ឆ្នាំ២០១៨ គឺជាឆ្នាំគម្រប់ខួប ទី៨ ដែល Mi បានប្រកាសនូវកំពូលស្មាតហ្វូនរបស់ខ្លួន ដែលប្លែកចេញរហូតដល់ទៅ បីប្រភេទ ជាជម្រើសម្រាប់អ្នកប្រើប្រាស់។ ដើម្បីបំពេញនូវតម្រូវការប្រើប្រាស់របស់ប្រិយមិត្តរបស់ខ្លូួន Xiaomi បានបញ្ចេញនូវ Mi 8 SE មួយទៀតដែលមានតម្លៃសមរម្យអាចទទួលយកបាន។
Mi 8 SE ស្ថិតនៅក្នុងទូរស័ព្ទលំដាប់បង្គួរមធ្យម ដែលបានបំពាក់ជាមួយនឹងអង្គដំណើរការផ្នែករឹង ជាប្រភេទ ស៊ីភីយូ ថ្មី មុនគេ គឺ Snapdragon 710 នឹង ផ្នែករឹងថ្មីៗជាច្រើនទៀតដែលស្មាតហ្វូនដ៏ទៃមិនទាន់បានបំពាក់នៅឡើយ ជាពិសេសបានបំពាក់នូវកាមេរ៉ាដែលមានសមត្ថភាពខ្ពស់អាចថតរូបបានល្អ ទោះនៅទីងងឹងក៏ដោយ នឹងបានបំពាក់មកជាមួយ កាមេរ៉ាខាងមុខដែលមានទំហំធំ នឹងមានសមត្ថភាពស្កេនមុខ ជាលក្ខណះ 3D ថែមទៀតផង។
កម្រិតបង្ហាញ
ការរចនារូបរាងរបស់ Mi 8 SE មានភាពទាក់ទាញ ដោយតួខាងក្រោយរបស់វាស្រោបដោយកញ្ចក់ចាំង ដូចទៅនឹងកំពូលស្មាតហ្វូន Mi Mix 2S និងមានស៊ុមព័ទ្ធនៅផ្នែកគែមរបស់វាជាលោហៈ នឹងផ្នែកខាងមុខរបស់វាមានអេក្រង់ធំមានលក្ខណះជាក្បាលឆកខាងលើ ធ្វើឲ្យមានភាពទាន់សម័យនាពេលបច្ចុប្បន្ន។ Mi 8 SE មានអេក្រង់ទំហំ ៥.៨៨ អីញដែលជា អេក្រង់ខ្នាត 18:7:9 ប្រភេទ AMOLED មានកម្រិតបង្ហាញរូបភាព ទំហំ Full HD (2448 x 1080 ភិចស៊ែល) ។
ការបំពាក់កម្លាំងម៉ាស៊ីន
ប្រើប្រាស់ឈីប Snapdragon 710 ថ្មីរបស់ក្រុមហ៊ុន Qualcomm ដែលទើបប្រកាសកាលពីខែមុននេះ កម្លាំងស៊ីភីយូ ៨ គ្រាប់ (២ គ្រាប់រត់ក្នុងល្បឿន ២.២ ជីកាហឺត និង ៤ គ្រាប់ទៀតល្បឿន ១.៧ ជីកាហឺត) និងជីភីយូ អង្គក្រាហ្វិច Adreno 616 ។ពពួកក្រាហ្វិចដែលចាប់ផ្តើមដោយ ខ្សែស្រឡាយ លេខ ៦០០ នេះ គឺមានតែនៅលើប្រភេទ បន្ទះឈីប Qualcomm Snapdragon 845 និង 710 តែប៉ុណ្ណោះ ដូចនេះ អាចនិយាយបានថាវាជាប្រភទទូរស័ព្ទដែល ដំណើរការហ្គេមបានយ៉ាងរលូនផងដែរ។ Mi 8 SE បានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីដែលយើងហៅថា បញ្ញាសប្បនិមិត្ត AI សម្រាប់ធ្វើឲ្យទូរស័ព្ទអាចរៀនសូត្រពីរបៀបប្រើប្រាស់របស់ម្ចាស់ខ្លួន។ បំពាក់មកជាមួយអង្គកំពុងដំណើរការធំដែលមានជម្រើសពីរគឺ រ៉េមទំហំ ៤ ជីកាបៃ នឹង ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យខាងក្នុងម៉ាស៊ីន ៦៤ ជីកាបៃ ធ្វើឲ្យទូរស័ព្ទនេះដំណើរការយ៉ាងលឿនគ្រប់កម្មវិធីនៅក្នុង Playstore នាពេលបច្ចុប្បន្ន។
បំពាក់កាមេរ៉ា ជាមួយបញ្ញាសម្បនិមិត្ត (AI)
កាមេរ៉ា២គ្រាប់ខាងក្រោយរបស់ Mi 8 SE មួយទំហំ ១២ មេហ្គាភិចស៊ែល Aperture f/1.9 និងមួយគ្រាប់ទៀតទំហំ ៥ មេហ្គាភិចស៊ែល ដែលធ្វើឲ្យ Mi 8SE អាចផ្តិតយករូបភាពជាលក្ខណះព្រាលផ្ទៃខាងក្រោយ រួមជាមួយបច្ចេកវិទ្យា AI សម្រាប់សម្គាល់ប្លង់នៃរូបភាព និងចាក់ពណ៌ឲ្យដិតច្បាស់ល្អ (ឧទាហរណ៍ ប្រសិនបើអ្នកកំពុងថតរូបភាព ផ្កា រឺ ម្ហូបអាហារ នឹងផ្សេងៗទៀត Icon ពណ៌ខៀវនឹងធ្វើការផ្លាស់ប្តូរទៅតាមទម្រង់ដែលលោកអ្នកចង់ថត ព្រោះវាដឹងថា អ្នកកំពុងចង់ថតអ្វី ពិតជាអស្ចារ្យមែនទែន។ ក្រុមហ៊ុនក៏បានអះអាងថា ការថតនៅទីមាន ពន្លឺខ្សោយ វានឹងបំលែងរូបភាពឲ្យសាកសមតាមស្ថានភាពជាក់ស្តែង ហើយវានឹងបំបាត់បានច្រើននូវគ្រាប់តូចៗដែលមានភាពរំខាន នៅលើរូបថតដែលអ្នកបានថត ចំពោះការថតវីដែអូវិញ គឺវាអាចថតបានកម្រិតរហូតដល់ 4K គឺច្បាស់មែនទែន។ កាមេរ៉ាមុខ របស់វាមានទំហំរហូតដល់ ២០ មេហ្គាភិចស៊ែល Aperture f/2.0 ដែលមិនមានភាពខុសគ្នានឹង Mi 8 ទេ ថែមទាំងបំពាក់មកជាមួយមុខងារ AI Portrait ដោយផ្តិតយករូបភាពខាងមុខជាលក្ខណះព្រាលខាងក្រោយបាន បើទោះបីជាវាមានកាមេរ៉ាមួយគ្រាប់ក៏ដោយ រឺឯ វីដេអូគឺអាចថតបានក្នុងកម្រិត 2K ផងដែរ។
សរុបមក Mi 8 SE គឺជាទូរសព្ទលំដាប់ បង្គួរជាន់ខ្ពស់ ដែលមានចំណុចលេចធ្លោដូចខាងក្រោម
១-អេក្រង់ ថ្មី ជាប្រភេទAMOLED មានកម្រិតបង្ហាញរូបភាព ទំហំ Full HD (2448 x 1080 ភិចស៊ែល) ក្បាលឆក គ្រប់ដណ្តប់ដោយ DCI-P3 ធ្វើឲ្យរូបភាពបង្ហាញមានលក្ខណះភ្លឺស្អាត
២- កម្លាំងម៉ាស៊ីន ជាប្រភេទ ស៊ីភីយូថ្មី Snapdragon 710 មានកម្លាំងក្រាហ្វិច ខ្លាំងត្រកូល ៦០០ អាចលេងហ្គេម នឹងដំណើរការ កម្មវិធីធំៗ ដោយរលូន
៣-កាមេរ៉ា ធំ (ខាងក្រោយ 12+5MP) Aperture 1.9 ជាមួយបច្ចេកវិទ្យា បញ្ញាសម្បនិមិត្ត (AI) នឹងថតវីដេអូ បាន 4K ខាងមុខ ជំនាញ Selfie 20MP
៤-សោះសោដោយស្កេនមុខជាលក្ខណះ 3D ទោះបីនៅទីងងឹងមិនមានពន្លឺក៏នៅតែអាចចំណាំមុខម្ចាស់ ដោះសោរបានដែរ នឹងមានឧបករណ៏ស្កេនម្រាមដៃ នៅខាងក្រោយ
៥-តួរបស់ទូរស័ព្ទ ស្រោបដោយ កញ្ចក់ នឹងព័ទ្ធជុំវិញតួ ដោយអាលុយមីញ៉ូម
៦-កម្លាំងថ្មទំហំ 3120 mAh សាកល្បឿន Quick Charge 3.0 អាចគាំទ្រដល់ 4.0 ជាមួយ USB ជាប្រភេទ Type-C 1.0
៧-មានអង្គចងចាំ 4GB,6GB នឹងអង្គផ្ទុកទិន្នន័យធំ 64GB
៨-មានជម្រើសពណ៌ មាស, ខ្មៅ, ក្រហម, និងខៀវ។
ប្រភព Mi.com