Home » News » យល់ដឹងពីកាមេរ៉ាពីរ: របៀបដែលវាធ្វើការ

យល់ដឹងពីកាមេរ៉ាពីរ: របៀបដែលវាធ្វើការ

News

កាមេរ៉ាពីរនៅលើស្មាតហ្វូនត្រូវបានដាក់ឲ្យប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កាមេរ៉ាដំបូងត្រូវបានគេដាក់នៅលើ HTC EVO 3D។ បន្ទាប់មកវា HTC One m8 បានធ្វើកំណែទម្រង់នៃការប្រើប្រាស់ កាមេរ៉ា ២ នេះ ។ បន្ទាប់មកក្រុមហ៊ុន LG ,Xiaomi ,Huawei ,Apple, Nokia និងក្រុមហ៊ុនផ្សេងៗទៀតចាប់ផ្តើមបំពាក់កាមេរ៉ា ពីរ ជាបន្តបន្ទាប់។ គិតត្រឹមចុងឆ្នាំ២០១៧ នេះ ការបំពាក់កាមេរ៉ាពីរ កាន់តែទំនើប នឹងអាចធ្វើការ ពង្រីក ចាប់យករូបភាពរហូតដល់ 2X ដោយមិនបាត់បង់គុណភាពរូបភាព ឡើយ។ ប៉ុន្តែចម្ងល់នៅតែមាន តើប្រព័ន្ធកាមេរ៉ាពីរវាខុសគ្នាបៀបណា និងធ្វើការដូចម្តេច?  សូមស្វែងយល់។

1.The Depth Sensor

យើងនឹងចាប់ផ្តើមជាមួយជាទម្រង់មូលដ្ឋាននៃប្រព័ន្ធកាមេរ៉ាពីរ។ នៅក្នុងប្រព័ន្ធនេះកាមេរ៉ាទី១ ត្រូវបានអមដោយកាមេរ៉ាទីពីរដែលមុខងារតែមួយគត់របស់វាគឺដើម្បីចាប់រូបភាពជាលក្ខណៈ 3D នៅពីមុខកាមេរ៉ា។ ដូចដែលអ្នកអាចដឹងយើងអាចមើលឃើញជា 3D ពីព្រោះយើងមានភ្នែកពីរដែលមានភ្នែកម្ខាងៗធ្វើការខុសគ្នាដើម្បីចាប់យករូបភាពដែលនៅទីជិត និងទីឆ្ងាយ។ ចំពោះ Depth Sensor វាធ្វើការដោយ កាមេរ៉ាមួយ វាអាចចាប់យករូបភាពនៅជិត និងកាមេរ៉ាមួយទៀតវាចាប់យករូបភាព នៅឆ្ងាយ ហើយនៅពេលផ្គុំគ្នាយើងនឹងបានរូបភាពជាលក្ខណៈ 3D។ ប្រភេទទូរស័ព្ទដែលបានបំពាក់ប្រភេទកាមេរ៉ានេះ គឺ HTC EVO 3D,​ LG  Optimus 3D។

ចំណុចខ្លាំង:

អាចដឹងជម្រៅប្រសើរជាងកាមេរ៉ាតែមួយ ចាប់បានរូបភាព 3D

ចំណុចខ្សោយ:

មិនសូវមានផលប្រយោជន៍ផ្តោតទៅលើរូបភាព 3D ច្រើនជាង

evo3doptimus3d
 HTC EVO 3D,​ និង LG  Optimus 3D

2.The Monochrome Camera+RGB

កាមេរ៉ាប្រភេទនេះគឺផ្តោតទៅលើការចាប់យកពណ៌នៃរូបភាព។ កាមេរ៉ាទីមួយ ចាប់យករូបភាពជាពណ៌ និងកាមេរ៉ាទីពីរ ចាប់យករូបភាព សខ្មៅ ។កាមេរ៉ាទាំងពីរនេះមានទំហំប៉ុនគ្នា នៅពេលយើងធ្វើការថតយករូបភាព កាមេរ៉ាទាំងពីរនេះនឹងធ្វើការផ្គុំចូលគ្នា ដើម្បីទទួលបានគុណភាពរូបភាពល្អប្រសើរជាងមុនដោយធ្វើឲ្យរូបភាពមានភាពដិតច្បាស់ល្អ ពណ៌ជាក់លាក់ ដូចធម្មជាតិ និងកាត់បន្ថយនូវលម្អៀងនៃរូបភាព។

ចំណុចខ្លាំង:

ពណ៌ល្អប្រសើរជាងមុន រូបថតភ្លឺ អាចយករូបភាពពណ៌ដិតច្បាស់

ចំណុចខ្សោយ:

ទាមទារឧបករណ៍ចាប់សញ្ញាដូចគ្នា

xiaomi-mi-5s-plus-high-edition-6gb128gb-dual-sim-014
រូបថតដោយ MI 5S Plus

 

3.The Wide-Angle Camera

វាជាប្រភេទ កាមេរ៉ាដែលផ្តោតទៅលើ ការចាប់រូបភាពជាលក្ខណៈ ធំទូលាយ វាជួយបានច្រើនក្នុងការចាប់យករូបភាពដែលស្ថិតនៅទីដែលមានពន្លឺទាប ដោយបំលែងរូបភាពឲ្យមានពន្លឺច្បាស់ល្អ។ ការបំពាក់កាមេរ៉ា គឺមានកម្រិត Pixel ដូចគ្នា រឺអាចខុសគ្នាតិចតួច។ បច្ចុប្បន្ននេះវាត្រូវបានគេបំពាក់ភាគច្រើននៅលើប្រភេទទូរស័ព្ទ LG G5, G6 , V20 ជាដើម។

ចំណុចខ្លាំង:

ថតរូបបែបធំទូលាយ បានបណ្តោយរូបភាពវែង និងជំនួយចាប់រូបភាពនៅទីដែលមានពន្លឺតិច។

ចំណុចខ្សោយ:

ទាមទារឧបករណ៍ចាប់សញ្ញាដូចគ្នានិងត្រូវការទប់រំញ័រដៃឲ្យនឹង

wide-angel
រូបភាព ដោយ LG G5

4.Telephoto plus wide angle lenses

បច្ចុប្បន្នប្រភេទកាមេរ៉ានេះត្រូវបានបំពាក់ជាមួយ ប្រភេទទូរស័ព្ទទំនើបៗជាច្រើន ដូចជា Iphone 7 plus, Mi Note3,Mi 6, OnePlus 5 ,Galaxy Note8និងទូរស័ព្ទជាច្រើនទៀត។ កាមេរ៉ាប្រភេទនេះ វាមានអត្ថប្រយោជន៍ជាច្រើន ដោយវាអាចចាប់យករូបភាព ពង្រីកអុបទិក 2x ដោយមិនបាត់បង់គុណភាពរូបថតទេ ។ លក្ខណៈពិសេសបន្ថែមទៀតគឺវាអាចផ្តិតយករូបភាពផ្ទៃខាងក្រោយ ឲ្យព្រាល និងច្បាស់រូបភាពផ្ទៃខាងមុខ។

ចំណុចខ្លាំង:

ចាប់រូបភាពបានក្នុងពេលតែមួយ ដោយចែកដាច់ផ្ទៃមុខ និងផ្ទៃក្រោយ (ព្រាល), ពង្រីក 2x ច្បាស់ល្អ

ចំណុចខ្សោយ:

ធ្វើការក្នុងពន្លឺតិច មិនសូវបានល្អ ងងឹត

oneclick_portrait-1 oneclick_portrait-4
រូបថតដោយ Mi Note3

 

Leave a Reply

Your email address will not be published. Required fields are marked *