Home » News » Mi Mix 2S បំពាក់ដោយកាមេរ៉ា Sony បិទកម្មវិធីដោយប្រើកាយវិការ និង……

Mi Mix 2S បំពាក់ដោយកាមេរ៉ា Sony បិទកម្មវិធីដោយប្រើកាយវិការ និង……

News

ថ្មីៗនេះ មានការបែកធ្លាយនូវពត៌មានជាច្រើនអំពី Mi Mix 2s ដែលចុងក្រោយនេះ រូបភាពរបស់វាត្រូវបានគេធ្វើវឌ្ឍនភាពនៅលើរូបរាងថ្មី ពោលគឺតួរបស់អេក្រង់បានលាតស្ទើរពេញផ្ទៃនៃទូរស័ព្ទទៅហើយ។ ការបែកធ្លាយបន្តបន្ទាប់ទៀតនេះ បានបញ្ជាក់យ៉ាងច្បាស់ថា Mi Mix 2S បានបំពាក់មកជាមួយផ្នែករឹងនៃកាមេរ៉ា ដែលផលិតដោយក្រុមហ៊ុន យក្ស Sony (IMX 363) ដែលនេះបានបញ្ជាក់ថា សមត្ថភាពរបស់ Mi Mix 2S ទៅលើកាមេរ៉ា ពិតជាមានគុណភាពខ្ពស់ ពិតជាល្អសម្រាប់អ្នកចូលចិត្តថតរូប។

ការបែកធ្លាយបន្តមកទៀតនេះបានបង្ហាញអំពីវីដេអូររបស់ Mi Mix 2S ដោយនៅក្នុងវីដេអូនេះ បានបង្ហាញ ថា វាបានធ្វើវឌ្ឍនភាព នៃជ្រុងគែម និងទម្រង់ខាងក្រោមរបស់ទូរស័ព្ទ ចំពោះការបិតបើកកម្មវិធី រឺមើលការងារដែលកំពុងដំណើរការ គឺប្រើជាលក្ខណៈកាយវិការ ដោយគ្រាន់តែទាញពីក្រោមទៅលើអេក្រង់ចំពាក់កណ្តាល នោះអ្នកនឹងឃើញ កម្មវិធីដែលយើងកំពុងប្រើប្រាស់។ ពិតជាមានភាពទាន់សម័យមួយទៀតដែលបច្ចុប្បន្នមានតែកំពូលទូរស័ព្ទស្មាតហ្វូន ១ចំនួនអាចធ្វើបាន។ Mi Mix 2S នឹងធ្វើការប្រកាស នាពេលឆាប់ៗនេះហើយ។

ដូច្នេះយើងមើលចូលទៅទស្សនាវីដេអូបែកធ្លាយនេះទាំងអស់គ្នា។


OneClicks នឹងធ្វើការតាមដានទាំងអស់គ្នាជាមួយបងប្អូន។

 

ប្រភព: .gizchina

Leave a Reply

Your email address will not be published. Required fields are marked *