Home » News » ONEPLUS 6 នឹងប្រកាសជាផ្លូវការនៅថ្ងៃទី17 ខែឧសភា ខាងមុខ Oneclicks សូមបង្ហាញពត៌មាន បែកធ្លាយរូបភាព នឹងការបំពាក់កម្លាំងម៉ាស៊ីនកន្លងមក

ONEPLUS 6 នឹងប្រកាសជាផ្លូវការនៅថ្ងៃទី17 ខែឧសភា ខាងមុខ Oneclicks សូមបង្ហាញពត៌មាន បែកធ្លាយរូបភាព នឹងការបំពាក់កម្លាំងម៉ាស៊ីនកន្លងមក

News

តាមការលេចចេញនូវពាក្យចចាមអារាមកន្លងមក  OnePlus 6 បានផ្លាស់ប្តូនូវកំណែរ វិវឌ្ឍន៍នូវរូបរាងថ្មីរបស់ខ្លួនស្ទើរតែទាំងស្រុង ដោយបំពាក់មកជាមួយតួរខ្លួនស្រោបដោយកញ្ចក់នឹងការពារការជ្រាបចូលធូលី នឹងទឹកបាន មានអេក្រង់ទាន់សម័យឆកនៅផ្នែកខាងលើដូចទៅនឹង Iphone X បានបំពាក់មក ជាមួយ បន្ទះឈីបជំនាន់ចុងក្រោយមានកម្លាំងខ្លាំងដូចទៅនឹងកំពូលស្មាតហ្វូនក្នុងឆ្នាំ២០១៨ នេះ។

ដូច្នេះយើងទស្សនាពត៌មានខ្លះៗដែលបានបែកធ្លាយកន្លងមក

1.ការរចនា

OnePlus 6 មានរូបរាងខុសគ្នាច្រើនទៅនឹង OnePlus 5T ចំពោះការផ្លាស់ប្តូរដែលយើងមើលឃើញច្រើនបំផុតគឺអេក្រង់របស់ OnePlus 6 បានបង្កើនទំហំដល់ទៅ 6.28 Inch មានទម្រង់ជាលក្ខណៈឆកខាងលើ តែនៅតែរក្សាជាប្រភេទ AMOLED ដដែល មានវិមាត្រ 18: 9 និងគុណភាពបង្ហាញរូបភាពរបស់វាគឺ  Full HD+ (1080 x 2280 ភិចស៊ែល)  ។ អេក្រង់របស់វាធំទូលាយកាន់តែធំឡើង ដែលធ្វើឱ្យមានរូបរាងកាន់តែទាន់សម័យ OnePlus 6 អាចឲ្យយើងធ្វើការបិទនូវកន្លែងដែលមានផ្ទៃឆក ដែលអាចធ្វើឲ្យអ្នកប្រើប្រាស់មានជម្រើសច្រើនក្នុងការទស្សនាវីដេអូ នៅលើអេក្រង់របស់វា។ OnePlus 6 បានធ្វើវឌ្ឍនភាពថ្មីនូវតួររបស់ខ្លួនដោយបានបំពាក់មកជាមួយ ឧបករណ៍ដែលការពារការជ្រាបចូលទឹក នឹងមានតួរខ្លួនស្រោបដោយកញ្ចក់ ពិតជាស្រស់ស្អាត នឹងឆើតឆាយមែនទែន។

2.កម្លាំងម៉ាស៊ីន

បើយើងនិយាយពីកម្លាំងម៉ាស៊ីនរបស់វាវិញ ក្រុមហ៊ុន​តែងគិតគូទៅប្រភេទកម្លាំងម៉ាស៊ីនដែលខ្លាំងបំផុតសម្រាប់បច្ចេកវិទ្យាទូរស័ព្ទចុងក្រោយរបស់ខ្លួន។ ទូរស័ព្ទនេះត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 845 ដែលធ្វើឲ្យទូរស័ព្ទនេះអាចជួយសន្សំថាមពលថ្មបានច្រើន។ OnePlus 6 មានជម្រើសជាមូលដ្ឋាន គឺ ម៉ូឌែល ដែលមានអង្គចងចាំមាន រ៉េម ទំហំ 6GB និងទំហំផ្ទុក 64GB/128GB និងទំហំ រ៉េម 8GB និងអង្គចងចាំ 256GB  ជាប្រភេទ UFS 2.1 ដែលអាចធ្វើឲ្យទូរស័ព្ទបង្កើនល្បឿននូវការ អាន / សរសេរ ចូលទៅអង្គចងចាំបានរហ័សជាងមុន។

3.កាមេរ៉ា

ក្រៅពីការបង្ហាញថ្មី, ការបង្កើនល្បឿនធំបំផុតរបស់ OnePlus 6 គឺការបំពាក់មកជាមួយកាមេរ៉ាខ្លាំងកប់តែម្តង។ កាមេរ៉ារបស់ OnePlus 6 បានធ្វើកំណែរវឌ្ឍនភាពថ្មី ដោយផ្តោតខ្លាំងទៅលើការប្រើប្រាស់នៅទីដែលមានពន្លឺតិចដើម្បីអាចឲ្យផ្តិតយករូបភាពបានកាន់តែប្រសើរ បំពាក់មកជាមួយកាមេរ៉ា ២គ្រាប់ ផលិតដោយក្រុមហ៊ុន SONY ។ គ្រាប់ទីមួយរបស់ កាមេរ៉ាខាងក្រោយ ចាប់យករូបភាពក្នុងទំហំ 20MP កម្រិត Aperture f/1.7 និងមួយគ្រាប់ទៀត ទំហំ 16MPកម្រិត Aperture f/1.7 ដូចគ្នា ។ ចំពោះ ការថតវីដែអូរវិញ វាអាចចាប់បានរូបភាពវីឌីអូក្នុងកម្រិត 4K និងប្រសើរជាងម៉ូឌែលជាមុនដែរ។ ចំពោះកាមេរ៉ាខាងមុខ Selfie វិញ ត្រូវបានបំពាក់រហូតដល់ទៅ 20MP ជាមួយនឹងមុខងារទប់លំនឹង ក្នុងកម្រិត​ Aperture f/2.0 បំពាក់ជាមួយកម្មវិធីបន្ថែមអាចឲ្យថតរូបខាងមុខ ជាលក្ខណៈព្រាលផ្ទៃខាងក្រោយបាន និងថតវីឌីអូក្នុងកម្រិត 4K ។

4.ថាមពលថ្ម

បើទោះបីជាវាបានបង្កើនទំហំអេក្រង់រហូតដល់ទៅ 6.28 Inch  ក៏ដោយ OnePlus 6 បានបង្កើនសមត្ថភាពថ្មបន្ថែមរហូតដល់ទៅកម្រិត  3,450mAh – រួមជាមួយបច្ចេកវិទ្យាសាកថ្ម Dash Charge សាកល្បឿនលឿន ។

5.ប្រត្តិបត្តិការដំណើរការ

OnePlus 6 នៅតែដាក់ឲ្យដំណើរការដោយ Android Nougat 8.1 ស្រោបដោយផ្ទៃ OxygenOS នេះជាកំណែរថ្មីមួយទៀតរបស់ខ្លួនដែលបានធ្វើការបំពាក់ ប្រតិបត្តិការ Android 8.1 Oreo ចុងក្រោយរបស់ខ្លួន។

ប្រភពៈtrustedreviews

Leave a Reply

Your email address will not be published. Required fields are marked *