Home » News » OnePlus 5T ប្រកាសជាផ្លូវការ

OnePlus 5T ប្រកាសជាផ្លូវការ

News

banner

OnePlus 5T ទើបតែបានប្រកាសជាផ្លូវការកាលពីយប់ម៉ិញនេះ បន្ទាប់ពីបានលេចចេញនូវពាក្យចចាមអារាមកន្លងមក។ OnePlus 5T បានផ្លាស់ប្តូនូវកំណែរ វិវឌ្ឍន៍នូវរូបរាងថ្មីរបស់ខ្លួន ដោយវិវឌ្ឍន៍ទៅលើការបំពាក់អេក្រង់ថ្មីក្នុងប្រវត្តសាស្ត្រស្មាតហ្វូនរបស់ខ្លួន ដោយអេក្រង់លាតដល់ផ្ទៃគែមរបស់ទូរស័ព្ទដូចទៅនឹងកំពូលស្មាតហ្វូនដ៏ទៃៗទៀតចុងឆ្នាំ២០១៧ នេះ។

1.ការរចនាOnePlus 5T មានរូបរាងប្រហាក់ប្រហែលទៅនឹង OnePlus 5 ដែរ ចំពោះការផ្លាស់ប្តូរដែលយើងមើលឃើញច្រើនបំផុតគឺអេក្រង់ 6 អ៊ីញរបស់វា ដែលជាប្រភេទ AMOLED ដែល មានវិមាត្រ 18: 9 និងគុណភាពបង្ហាញរូបភាពរបស់វាគឺ  Full HD+ (1080 x 2160 ភិចស៊ែល) ។ អេក្រង់របស់វាធំទូលាយកាន់តែធំឡើង ដែលធ្វើឱ្យមានរូបរាងកាន់តែទាន់សម័យ មានការផ្លាស់ប្តូរជាមួយនូវ
ឧបករណ៍ស្កេនម្រាមដៃ ដោយក្រុមហ៊ុន បានសម្រេចចិត្តដាក់ឧបករណ៍នេះមកខាងក្រោយនៃទូរស័ព្ទដៃវិញ។

oneplus-5t-2-1440x1080-1oneplus5t-back
2.កម្លាំងម៉ាស៊ីនបើយើងនិយាយពីកម្លាំងម៉ាស៊ីនរបស់វាវិញ ក្រុមហ៊ុន​តែងគិតគូទៅប្រភេទកម្លាំងម៉ាស៊ីនដែលខ្លាំងបំផុតសម្រាប់បច្ចេកវិទ្យាទូរស័ព្ទចុងក្រោយរបស់ខ្លួន។ ទូរស័ព្ទនេះត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 835 រត់បាន CPU ចំនួន 8គ្រាប់ (Octa-core)  ក្នុងនោះ 4 គ្រាប់ ល្បឿន 2.45 GHz  និង 4 គ្រាប់ទៀតក្នុងកម្រិតល្បឿន 1.9 GHz Kryo ដែលធ្វើឲ្យទូរស័ព្ទនេះអាចជួយសន្សំថាមពលថ្មបានច្រើន។ OnePlus 5T មានជម្រើសជាមូលដ្ឋាន គឺ ម៉ូឌែល ដែលមានអង្គចងចាំមាន រ៉េម ទំហំ 6GB និងទំហំផ្ទុក 64GB និងទំហំ រ៉េម 8GB និងអង្គចងចាំ 128GB  ជាប្រភេទ UFS 2.1 ដែលអាចធ្វើឲ្យទូរស័ព្ទបង្កើនល្បឿននូវការ អាន / សរសេរ ចូលទៅអង្គចងចាំបានរហ័សជាងមុន។3.កាមេរ៉ាក្រៅពីការបង្ហាញថ្មី, ការបង្កើនល្បឿនធំបំផុតរបស់ OnePlus ជាមួយ 5T គឺការបំពាក់មកជាមួយកាមេរ៉ា។ កាមេរ៉ារបស់ OnePlus 5T ត្រូវបានឡើងដោយផ្តោតខ្លាំងទៅលើការប្រើប្រាស់នៅទីដែលមានពន្លឺតិច ដោយកាមេរ៉ាខាងក្រោយរបស់វាបានបំពាក់មកជាមួយកាមេរ៉ាចំនួន ២គ្រាប់ ផលិតដោយក្រុមហ៊ុន SONY ។ គ្រាប់ទីមួយរបស់ កាមេរ៉ាខាងក្រោយ ប្រើប្រាស់ម៉ូដែល Sony IMX 398 ចាប់យករូបភាពក្នុងទំហំ 16MP កម្រិត Aperture f/1.7 និងមួយគ្រាប់ ប្រើប្រាស់ ម៉ូឌែល Sony IMX 376K ចាប់យករូបភាពក្នុងទំហំ 20MP ជាពិសេសកាមេរ៉ាទាំងពីរនេះ និងជួយឲ្យរូបថត ថតបានល្អនៅពេលដែលថតនៅទីតាំងដែលមានពន្លឺខ្សោយ។ ចំពោះ ការថតវីដែអូរវិញ វាអាចចាប់បានរូបភាពវីឌីអូក្នុងកម្រិត 4K និងប្រសើរជាងម៉ូឌែលជាមុនដែរ។ចំពោះកាមេរ៉ា Selfie ខាងមុខវិញ ត្រូវបានបំពាក់ដោយ ម៉ូឌែល SONY IMX 371 ថតរូបភាពធំបំផុតរហូតដល់ទៅ 16MP ជាមួយនឹងមុខងារទប់លំនឹង ក្នុងកម្រិត​ Aperture f/2.0 និងថតវីឌីអូក្នុងកម្រិត Full HD 1080p។

15tgame

 

capturephoto
4.ថាមពលថ្មបើទោះបីជាវាបានបង្កើនទំហំអេក្រង់រហូតដល់ទៅ ៦ អ៊ីងក៏ដោយ 5T គឺនៅតែរក្សា សមត្ថភាពថ្មដូចទៅនឹង OnePlus 5 ដ៍ដែលគឺកម្រិត  3,300mAh – រួមជាមួយបច្ចេកវិទ្យាសាកថ្ម Dash Charge សាកល្បឿនលឿន ក្នុងកម្រិត 5V 4A 20W វាពិតជាលឿនណាស់ ព្រោះក្រុមហ៊ុនបានអះអាងថា OnePlus 5T ប្រើប្រាស់ពេលវេលាត្រឹមតែរយៈពេល 6 នាទីប៉ុណ្ណោះ Dash Charge អាចសាកថ្មឡើងដល់ 19% ។
5.ប្រត្តិបត្តិការដំណើរការOnePlus 5T នៅតែដាក់ឲ្យដំណើរការដោយ Android Nougat 7.1 ស្រោបដោយផ្ទៃ OxygenOS នេះជាភាពយឺតយ៉ាវមួយដែរ ដែល បច្ចុប្បន្ន ប្រតិបត្តិការ Android 8 Oreo កំពុងតែបានដំណើរការនៅលើទូរស័ព្ទស្មាតហ្វូនមួយចំនួន តែក្រុមហ៊ុនសន្យាថា និងធ្វើកំណែរ វិវឌ្ឍ Android 8 Oreo ពេលឆាប់ៗខាងមុខ។

15t

6.ថ្មីសម្រាប់ OnePlus 5Tក្រុមហ៊ុនបានដាក់ដំណើរការថ្មី នូវមុខងារជំនួយដល់ការដោះសោរ ទូរស័ព្ទ គឺ FaceUnlock ដោយបានអះអាងថា ទូរស័ព្ទនេះអាចដោះសោរត្រឹមតែរយៈពេល 0.01 វិនាទី តែប៉ុណ្ណោះទៅលើការស្កេនមុខរបស់អ្នកប្រើប្រាស់ នេះជាអត្ថប្រយោជន៍ថ្មីមួយទៀតសម្រាប់អ្នកប្រើប្រាស់ ដែលវាមានសមត្ថភាពដូចទៅនឹងទូរស័ព្ទសេរីទំនើបមួយចំនួន។dscf9516-1220x813

ចំពោះតម្លៃរបស់វាដែលបានប្រកាសក្នុងព្រឹត្តិការណ៍ ត្រូវបានលាតត្រដាងយ៉ាងច្បាស់ដោយគ្រាន់តែលើសពីតម្លៃ OnePlus 5 បន្តិចប៉ុណ្ណោះគឺ

  • ម៉ូឌែល 64GB រ៉េម 6GB មានតម្លៃ 499 ដុល្លារ
  • ម៉ូឌែល 128GB រ៉េម 8GB មានតម្លៃ 559 ដុល្លារ
  • សម្រាប់តម្លៃនៅប្រទេសកម្ពុជា យើងនៅពេលមានវត្តមានវា តម្លៃថ្លៃជាងនេះបន្តិច

ដូច្នេះវានៅតែសាកសម និងអាចពិចារណាទិញវាបាន បើសិនជាយើងប្រៀបធៀបទៅនឹងកម្លាំងម៉ាស៊ីនដែលបានបំពាក់មកជាមួយ និងប្រៀបធៀបទៅជាមួយកំពូលស្មាតហ្វូន ដែលមានអេក្រងលាតដល់គែម នាចុងឆ្នាំ២០១៧ នេះ។ខាង​ក្រោម​នេះ​ចំណាប់​អារម្មណ៍ដំបូង​នៅ​ពេល​ដែល​បាន​ឃើញ​រូប​រាង​របស់​ Oneplus 5T

Leave a Reply

Your email address will not be published. Required fields are marked *