កាលពីឆ្នាំ២០១៧ Xiaomi បានប្រកាសនូវស្មាតហ្វូន Mi 5X និង MI A1 ដែលបានផ្តោតទៅលើកាមេរ៉ា និងកំណត់តម្លៃសមរម្យ ទទួលយកបានដល់អ្នកប្រើប្រាស់។ ក្នុងឆ្នាំ២០១៨ នេះ MI បានប្រកាសនូវ ខ្សែរស្រឡាយជំនាន់ថ្មីរបស់ខ្លួនគឺ Xiaomi Mi 6X /A2 ។ ស្មាតហ្វូននេះបានធ្វើកំណែរទម្រង់នូវរូបភាពរបស់ខ្លួនទាំងស្រុងដោយខុសទៅនឹង Mi 5X /A1 កាលពីឆ្នាំមុន នឹងមានអេក្រង់ធំជាងមុន។
Mi 6X បានបំពាក់មកជាមួយ ស៊ីភីយូ Snapdragon 660 SoC ប្រភេទ Octa-core និងដំណើរការដោយ ក្រាហ្វិច Adreno 512 GPU ដែលមានកម្រិតល្បឿនលឿនមធ្យម និងបទបែនបានច្រើនទៅលើការលេងហ្គេមថ្មីៗក្នុងឆ្នាំ២០១៨ នេះ ។បំពាក់មកជាមួយអេក្រង់ LCD ទំហំ 5,99 អ៊ីញ ដែលមានកម្រិតបង្ហាញ 1080 x 2160 FHD + មានផ្ទៃអេក្រង់ស្ទើរតែលាតដល់គែម ។ ម៉ូដែលនេះមានជម្រើសជាច្រើនជាមួយនឹងអង្គចងចាំដំណើរការ RAM ទំហំ 4GB/6GB និងអង្គចងចាំខាងក្នុងសម្រាប់ផ្ទុកទិន្នន័យ ទំហំ 64GB/128GB នឹងមានរន្ធបន្ថែមសម្រាប់ដាក់ទិន្នន័យបន្ថែម ។
Xiaomi Mi 6X បានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយចំនួន ២គ្រាប់ ១គ្រាប់ បំពាក់មកជាមួយកាមេរ៉ា Sony IMX376 ទំហំ 20MP កម្រិត Aperture f / 1.75) នឹង មួយគ្រាប់ទៀតបំពាក់ដោយ កាមេរ៉ា Sony IMX486 ទំហំ 12MP កម្រិត Aperture f / 1.75) ដូចគ្នា ។ ចំពោះកាមេរ៉ាមុខមានទំហំធំ ដែលជាកាមេរ៉ាផលិតដោយក្រុមហ៊ុន Sony IMX376 ទំហំ 20MP ដូចទៅនឹងកាមេរ៉ាខាងក្រោយផងដែរ។ កាមេរ៉ា ខាងក្រោយរបស់ Mi 6X បានបំពាក់មកជាមួយបច្ចេកវិទ្យា AI ដែលមានសមត្ថភាពអាចយល់ដឹង វត្ថុដែលថត រហូតដល់ជាង ២០០ប្រភេទ។ បានធ្វើកំណែរប៊្លូធូសទៅជាជំនាន់ទី 5.0 នឹងបំពាក់មកជាមួយថ្ម 3010mAh ប្រើបច្ចេកវិទ្យា សាកល្បឿន Quick Charge 3.0 ប្រើជាប្រភេទ USB Type-C ដាក់ដំណើរការដោយប្រព័ន្ធប្រត្តិបត្តការចុងក្រោយ Android 8.1 ស្រោបដោយផ្ទៃ MIUI 9.5 ។
ទូរស័ព្ទ Xiaomi Mi 6X មិនមានរន្ធដោតកាសស្តាប់ត្រចៀកទំហំ 3,5 មីល្លីម៉ែត្រទេ។ វាបានបន្ថែម មុខងារដែលកំពុងពេញនិយមផងគឺ ដោះសោរទូរស័ព្ទដោយចំណាំផ្ទៃមុខ Face Unlock ដើម្បីកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ទាន់សម័យ ។ Xiaomi Mi 6X មានជម្រើស ពណ៌ខ្មៅ មាស ខៀវ ក្រហម និងផ្កាឈូក។
ទូរស័ព្ទនេះ នឹងមានវត្តមាននៅប្រទេសកម្ពុជាឆាប់ៗនេះ ចំពោះតម្លៃជាក់ស្តែង Oneclicks នឹងជម្រាបពេលក្រោយ។
ប្រភព. Mi.com