Home » News » Mi Max 3 បងធំជំនាន់ទី3 ប្រកាសជាផ្លូវការអេក្រង់ 6.9អ៊ីង កាមេរ៉ាភ្លោះ AI (បញ្ញាសម្បនិម្មិត) កម្លាំងថ្មធំជាងមុន ៥៥០០mAH នឹងបំពាក់មកជាមួយផ្នែករឹងថ្មីៗជាច្រើន………

Mi Max 3 បងធំជំនាន់ទី3 ប្រកាសជាផ្លូវការអេក្រង់ 6.9អ៊ីង កាមេរ៉ាភ្លោះ AI (បញ្ញាសម្បនិម្មិត) កម្លាំងថ្មធំជាងមុន ៥៥០០mAH នឹងបំពាក់មកជាមួយផ្នែករឹងថ្មីៗជាច្រើន………

News

ការទន្ទឹងរងចាំ នឹងពាក្យចចាមអារាមជាច្រើនជាមួយបងធំ Mi Max 3 នៅពេលនេះបានចេញជារូបរាងផ្លូវការហើយ។ Mi Max 3 ជាមួយការពង្រីកអេក្រង់របស់ខ្លួនរហូតដល់  6.9 អ៊ីញ និងមានកម្រិត បង្ហាញរូបភាព 2160 x 1080 ភិចសែល ។ បើទោះបីជាវាមានទំហំអេក្រង់ធំជាងមុនមែន តែវិមាត្រទាំងមូលរបស់វាមិនមានទំហំធំជាងមុនទេ គឺ Mi Max 3 មានទំហំទាំងបី (176.2 x 87.4 x 8 mm ) បើធៀបទៅនឹង Mi Max 2 មានទំហំទាំងបី (174.1 x 88.7 x 7.6 mm) តែប៉ុណ្ណោះ។ Mi Max 3 ធ្វើការពង្រីកអេក្រង់របស់ខ្លួន បន្ថែមទៅផ្នែកខាងលើ នឹងផ្នែកខាងក្រោមរបស់ខ្លួនតែប៉ុណ្ណោះ។ តួខាងក្រោយស្រោបដោយ អាលុយមីញ៉ូម អមដោយ ឧបករណ៍ស្កេនស្នាមម្រាមដៃនៅខាងក្រោយ។

Mi Max 3 ប្រើប្រាស់បន្ទះឈីប Qualcomm snapdragon 636 octa-core មានល្បឿន 1.8GHz នឹងមានល្បឿនក្រាហ្វិច  Andreno 509 ធ្លាប់បានបំពាក់នៅលើ Mi Note 5 AI ថាវាមានកម្លាំងខ្លាំងលើសមធ្យម លេងហ្គេមបានក្នុងល្បឿន ជាពិសេស បងប្អូនដែលចូលចិត្តលេងធំៗជាដើម។ Mi Max 3 បានបំពាក់មកជាមួយ  RAM ទំហំ 4GB/6GB ជាមួយអង្គចងចាំ  64GB/128GB  ដែលទំហំនេះគឺសាកសមល្មមចំពោះការប្រើប្រាស់ជាប្រចាំ និងមិនបារម្មណ៍ចំពោះទិន្នន័យដែលផ្ទុកឡើយ។

Mi Max 3 បានធ្វើការវិវឌ្ឍន៍បន្ថែមនូវទំហំថ្មរបស់ខ្លួន ក្នុងកម្រិតបរិមាណ  5,500 mAh ដោយដាក់ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ចេញពីប្រអប់ អាចស្រោបដោយផ្ទៃ MIUI 9.5 នឹងធ្វើរងចាំរួចជាស្រេចដើម្បីធ្វើវឌ្ឍនភាពទៅ ផ្ទៃ MIUI 10 ។

 

ចំពោះការតំឡើងកាមេរ៉ា គឺបានធ្វើការបោះជំហ៊ានថ្មីទៀត ដោយបានតំឡើងកាមេរ៉ាពីរគ្រាប់ប្រើប្រាស់បញ្ញាសម្បនិម្មិត (AI) ស្គាល់នូវវត្ថុដែលយើងថតរហូតដល់ទៅជាង ២០០ ប្រភេទ។កាមេរ៉ាខាងក្រោយនេះផលិតដោយក្រុមហ៊ុន SONY មានទំហំ 12 MP កម្រិត aperture f/1.9 នឹងបានបំពាក់កម្រិតជំនួយភាពហ្មត់ រហូតដល់ 1.4µm pixel ធ្វើការផ្តោតចាប់យករូបភាពទ្វេរដង (dual-pixel phase detection AF) នឹងកាមេរ៉ាមួយគ្រាប់ទៀតមានទំហំ  5 MP ជាមួយកម្រិត aperture f/2.0 ជំនួយក្នុងការថតរូបព្រាលផ្ទៃខាងក្រោយ។ ចំពោះកាមេរ៉ាខាងមុខវិញ គឺបានធ្វើវឌ្ឍនភាពធំជាងម៉ូឌែលមុន ដោយបានពង្រីកទំហំ រហូតដល់ 8 MP  មេហ្គាភិចស៊ែល ងាយស្រួលក្នុងការថតរូបរបស់លោកអ្នកផងដែរ។

 

ចំពោះបណ្តាញភ្ជាប់របស់ Mi Max 3 បានធ្វើការអភិវឌ្ឍយ៉ាងច្រើន ដោយធ្វើការគាំទ្រ ទៅដល់កម្រិត 4G រួមបញ្ចូលទាំងសម្លេងហៅចេញបែប 4G (Dual VoLTE) បានបំពាក់មកជាមួយ Bluetooth 5.0 នឹងមានរន្ធ USB ជាប្រភេទ C ។

 

Mi Max 3 អាចមានជម្រើសច្រើនពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ, ប្រាក់, និងពណ៌ខៀវ ជាដើម។

 

https://www.mi.com

Leave a Reply

Your email address will not be published. Required fields are marked *