Home » News » រូបភាពពិតរបស់ Xiaomi Note 5 Pro បានលេចចេញហើយ

រូបភាពពិតរបស់ Xiaomi Note 5 Pro បានលេចចេញហើយ

News

ដូចយើងបាន​ដឹងហើយ​ថា ស្មាត​ហ្វូន Redmi Note 4 នេះ បានចេញ​លក់កាលពី ឆ្នាំមុ​នដោយទទួលបានការគាំទ្រនឹងលក់ដាច់បំផុតនៅក្នុងប្រទេសឥណ្ឌា ដោយសារតែគុណភាព និងតម្លៃធូថ្លៃ សម្រាប់ទីផ្សារកម្ពុជាក៏មានការគាំទ្រច្រើនផងដែរ។ នៅពេលនេះមានការបែកធ្លាយនូវរូបភាពពិតរបស់ Redmi Note 5 Pro ។ Xiaomi បានធ្វើវឌ្ឍនៈភាពយ៉ាងច្រើនជាពិសេសសម្រាប់ម៉ូឌែល Redmi Note 5 Pro  អោយកាន់តែប្រណិត និងទាន់សម័យ ជាង Redmi Note 4 ឆ្ងាយណាស់ ​យើ​ង​ឃើញ​ថាការបំពាក់កាមេរ៉ាខាងក្រោយរបស់វាមានចំនួនពីរ គ្រាប់ ជាលក្ខណៈបញ្ឍរ ដោយមាន Flash ជំនួយនៅចំកណ្តាល វាមានតួខ្លួនស្រោបដោយ លោហៈធាតុ ពេញតួខ្លួន ។ ចំពោះរន្ធបំពងសំឡេងវា បានដាក់នៅខាងក្រោម ជាមួយ​រន្ធ USB  ហើយអេក្រង់ ក៏ជាប្រភេទ 2.5D ផុសឡើង យ៉ាងស្រស់ស្អាត ។

 

 

ខាងក្រោមនេះជាលក្ខណៈរបស់ Redmi Note 5 Pro

  • អេក្រង់ IPS LCD ដែលមានទំហំ 5,99 អង្កត់ផ្ចិត 18: 9 កម្រិតបង្ហាញ FHD (1080 x 2160 px)
  • ម៉ាស៊ីនមានបីប្រភេទ Ram 3GB+អង្គផ្ទុកទីន្ន័យខាងក្នុង 32GB/Ram 4GB+អង្គផ្ទុកទីន្ន័យខាងក្នុង 64GB នឹង Ram 6GB+អង្គផ្ទុកទីន្ន័យខាងក្នុង 64GB
  • ប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីរបស់ Snapdragon 636 ដែលមានស៊ីភីយូប្រាំបីគ្រាប់ ( រត់​បានដល់ ល្បឿន 1.8Ghz) នឹងក្រាហ្វិចដំណើរការ Andreno 506 រត់បានហ្គេមគ្រប់ទាំងអស់
  • កាមេរ៉ាក្រោយ ពីរគ្រាប់ទំហំ 12 មេហ្គាភិចសែល  f/2.2 និងកម្រិតជំនួយភាពហ្មត់រូបថត 1.25 μm pixel size និងមួយគ្រាប់ទៀត ទំហំ 5 មេហ្គាភិចសែល  f/2 និងកម្រិតជំនួយភាពហ្មត់រូបថត 1.12 μm pixel ដែលកាមេរ៉ាទីពីរនេះគឺមានតួនាទីសម្រាប់ថតរូបភាពបែបព្រាល។ ចំពោះកាមេរ៉ាមុខបានបំពាក់រហូតដល់ទំហំ 20 MP ធំមែនទែនដែលផលិតដោយក្រុមហ៊ុន Sony (IMX376 sensor) ដូួច្នេះពិតជាសាកសមចំពោះអ្នកចូលចិត្តថតរូបខ្លួនឯងពីមុខ។
  • ថ្មមានទំហំ 4000 mAh
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 7.0  ស្រោបដោយផ្ទៃ MIUI 9

តាមការរៀបរាប់ខាងលើនេះ Xiaomi បានធ្វើវឌ្ឍនភាពយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ទៅ Redmi Note 5 Pro អាចនិយាយបានថាពិតជាមានថាមពល និងភាពខ្លាំង ទៅលើទូរស័ព្ទមួយនេះ រួមទាំងគុណភាព និងតម្លៃធូរថ្លៃ។ ក្រុមហ៊ុននឹងធ្វើការប្រកាស  Redmi Note 5 Pro នៅថ្ងៃស្អែកនេះ នៅប្រទេសឥណ្ឌា ពត៌មានលម្អិត OneClicks នឹងផ្តល់បន្ថែមនៅពេលស្មាតហ្វូននេះប្រកាសជាផ្លូវការ។

ប្រភពៈgizmochina

Leave a Reply

Your email address will not be published. Required fields are marked *