើម, រោមភ្នែកនិងពណ៌ផ្សេងទៀតច្បាស់លាស់, ការតុបនិងយល់ដឹងពីផ្ទៃខាងក្រោយដែលលោកអ្នកកំពុងផ្តិតយករូបភាព។ គាំទ្របន្ថែមទៀតសម្រាប់មុខងារថតវីដេអូឲ្យកាន់តែមានភាពស្រស់ស្អាត។
អង្គដំណើរការ អង្គចងចាំ RAM
Mi 8 Lite បានបំពាក់អង្គផ្ទុកទិន្នន័យ ចាប់ពី 64GB រហូតដល់ 128GB នឹងបំពាក់អង្គដំណើរការ RAM 4GB និង 6GB ។ ទូរស័ព្ទ Xiaomi Mi 8 Lite ដំណើរការដោយ CPU Snadragon 660 MSM8956 ជាប្រភេទ 64-bit quad-core (2.2GHz Kryo 260 + 1.8GHz Kryo 260) ដែលមានអង្គក្រាហ្វិចដំណើរការដោយ Adreno 512 ដែលវាមានសមត្ថភាពដ៏អស្ចារ្យគាំទ្រការលេងហ្គេមកំសាន្តគ្រប់កម្រិត និងធ្វើការងារបានគ្រប់កាលទេសៈដោយរលូន។
ប្រព័ន្ធប្រតិបត្តិការ:
ប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ស្រោបដោយផ្ទៃចុងក្រោយ MIUI 9.6 ។
ថ្មនិងការតភ្ជាប់
Mi 8 lite បំពាក់ជាមួយកម្លាំងថ្ម Li-ion 3,350mAh គាំទ្របច្ចេកវិទ្យាសាកល្បឿន (Quick Charge 3.0) ។ ទូរស័ព្ទ Xiaomi Mi 8 Lite អាចប្រើប្រាស់ស៊ីមពីរដែលគាំទ្របណ្តាញ 4G រួមជាមួយសេវា VoLTE មិនមានរន្ធបន្ថែមអង្គផ្ទុកទិន្នន័យទេ។ Xiaomi Mi 8 Lite បំបាក់មុខងារភ្ជាប់ផ្សេងទៀតដូចជា WiFi 802.11, b / g / n MIMO, Bluetooth v5.0, A-GPS និងផ្សេងៗទៀត។
សម្រាប់ពណ៌ដែលអាចជ្រើសរើសបាន
ប្រភពៈ Mi.com