Home » News » OnePlus 6 ចាប់ផ្តើមចេញរូបរាងហើយ…..

OnePlus 6 ចាប់ផ្តើមចេញរូបរាងហើយ…..

News

OnePlus 5   (បានបង្ហាញកាលពី ខែមិថុនាឆ្នាំមុន) និងបាននាំមកជាមួយកាមេរ៉ាពីរ ចំពោះ OnePlus 5T (ខែវិច្ឆិកា) បានវឌ្ឍនៈភាពអេក្រង់ថ្មីលាតដល់គែម (18: 9) ។ ដូច្នេះតើ OnePlus 6 នឹងមានអ្វីខ្លះដែលអាចទាក់ទាញ និងប្រកួតប្រជែងជាមួយកំពូលស្មាតហ្វូនក្នុងឆ្នាំ២០១៨ នេះ? ប្រសិនបើរូបថតទាំងនេះត្រូវបានគេជឿថាវានឹងក្លាយជាផ្នែកមួយនៃទូរស័ព្ទ iPhone X និងជាផ្នែកមួយនៃ Galaxy S9 + ។ពិតជាសំណួរមួយដែលធ្វើឲ្យអ្នកប្រើប្រាស់ចង់ដឹង ចង់ឃើញមែនទែន។

ផ្នែកខាងមុខនៃអេក្រង់របស់ទូរស័ព្ទបានបង្ហាញស្នាមរន្ធនៅលើអេក្រង់ មានទំហំធំល្មមនឹងមានរន្ធបញ្ចេញសំលេងមកកាន់ត្រចៀក និងកាមេរ៉ាថតរូបខាងមុខតូចមួយ។ ដំណើរការប្រព័ន្ធប្រតិបត្តិការ Android (8.1) និង OxygenOS (5.1) គឺជាបច្ចុប្បន្នភាពដែលកំពុងដំណើរការនៅលើ OnePlus 5T ។

ចំពោះផ្នែកខាងក្រោយគឺមានភាពខុសគ្នាទៅនឹង OnePlus 5T ដោយបានផ្លាស់ប្តូរទីតាំង កាមេរ៉ាទាំងពីរមកជាបញ្ឈរវិញ និងមានឧបករណ៍ស្កេនម្រាមដៃតូចជាងមុននៅខាងក្រោមចន្លោះ Flash និងកាមេរ៉ាទាំងពីរ។

ចំពោះអង្គចងចាំមានទំហំ RAM 6GB និងអង្គផ្ទុកទិន្នន័យខាងក្នុងទំហំ 64GB ដែលទំហំជាមូលដ្ឋាននេះបានបំពាក់ចាប់តាំងពី OnePlus 3 មកម្លេះ ។

OnePlus 6 អាចនឹងត្រូវបានគេដាក់បង្ហាញនៅក្នុងខែមិថុនា ខាងមុខនេះ។ ដូច្នេះវាមានរយៈពេលយូរល្មមដើម្បីធ្វើការតាមដានវាបន្តទៀត។

ប្រភពដើម Weibo

Leave a Reply

Your email address will not be published. Required fields are marked *