Home » News » Mi Mix 2S ប្រកាសជាផ្លូវការ នាំមកនូវកាមេរ៉ា AI កប់ មិនចាញ់កំពូលស្មាតហ្វូនតម្លៃខ្ពស់នាពេលបច្ចុប្បន្ន

Mi Mix 2S ប្រកាសជាផ្លូវការ នាំមកនូវកាមេរ៉ា AI កប់ មិនចាញ់កំពូលស្មាតហ្វូនតម្លៃខ្ពស់នាពេលបច្ចុប្បន្ន

News


Mi Mix 2S ទើបប្រកាសជាផ្លូវការ នាំមួយនូវវឌ្ឍនភាពជាច្រើន ដោយបានផ្តោតទៅលើផ្នែក Hardware សំខាន់ៗដូចជា កាមេរ៉ាក្រោយដែលមានលក្ខណៈ Dual AI ចាប់រូបភាពបានល្បឿន ជំនួយការចាប់រូបភាពនៅទីងងឹត ហ្មត់ច្បាស់ល្អ និងកាមេរ៉ាមុខកាន់តែប្រសើរបន្ថែមទៀត ដោយបំពាក់មកជាមួយបច្ចេកវិទ្យា AI ក្នុងការចាប់រូបភាពក្នុងកម្រិតល្បឿនលឿន ៣ដង។ ការបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗ ដូចជា សាកថ្មដោយមិនចាំបាច់ប្រើខ្សែរ អង្គដំណើរការល្បឿនលឿន Snadragon 845 ជាអង្គដំណើរការចុងក្រោយក្នុងឆ្នាំ២០១៨ នេះ។

១.ការរៀបចំរចនាបថ

ការរចនាផ្ទៃខាងមុខរបស់ Mi Mix 2S គឺមានភាពស្រដៀងទៅនឹង Mi Mix 2 ដែរ  ដោយបំពាក់មកជាមួយអេក្រង់ទំហំ ៦ អ៊ីញ មានកម្រិតបង្ហាញ Full HD+ (2160 x 1080)  និងមានកាមេរ៉ា Selfie ស្ថិតនៅគែមក្រោម ខាងស្ដាំដូចគ្នា។ ប៉ុន្តែនៅផ្នែកខាងក្រោយគឺបានផ្លាស់ប្តូរ ខុសពីម៉ូឌែលមុនទាំងស្រុង ដោយបំពាក់មកជាមួយកាមេរ៉ាភ្លោះ ថែមបច្ចេកវិទ្យាថ្មី Dual AI មានរាងបញ្ឍរ អមដោយភ្លើង Flash នៅចំកណ្ដាលកាមេរ៉ាទាំង ២ ដូចទៅនឹង Redmi Note 5 ដែលទើបប្រកាសថ្មីនៅប្រទេសចិន ។

២.សមត្ថភាពម៉ាស៊ីន

Mix 2S បំពាក់មកជាមួយនូវបន្ទះឈីបចុងក្រោយ ដូចទៅហ្នឹង ត្រកូល Galaxy S9/S9+ ជាប្រភេទ Snapdragon 845 ដែលមានស៊ីភីយូប្រាំបីគ្រាប់ រត់បានល្បឿន 2.8Ghz នឹងក្រាហ្វិចដំណើរការ Andreno 630 រត់បានហ្គេមគ្រប់ទាំងអស់ដោយរលូន ដោយទទួលបានពិន្ទុ ក្នុង Antutu រហូតដល់ 277 178  ហើយក្រុមហ៊ុន Xiaomi អះអាងថាកម្ដៅរបស់ Mi Mix 2S នឹងមិនសូវកើនកំដៅនាពេលកំពុងប្រើប្រាស់ទេ ដែលនៅក្នុងព្រឹត្តិការណ៍ប្រកាសនេះ ត្រូវបានគេយកមកធ្វើការប្រៀបធៀប ជាមួយ iPhone X ឃើញថាវាមានកំដៅទាបជាង នៅពេលដំណើរការលេងហ្គេម រយៈពេលយូរ។ Mi Mix 2S  ត្រូវបានគេដាក់ឲ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 8.0 Oreo  ស្រោបដោយផ្ទៃ MIUI 9.5 ថ្មីបំផុត។ ទូរស័ព្ទនេះមាន៣ជម្រើស បំពាក់មកជាមួយ Ram 8GB+អង្គផ្ទុកទិន្នន័យខាងក្នុង 256GB/ Ram 6GB+អង្គផ្ទុកទិន្នន័យខាងក្នុង 128GB និង 6GB+អង្គផ្ទុកទិន្នន័យខាងក្នុង 64GB។

៣.ការធ្វើវឌ្ឍនភាពនៃបច្ចេកវិទ្យាថ្មីរបស់ខ្លួន

នៅក្នុងទូរស័ព្ទ Iphone X ការប្រើប្រាស់សម្លេងបញ្ជា គឺត្រូវបានគេដាក់ឈ្មោះថា Siri រឺឯ Samung Galaxy S9 គេហៅថា  Bixby តែ  ពេលនេះ Xiaomi បានបង្កើតកម្មវិធីនេះផងដែដោយដាក់ឈ្មោះថា XiaoAI ដោយប្រើប្រាស់ជាមួយបច្ចេកវិទ្យាថ្មីរបស់ខ្លួនជាមួយមុខងារ AI នៅលើ MIUI 9.5 របស់ខ្លួន ជារួមមុខងារថ្មីនេះអាចធ្វើការបានច្រើនដូចជា បកប្រែភាសា ដោយសម្លេង និងតាមរយៈកាមេរ៉ា ហើយបំលែង រូបិយប័ណ្ណទៀតផង និងការបញ្ជាឲ្យវាធ្វើការងារជាច្រើនទៀត។ ពេលប្រើយើងគ្រាន់ភ្ជាប់ទៅកាន់ Internet គ្រាន់តែចូលកម្មវិធីដែលមានស្រាប់ ហៅវាថា XiaoAI វានឹងដំណើរការកម្មវិធីភ្លាម។ បានបំពាក់មកនូវវឌ្ឍនភាព Hardware ដូចជា Bluetooth 5.0, មាន NFC, បច្ចេកវិទ្យា AR Core ដើម្បីលេង ហ្គេមលក្ខណៈ 3D ដូចរូបភាពពិតៗអញ្ចឹង។

៤.កាមេរ៉ា

កាមេរ៉ាក្រោយ ពីរគ្រាប់ AI ផលិតដោយក្រុមហ៊ុន Sony (IMX363) បញ្ឍរ ស្រោបដោយ Frame មាសព័ទ្ធជុំវិញ ទំហំ 12 មេហ្គាភិចសែល  Wide Angle Len និង Lelephoto f/1.8 Dual Pixel  Zoom 2x ដោយរក្សាគុណភាពរូបថតនៅល្អ ដដែល និងកម្រិតជំនួយភាពហ្មត់រូបថត 1.4 μm pixel size ភ្ជាប់មុខងារទប់រំញ័រ ៤ អ័ក្ស OIS និងថតវីដេអូបាន 4K កម្រិត 30fps។ ចំពោះកាមេរ៉ាមុខ 5 មេហ្គាភិចសែល កម្រិតជំនួយភាពហ្មត់ 1.4μm pixel ប្រើបច្ចេកវិទ្យា AI ល្បឿនដល់ 3X អាចថតរូបជាព្រាលលើផ្ទៃខាងក្រោយដោយធ្វើការចាប់យករូបភាពលើផ្ទៃមុខ និងផ្ទៃខាងក្រោយអោយមានលក្ខណៈបន្សីគ្នា ហួសពីការរំពឹងទុក ។ សូមបញ្ជាក់ផងដែរថា Xiaomi បានបន្ថែមនូវមុខងារ AI Scene ចំនួន ២០៦ ប្រភេទ ទៅលើវត្ថុដែលយើងថត ដើម្បីឲ្យមានលក្ខណៈទៅនឹងធម្មជាតិពិតៗ។ ការបន្ថែមមុខងារថ្មីនៅលើកាមេរ៉ា ក្នុងការផលិតរូបភាពជា GIF មានចលនា ។តាមរយៈ Dxomark ដែលជា វែបសាយ បញ្ជាក់ពីគុណភាពរូបថត បានបង្ហាញថា គុណភាព រូបថតចេញពីកាមេរ៉ា របស់ Mi Mix 2S គឺមានភាពល្អប្រណិតមិនចាញ់ Iphone X ,Iphone 8 Plus ,Samsung Galaxy Note 8, Google Pixel XL និង Huawei Mate 10 Pro ឡើយ។ ដូច្នេះយើងអាចសន្មត់ច្បាស់ណាស់ថា Mi Mix 2S ពិតជាកំពូលស្មាតហ្វូនដែលមានកាមេរ៉ា ច្បាស់ប្រាកដណាស់ក្នុងឆ្នាំ ២០១៨ នេះ។

ទិន្នន័យលេខកាន់តែខ្ពស់កាន់តែល្អ

៥.កម្លាំងថ្ម និងបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មីរបស់ខ្លួន

ថ្មមានទំហំ 3400 mAh គាំទ្រការសាកបញ្ចូលថ្មល្បឿនដោយប្រើឧបករណ៍សាក់ឥតខ្សែ (QI Technology) តាមការបញ្ជាក់ក្រុមហ៊ុន បានបញ្ជាក់ថា ឧបករណ៍សាកថ្មនេះក៏អាចសាកនៅលើ Iphone X នឹងទូរស័ព្ទដ៏ទៃទៀតផងដែ វាមានកម្លាំង  ៧.៥ វ៉ាត់ នឹងមានតម្លៃថោក ប្រហែល ១៥ ដុល្លារប៉ុណ្ណោះ ។

 

៦.ពណ៌

លោកអ្នកអាចមានជម្រើសពណ៌ដែលអាចរកបាន គឺ ស និងខ្មៅ

 

៧.សង្ខេបខាងក្រោមនេះជាលក្ខណៈរបស់ Mi Mix2S

  • ប្រព័ន្ធ បណ្តាញ ជាលក្ខណៈ ទូទៅ មិនរើស សេវាទូរស័ព្ទ
  • តួខាងក្រោយរបស់ទូរស័ព្ទស្រោបដោយ សេរម៉ិច
  • អេក្រង់ IPS LCD ដែលមានទំហំ 5,99 អង្កត់ផ្ចិត 18: 9 កម្រិតបង្ហាញ FHD (1080 x 2160 px)
  • មាន៣ជម្រើស ដោយ បំពាក់ Ram 8GB+អង្គផ្ទុកទីន្ន័យខាងក្នុង 256GB/Ram 6GB+អង្គផ្ទុកទិនន្ន័យខាងក្នុង 128GB និង 6GB+អង្គផ្ទុកទិនន្ន័យខាងក្នុង 64GB
  • ប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីរបស់ Snapdragon 845 ដែលមានស៊ីភីយូប្រាំបីគ្រាប់ រត់បានល្បឿន 2.8Ghz នឹងក្រាហ្វិចដំណើរការ Andreno 630 រត់បានហ្គេមគ្រប់ទាំងអស់ដោយរលូន ដោយទទួលបានពិន្ទុ ក្នុង Antutu រហូតដល់ 277 178 ពិតជាខ្ពស់ខ្លាំង
  • កាមេរ៉ាក្រោយ ពីរគ្រាប់ AI ផលិតដោយក្រុមហ៊ុន Sony (IMX363) បញ្ឍរ ស្រោបដោយ Frame មាសព័ទ្ធជុំវិញ ទំហំ 12 មេហ្គាភិចសែល  Wide Angle Len និង Lelephoto f/1.8 Dual Pixel និងកម្រិតជំនួយភាពហ្មត់រូបថត 1.4 μm pixel size ។ ចំពោះកាមេរ៉ាមុខ 5 មេហ្គាភិចសែល កម្រិតជំនួយភាពហ្មត់ 1.4um pixel ប្រើបច្ចេកវិទ្យា AI ល្បឿនដល់ 3X ដោយធ្វើការចាប់យករូបភាពលើផ្ទៃមុខ និងផ្ទៃខាងក្រោយអោយមានលក្ខណៈបន្សីគ្នា ហួសពីការរំពឹងទុក ។
  • ថតវីដេអូរ រហូតដល់កម្រិត 4K 30fps
  • ថ្មមានទំហំ 3400 mAh គាំទ្រការសាកបញ្ចូលថ្មល្បឿនដោយប្រើឧបករណ៍សាក់ឥតខ្សែ (QI Technology) តាមការបញ្ជាក់ក្រុមហ៊ុន បានបញ្ជាក់ថា ទូរស័ព្ទនេះ នឹងមិនធ្វើឲ្យមានការឡើងកំដៅទេ ទោះបីជាប្រើប្រាស់ច្រើនក៏ដោយ
  • ការប្រើប្រាស់កម្មវិធី ឆ្លាស់កម្មវិធី នីមួយៗ ប្រើដោយចលនា ទាញឡើងលើបិទកម្ម វិធី នឹងទាញចេញពីគែមអេក្រង់ ត្រឡប់ថយក្រោយមកកម្មវិធីដើម
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 8.0 Oreo)  ស្រោបដោយផ្ទៃ MIUI 9
  • ដោះសោដោយប្រើផ្ទៃមុខ និងមានប៊ូតុងស្កែនម្រាមដៃនៅខាងក្រោយ
  • ពណ៌ដែលអាចរកបាន ស និងខ្មៅ


សម្រាប់ពត៌មានលើតម្លៃ និងការដាក់លក់ជាផ្លូវការ Oneclick នឹងផ្តល់ពត៌មាន ពេលក្រោយ។

Source: Mi.com

Leave a Reply

Your email address will not be published. Required fields are marked *