Home » News » ទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុមហ៊ុន Xiaomi នឹងនាំមកជាមួយទូរស័ព្ទសម្រាប់លេងហ្គេម

ទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុមហ៊ុន Xiaomi នឹងនាំមកជាមួយទូរស័ព្ទសម្រាប់លេងហ្គេម

News

នេះជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រុមហ៊ុន Xiaomi ដែលការលេចចេញនូវព៌តមានថ្មីនេះបង្ហាញថា Xiaomi មានគម្រោងបញ្ចេញកំពូលស្មាតហ្វូនថ្មីមួយទៀតផ្តោតលើហ្គេមដើម្បីប្រកួតប្រជែងជាមួយទូរស័ព្ទ Razer ជំនាន់ទីមួយដែលត្រូវបានក្រុមហ៊ុន Xiaomi ដាក់ឈ្មោះថា Black Shark។

ទូរស័ព្ទនេះនិងត្រូវបានគេប្រកាសក្នុងព្រឹត្តិការណ៍នៅថ្ងៃទី 13 ខែមេសានៅទីក្រុងប៉េកាំងប្រទេសចិន ខាងមុខនេះ។ ព័ត៌មានចុងក្រោយបំផុតរបស់ Black Shark បង្ហាញថាវាមានរូបរាងកោងនៅលើផ្ទៃជ្រុងនៃទូរស័ព្ទ ដែលផ្ទុយនឹងរូបរាងទូរស័ព្ទ Razer ជ្រុងទាំងអស់ ។

ទូរស័ព្ទនេះត្រូវបានលេចធ្លាយជាមួយការបំពាក់ផ្នែករឹង Snapdragon 845 ហើយអាចនឹងមាន RAM ទំហំ 6GB និង 8GB ហើយយើងសង្ឃឹមថាទូរស័ព្ទនេះនឹងមានទំហំផ្ទុករហូតដល់ 256GB ដើម្បីងាយស្រួលដល់អ្នកចូលចិត្តលេងហ្គេម អាចបន្ថែមហ្គេមបានច្រើនក្នុងទូរស័ព្ទរបស់ខ្លួន។ យើងក៏រំពឹងផងដែរថាវានឹងបំពាក់មកអេក្រង់ដែលអាចបង្ហាញនូវល្បឿនរហូតដល់ 120Hz និងការគាំទ្រការបង្ហាញ HDR ធ្វើឲ្យការបញ្ចេញរូបភាពមានភាពដិតពណ៌ស្រស់ស្អាតខុសពីអេក្រង់ធម្មតា ។ ដូច្នេះយើងរងចាំមើលព្រឹត្តិការណ៍នៅថ្ងៃទី 13 ខែមេសា នេះទាំងអស់គ្នា។

 

ប្រភព៖ webio

Leave a Reply

Your email address will not be published. Required fields are marked *