Home » News » Mi Mix 2S អេក្រង់ស្ទើរពេញតួដងខ្លួន និងមានកាមេរ៉ាមុខនៅជ្រុងគែម

Mi Mix 2S អេក្រង់ស្ទើរពេញតួដងខ្លួន និងមានកាមេរ៉ាមុខនៅជ្រុងគែម

News

ដូចដែលពត៌មានបែកធ្លាយបានបញ្ចេញកាលពីមុនៗ ស្រាប់ហើយថា Mi Mix 2S នឹងបំពាក់កាមេរ៉ាមុខ នៅជ្រុងគែមនៃទូរស័ព្ទ នៅពេលនេះវីដេអូរ បែកលេចធ្លាយបានបង្ហាញថាពិតប្រាកដមែន Xiaomi Mi Mix 2s នឹងដាក់កាមេរ៉ាខាងមុខ របស់ខ្លួននៅជ្រុងគែមកំពូល ដើម្បីធ្វើឱ្យរាងកោងមានរាងស្មើគ្នានៅជុំវិញអេក្រង់ ដែលការរៀបចំមកនេះហាក់ដូចជាមិនទាន់មានទូរស័ព្ទស្មាតហ្វូនណាមួយធ្វើបានក្នុង ឆ្នាំ២០១៨ នេះ។ ចំពោះទីតាំងកាមេរ៉ាខាងក្រោយវិញក៏បានបង្ហាញថា នឹងបំពាក់នៅទីតាំងដូច Redmi Note 5 Plus ដែរ គឺមានលក្ខណះជាបញ្ឍរ ដែលមើលទៅគឺពិតជាមានភាពទាក់ទាញមែនទែន។

ចំពោះការបំពាក់ផ្នែករឹងរបស់ស្មាតហ្វូន Mi Mix 2s នេះគឺ Oneclicks បានធ្វើការចុះផ្សាយរួចមកហើយ តែតាមការបែកធ្លាយលើកនេះ Mi Mix 2s ត្រូវបានលាតត្រដាងកាន់តែច្បាស់ ដោយ Mi Mix 2s នឹងមាន RAM ទំហំ 8GB ជាប្រភេទ LPDDR4X រួមជាមួយនឹងអង្គផ្ទុកទិន្នន័យខាងក្នុងទំហំផ្ទុក UFS ទំហំ 256GB  ជាមួយអេក្រង់ ទំហំ អេក្រង់ 5,99 អ៊ីញ ចំពោះកម្រាស់ហាក់ដូចជាស្តើងជាង Mi MiX 2 បន្តិច។ កាមេរ៉ាពីរនៅខាងក្រោយមានទំហំ 12MP ដូចគ្នា នឹងអាចពង្រីកជាលក្ខណៈអុបទិករហូតដល់ 2X ដោយមិនបាត់បង់គុណភាពរូបភាព ការរចនាទីតាំងកាមេរ៉ាខាងក្រោយលើកនេះមានភាពស្រស់ស្អាតជាមុននៅផ្នែកគែមនៃទូរស័ព្ទ ។ ចំពោះ ស៊ីភីយូ គឺជា Snapdragon 845 ប្រភេទ Octa-core ជាមួយនឹងល្បឿន 2.8GHz។

ដូច្នេះយើងពិនិត្យមើលវីដេអូបែកធ្លាយទាំងអស់គ្នា។

 

Mi Mix 2S ប្រកាសជាផ្លូវការ នៅថ្ងៃទី២៧ ខែមិនា ខាងមុខនេះ នៅទីក្រុងស៊ាងហៃ​ ប្រទេសចិន។សង្ឃឹមថា រាល់ការបែកធ្លាយកន្លងមកនឹងក្លាយជាការពិត។ យើងរងចាំមើលបន្តជាមួយគ្នា។

ប្រភពៈWeibo

Leave a Reply

Your email address will not be published. Required fields are marked *