Home » News » Mi 6X ប្រកាសផ្លូវការនាំមកនូវ កំណែររូបរាងថ្មី អេក្រង់ កាមេរ៉ាថ្មី លើសជំនាន់ចាស់ និងមានកម្លាំង ស៊ីភីយូ នឹងក្រាហ្វិច ខ្លាំងជាងជំនាន់ចាស់

Mi 6X ប្រកាសផ្លូវការនាំមកនូវ កំណែររូបរាងថ្មី អេក្រង់ កាមេរ៉ាថ្មី លើសជំនាន់ចាស់ និងមានកម្លាំង ស៊ីភីយូ នឹងក្រាហ្វិច ខ្លាំងជាងជំនាន់ចាស់

News

កាលពីឆ្នាំ២០១៧ Xiaomi បានប្រកាសនូវស្មាតហ្វូន Mi 5X និង MI A1  ដែលបានផ្តោតទៅលើកាមេរ៉ា និងកំណត់តម្លៃសមរម្យ ទទួលយកបានដល់អ្នកប្រើប្រាស់។ ក្នុងឆ្នាំ២០១៨ នេះ MI បានប្រកាសនូវ ខ្សែរស្រឡាយជំនាន់ថ្មីរបស់ខ្លួនគឺ Xiaomi Mi 6X /A2 ។ ស្មាតហ្វូននេះបានធ្វើកំណែរទម្រង់នូវរូបភាពរបស់ខ្លួនទាំងស្រុងដោយខុសទៅនឹង Mi 5X /A1 កាលពីឆ្នាំមុន នឹងមានអេក្រង់ធំជាងមុន។

Mi 6X បានបំពាក់មកជាមួយ ស៊ីភីយូ Snapdragon 660 SoC ប្រភេទ Octa-core និងដំណើរការដោយ ក្រាហ្វិច Adreno 512 GPU ដែលមានកម្រិតល្បឿនលឿនមធ្យម និងបទបែនបានច្រើនទៅលើការលេងហ្គេមថ្មីៗក្នុងឆ្នាំ២០១៨ នេះ ។បំពាក់មកជាមួយអេក្រង់ LCD ទំហំ 5,99 អ៊ីញ ដែលមានកម្រិតបង្ហាញ 1080 x 2160 FHD + មានផ្ទៃអេក្រង់ស្ទើរតែលាតដល់គែម ។ ម៉ូដែលនេះមានជម្រើសជាច្រើនជាមួយនឹងអង្គចងចាំដំណើរការ RAM ទំហំ 4GB/6GB និងអង្គចងចាំខាងក្នុងសម្រាប់ផ្ទុកទិន្នន័យ ទំហំ 64GB/128GB នឹងមានរន្ធបន្ថែមសម្រាប់ដាក់ទិន្នន័យបន្ថែម ។

Xiaomi Mi 6X បានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយចំនួន ២គ្រាប់ ១គ្រាប់ បំពាក់មកជាមួយកាមេរ៉ា Sony IMX376 ទំហំ 20MP កម្រិត Aperture f / 1.75) នឹង មួយគ្រាប់ទៀតបំពាក់ដោយ កាមេរ៉ា Sony IMX486 ទំហំ 12MP កម្រិត Aperture f / 1.75) ដូចគ្នា ។ ចំពោះកាមេរ៉ាមុខមានទំហំធំ ដែលជាកាមេរ៉ាផលិតដោយក្រុមហ៊ុន  Sony IMX376 ទំហំ 20MP ដូចទៅនឹងកាមេរ៉ាខាងក្រោយផងដែរ។ កាមេរ៉ា ខាងក្រោយរបស់ Mi 6X បានបំពាក់មកជាមួយបច្ចេកវិទ្យា AI ដែលមានសមត្ថភាពអាចយល់ដឹង វត្ថុដែលថត រហូតដល់ជាង ២០០ប្រភេទ។ បានធ្វើកំណែរប៊្លូធូសទៅជាជំនាន់ទី 5.0 នឹងបំពាក់មកជាមួយថ្ម 3010mAh ប្រើបច្ចេកវិទ្យា សាកល្បឿន Quick Charge 3.0 ប្រើជាប្រភេទ USB Type-C ដាក់ដំណើរការដោយប្រព័ន្ធប្រត្តិបត្តការចុងក្រោយ Android 8.1 ស្រោបដោយផ្ទៃ MIUI 9.5 ។

 

ទូរស័ព្ទ Xiaomi Mi 6X មិនមានរន្ធដោតកាសស្តាប់ត្រចៀកទំហំ 3,5 មីល្លីម៉ែត្រទេ។ វាបានបន្ថែម មុខងារដែលកំពុងពេញនិយមផងគឺ ដោះសោរទូរស័ព្ទដោយចំណាំផ្ទៃមុខ Face Unlock ដើម្បីកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ទាន់សម័យ ។ Xiaomi Mi 6X  មានជម្រើស ពណ៌ខ្មៅ មាស ខៀវ  ក្រហម និងផ្កាឈូក។

ទូរស័ព្ទនេះ នឹងមានវត្តមាននៅប្រទេសកម្ពុជាឆាប់ៗនេះ ចំពោះតម្លៃជាក់ស្តែង Oneclicks នឹងជម្រាបពេលក្រោយ។

ប្រភព. Mi.com

Leave a Reply

Your email address will not be published. Required fields are marked *