Home » News » Redmi Note 5 ម៉ូឌែលនៅចិន ប្រើបច្ចេកវិទ្យា AI បំពាក់កាមេរ៉ាទាំងមុខនឹងក្រោយល្អកប់ ជាងម៉ូឌែលនៅឥណ្ឌា

Redmi Note 5 ម៉ូឌែលនៅចិន ប្រើបច្ចេកវិទ្យា AI បំពាក់កាមេរ៉ាទាំងមុខនឹងក្រោយល្អកប់ ជាងម៉ូឌែលនៅឥណ្ឌា

News

ដូចយើងបាន​ដឹងហើយ​ថា ស្មាត​ហ្វូន Redmi Note 5 Plus ទើបតែប្រកាសថ្មី នេះនៅប្រទេសឥណ្ឌា និងបានចេញលក់នៅលើទីផ្សារប្រទេសនេះរួចហើយ ។ Xiaomi បានធ្វើវឌ្ឍនៈភាពយ៉ាងច្រើនជាពិសេសសម្រាប់ម៉ូឌែល Redmi Note 5 Pro  អោយកាន់តែប្រណិត និងទាន់សម័យមែនទែននូវរូបរាងបែបថ្មី។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនបានធ្វើការប្រកាសជាថ្មីនូវត្រកូល Redmi Note 5 របស់ខ្លួននៅប្រទេសចិន ដោយគ្រាន់តែលុបពាក្យ Pro ហើយគ្រាន់តែដាក់ ពាក់ Note 5 ។ការប្រកាស Redmi Note 5 នៅប្រទេសចិននេះ​ បាននាំមកនូវកំណែរថ្មីទាំងស្រុងទៅលើ ផ្នែករឹង លើកាមេរ៉ារបស់ខ្លួន ដែលអាចផ្តិតយករូបភាពបានល្អប្រសើរជាង Redmi Note 5 Pro នៅប្រទេសឥណ្ឌា។ ចំពោះផ្នែករូបរាង និងផ្នែករឹងផ្សេងៗគឺរក្សានៅដដែល ខុសគ្នាត្រង់កាមេរ៉ាប៉ុណ្ណោះ។

កាមេរ៉ាក្រោយរបស់ Redmi Note 5 មានទំហំ 12MP កម្រិត  F/1.9  អាចទ្រាំទ្រក្នុងការថតបានច្បាស់ល្អនៅទីងងឹង នឹងបានបំពាក់កម្រិតជំនួយភាពហ្មត់ 1.4μm pixels ដែលធ្លាប់បានបំពាក់នៅលើ ស្មាតហ្វូន Google PixeL2 លក្ខណៈបន្ថែមពិសេសមួយទៀតវាជាប្រភេទកាមេរ៉ាដែលមាន លក្ខណ:ចាប់យករូបភាពក្នុងល្បឿនលឿន(Dual Pixel Camera)។ ចំពោះកាមេរ៉ាមុខបានបំពាក់រហូតដល់ទំហំ 13 MP ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មី គឺ AI ដែលធ្វើឲ្យការថតរូបភាពសែលហ្វីរបស់អ្នកមានភាពបត់បែន ស្រស់ស្អាតគ្រប់ពេលវេលា ជាពិសេសវានឹងជំនួយដល់ការដោះសោរលើផ្ទៃមុខកាន់តែមានភាពឆ្លាតវៃបន្ថែមទៀត។

ខាងក្រោមនេះជាលក្ខណៈរបស់ Redmi Note 5 ដែលចេញលក់នៅប្រទេសចិន

  • អេក្រង់ IPS LCD ដែលមានទំហំ 5,99 អង្កត់ផ្ចិត 18: 9 កម្រិតបង្ហាញ FHD (1080 x 2160 px)
  • ម៉ាស៊ីនមានបីប្រភេទ Ram 3GB+អង្គផ្ទុកទីន្ន័យខាងក្នុង 32GB/Ram 4GB+អង្គផ្ទុកទីន្ន័យខាងក្នុង 64GB នឹង Ram 6GB+អង្គផ្ទុកទីន្ន័យខាងក្នុង 64GB
  • ប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីរបស់ Snapdragon 636 ដែលមានស៊ីភីយូប្រាំបីគ្រាប់ ( រត់​បានដល់ ល្បឿន 1.8Ghz) នឹងក្រាហ្វិចដំណើរការ Andreno 506 រត់បានហ្គេមគ្រប់ទាំងអស់
  • កាមេរ៉ាក្រោយ ពីរគ្រាប់ Dual Pixel PDAF ទំហំ 12 មេហ្គាភិចសែល   f/1.9 និងកម្រិតជំនួយភាពហ្មត់រូបថត 1.44 μm pixel size និងមួយគ្រាប់ទៀត ទំហំ 5 មេហ្គាភិចសែល  f/2 និងកម្រិតជំនួយភាពហ្មត់រូបថត 1.12 μm pixel ដែលកាមេរ៉ាទីពីរនេះគឺមានតួនាទីសម្រាប់ថតរូបភាពបែបព្រាល។ ចំពោះកាមេរ៉ាមុខបានបំពាក់រហូតដល់ទំហំ 13 MP ជាមួយនឹងបច្ចេកវិទ្យា AI ថតរូបភាពបែបស្រស់ស្អាត ជាមួយ ភ្លើងអំពូល LED ខាងមុខ។
  • ថ្មមានទំហំ 4000 mAh
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 8.0 (Oreo)  ស្រោបដោយផ្ទៃ MIUI 9
  • ដោះសោដោយប្រើផ្ទៃមុខល្បឿន ជាមួយ បច្ចេកវិទ្យា AI
  • ពណ៌ដែលអាចរកបាន មាស,ផ្កាឈូក, ខៀវ និងខ្មៅ

តាមការបញ្ជាក់ខាងលើ Redmi Note 5 នឹងមិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងឡើយ ជាពិសេសជាមួយកំណែរវឌ្ឍនភាពថ្មីទៅលើកាមេរ៉ារបស់ខ្លួនទាំងខាងមុខ នឹងខាងក្រោយ។ ទូរស័ព្ទនេះនឹងមានវត្តមាននៅប្រទេសយើងនាពេលឆាប់ៗខាងមុខនេះ។

 

ប្រភព http://www.mi.com

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *