Home » News » Mi A2 និង Mi A2 Lite ត្រៀមប្រកាសជាផ្លូវការនៅថ្ងៃទី២៤ ខែកក្កដា នេះ បំពាក់កាមេរ៉ា ប្រើបញ្ញាសម្បនិម្មិត នឹងមានកម្លាំងខ្លាំង…..

Mi A2 និង Mi A2 Lite ត្រៀមប្រកាសជាផ្លូវការនៅថ្ងៃទី២៤ ខែកក្កដា នេះ បំពាក់កាមេរ៉ា ប្រើបញ្ញាសម្បនិម្មិត នឹងមានកម្លាំងខ្លាំង…..

News

ថ្មីៗនេះក្រុមហ៊ុន Xiaomi ប្រកាសនូវ ស្មាតហ្វូនរបស់ខ្លួនជាច្រើន ដែលចុងក្រោយនេះគឺ  Mi Explorer ទើបតែប្រកាសជាផ្លូវការនៅ ខែមិថុនា កន្លង ពេលនេះXiaomi បានធ្វើការប្រកាសជាផ្លូវការនូវផលិតផលថ្មីមួយទៀតរបស់ខ្លួន គឺ Mi A2 ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការដើមរបស់ Android 8.1 ការប្រកាសនេះនឹងធ្វើឡើងនៅប្រទេសអេស្ប៉ាញ នៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ ផលិតផលថ្មីរបស់ខ្លួននៅ សប្តាហ៍ចុងក្រោយនៃខែកក្កដា។ យោងតាមព័ត៌មានចុងក្រោយបំផុតវានឹងក្លាយជាការចាប់ផ្តើមផលិតផលសកល របស់ខ្លួនរបស់ក្រុមហ៊ុន  Xiaomi ។

 

 

លក្ខណះមួយចំនួនរបស់ Mi A2

Xiaomi Mi A2 ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយផ្នែករឹងដែលមានលក្ខណះប្រហាក់ប្រហែលនឹង  Xiaomi Mi 6X ដែលមានអេក្រង់ 6។ បន្ទះឈីប Qualcomm Snapdragon 660 គឺត្រូវបានដឹងរួចមកហើយថា វាមានកម្លាំងលើសមធ្យម ដែលមានន័យថា វាមានថាមពល ទាំងល្បឿន នឹងក្រាហ្វិចសម្រាប់លេងហ្គេមកំសាន្ត ដំណើរការដោយរលូនគ្រប់កម្មវិធី នៅក្នុង Playstore នាពេលបច្ចុប្បន្ន ។ ចំពោះអង្គដំណើរការ  RAM របស់វានឹងមានជម្រើសទំហំ 4GB ឬ 6 GB ។

លក្ខណះមួយចំនួនរបស់ Mi A2 Lite

Xiaomi Mi A2 Lite បំពាក់មកជាមួយផ្នែករឹងអេក្រង់ ៥.៨៤ អ៊ីងជាមួយកម្រិតបង្ហាញភាពច្បាស់ 2280×1080 pixel (សមាមាត្រគឺ 19: 9) ដែលមានក្បាលឆក នៅខាងលើអេក្រង់របស់ខ្លួន ជាប្រភេទ IPS LCD ។ វាត្រូវបានគេបំពាក់មកជាមួយ ស៊ីភីយូ Snapdragon 625 SoC មានស៊ីភីយូ ៨ គ្រាប់ល្បឿន ២.០ និងក្រាហ្វិច Adreno 506 ។ ចំពោះអង្គដំណើរការ  RAM របស់វានឹងមានជម្រើសទំហំ 4GB  ។

កាមេរ៉ា Mi A2

កាមេរ៉ាពីរនៅផ្នែកខាងក្រោយគឺ 12 MP + 20 MP និងភ្ជាប់មកជាមួយបច្ចេកវិទ្យា  AI ដែលមានសមត្ថភាពអាចយល់ដឹងនូវវត្ថុដែលលោកអ្នកកំពុងថត ប្រហែលជាង២០០ប្រភេទ នឹងធ្វើការបំលែងរូបថតឲ្យមានភាពស្រស់ស្អាតទៅតាមស្ថានភាពជាក់ស្តែងដែលយើងធ្វើការថតរូបភាព។ ចំពោះកាមេរ៉ា ខាងមុខ អាចមានទំហំរហូត ដល់ 20Mp ធ្វើឲ្យការថតរូបផ្ទាល់ខ្លួនខាងមុខរបស់អ្នកកាន់តែច្បាស់។ ទោះបីជាយ៉ាងណាក៍ដោយពត៌មាននេះមិនទាន់ច្បាស់ប្រាកដទេរងចាំការបញ្ចេញជាផ្លូវការសិន។

កាមេរ៉ា Mi A2 Lite

បំពាក់មកកាមេរ៉ាភ្លោះផ្នែកខាងក្រោយដែលមានទំហំ 12MP + 5MP ពីរនៅខាងក្រោយ និងខាងមុខមានទំហំ 5MP ដែលសាកសមល្មមក្នុងការផ្តិតរូបភាពរបស់លោកអ្នក។

ការលេចធ្លាយចុងក្រោយបំផុតបានបង្ហាញថា Mi A2 នឹងមានជម្រើសពណ៌ជាច្រើនដូចជា ពណ៌មាស ខៀវ ឬខ្មៅ។ យើងនឹងទទួលបាននូវពណ៌មានជាផ្លូវការនាពេលឆាប់ៗនេះ ចំពោះបងប្អូនដែលកំពុងរងចាំ  Mi A2 អាចនិយាយបានពិតជាមិនខកបំណងក្នុងការរងចាំឡើយ។

 

1 thought on “Mi A2 និង Mi A2 Lite ត្រៀមប្រកាសជាផ្លូវការនៅថ្ងៃទី២៤ ខែកក្កដា នេះ បំពាក់កាមេរ៉ា ប្រើបញ្ញាសម្បនិម្មិត នឹងមានកម្លាំងខ្លាំង…..

Leave a Reply

Your email address will not be published. Required fields are marked *