Xiaomi បានដាក់បង្ហាញ Mi Note 3 កាលពីប៉ុន្មានខែកន្លងទៅនៅក្នុង ខែកញ្ញាជាមួយការកំណត់អង្គចងចាំពីរជម្រើសគឺ 6GB / 64GB និង 6GB / 128GB ។ តែម៉ូឌែលទាំងពីរនេះហាក់ដូចជាមានតម្លៃថ្លៃបន្តិច។ តែថ្មីៗនេះ Mi Note 3 បានប្រកាសនូវម៉ូឌែល ថ្មីមួយទៀត ដែលមាន ជម្រើស RAM 4GB ដែលក្រុមហ៊ុនបានប្រកាសថា វានឹងមានតម្លៃធូរថ្លៃជាងមុន។
ម៉ូឌែលថ្មី របស់ Xiaomi Mi Note 3 មាន RAM 4GB ជំនួសឱ្យ 6GB ហើយសមត្ថភាពផ្ទុកមានទំហំ 64GB ។ ម៉ូដែលថ្មីនេះមានតែពណ៌ខៀវ ប៉ុណ្ណោះ ហើយចាប់ផ្តើមលក់នៅថ្ងៃទី 23 វិច្ឆិកា ខាងមុខនេះនៅប្រទេសចិន ចំពោះកម្ពុជាយើង អាចយូរជាងនេះបន្តិច។ ក្រៅពីការកាត់បន្ថយ RAM, មិនមានអ្វីផ្សេងទៀតខុសពី Mi Note 3 ដែលមានអង្គដំណើរការ RAM 6GB ទេ ។ វាមានស៊ីភីយូ Snadragon 660 ដូចគ្នា អេក្រង់ LCD ទំហំ 5,5 អ៊ីញ 1080p និងម៉ាស៊ីនថត dual 12MP ដូចគ្នាទាំងអស់។
តម្លៃទីផ្សារបច្ចុប្បន្ននៅកម្ពុជា ៖
- ម៉ូឌែល 64GB រ៉េម 6GB មានតម្លៃ 450 ដុល្លារ
- ម៉ូឌែល 128GB រ៉េម 6GB មានតម្លៃ 465 ដុល្លារ
- ម៉ូឌែល 64GB រ៉េម 4GB មានតម្លៃអាចទាបជាង 450 ដុល្លារ