Home » News » Xiaomi Redmi 6 Pro ចេញផ្លូវការ មានក្បាលឆក កម្លាំងមធ្យម កម្លាំងថ្មខ្លាំងកាន់បានយូរប្រើប្រាស់ ១ថ្ងៃពេញ តម្លៃធូរថ្លៃ………..

Xiaomi Redmi 6 Pro ចេញផ្លូវការ មានក្បាលឆក កម្លាំងមធ្យម កម្លាំងថ្មខ្លាំងកាន់បានយូរប្រើប្រាស់ ១ថ្ងៃពេញ តម្លៃធូរថ្លៃ………..

News

Xiaomi Redmi 6 Pro ភ្ជាប់មកជាមួយអេក្រង់ ៥.៨៤ អ៊ីងជាមួយកម្រិតបង្ហាញភាពច្បាស់ 2280×1080 pixel (សមាមាត្រគឺ 19: 9) ដែលមានក្បាលឆក នៅខាងលើអេក្រង់របស់ខ្លួន ជាប្រភេទ IPS LCD ។ វាត្រូវបានគេបំពាក់មកជាមួយ ស៊ីភីយូ Snapdragon 625 SoC មានស៊ីភីយូ ៨ គ្រាប់ល្បឿន ២.០ និងក្រាហ្វិច Adreno 506 តាមបទពិសឹោធន៍កន្លងមក ប្រភេទ ស៊ីភីយូ នេះត្រូវបានគេចាត់ទុកថាមានកម្លាំងមធ្យម ធន់ទៅនឹងការប្រើប្រាស់ ស៊ីថ្មតិច នឹងអាចលេងហ្គេមបានរលូនផងដែរ  ។ ចំពោះ រ៉េមរបស់វាត្រូវបានគេបំពាក់មកជាមួយជម្រើស 3/4GB នឹងអង្គផ្ទុកទិន្នន័យខាងក្នុង 32/64GB អាចបន្ថែម អង្គចងចាំខាងក្រៅរហូតដល់ 256GB នឹងមានរន្ធដាក់ស៊ីមចំនួន ២ បន្ថែមទៀត។

 

ចំពោះលក្ខណះសម្បត្តិផ្សេងៗរបស់វា នៅផ្នែកខាងក្រោយនៃតួរទូរស័ព្ទ ស្រោបដោយ អាលុយ មីញ៉ូម និងមានឧបករណ៍សម្រាប់ ស្កេនម្រាមដៃ និងមានកាមេរ៉ារាងបញ្ឈរដូច Mi Mix 2S, Mi 8 នឹង Mi Note5  ផងដែរ។ វាត្រូវបានគេដាក់ឲ្យដំណើរកាដោយ Android Oreo 8.1 និងស្រោបដោយផ្ទៃ MIUI 9  ។

វិមាត្រទាំងបីរបស់វា គឺ ១៤៩ x៧១ x៨.៧ មីលីម៉ែត្រ ទំងន់ ១៧៨ ក្រាម និង បំពាក់មកជាមួយ ថ្មទំហំ ៤,០០០ មីលីអំពែ ដែលនេះគឺជាចំណុចលេចធ្លោរបស់ Redmi 6 Pro កាន់ថ្មបានយូរ ងាយស្រួលសម្រាប់អ្នកចូលចិត្តធ្វើការ អនឡាញ លេងហ្គេមកំសាន្ត នឹង ឡាយ ជាដើម។ មានរន្ធសាកដែលជាប្រភេទ microUSB និងប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន ។

បំពាក់មកកាមេរ៉ាភ្លោះផ្នែកខាងក្រោយដែលមានទំហំ 12MP + 5MP ពីរនៅខាងក្រោយ ក្នុងកម្រិត Aperture f/2.2 និងមានមុខងារ AI Portrait កាន់តែងាយស្រួលក្នុងការចាប់យករូបភាព ការបំពាក់កាមេរ៉ា ខាងមុខមានទំហំ 5MP ដែលសាកសមល្មមក្នុងការផ្តិតរូបភាពរបស់លោកអ្នក។ សូមបញ្ជាក់ដែរថា កាមេរ៉ា ខាងមុខរបស់ Redmi 6 Pro អាចធ្វើការដោះសោរ ដោយចំនាំផ្ទៃមុខផងដែរ។

Redmi 6 Pro មានជម្រើសច្រើនពណ៌ ដែលមានដូចជាពណ៌ខ្មៅ, ពណ៌មាស, ពណ៌មាសផ្កាឈូក, ពណ៌ទឹកសមុទ្រ និងពណ៌ក្រហម។

 

 

 

 

 

រូបភាព GSMARENA

Source: Mi.com

Leave a Reply

Your email address will not be published. Required fields are marked *