Home » News » Mi MiX/MiX2 និង Redmi 5/5 Plus នឹងមានរបៀបប្រើប្រាស់ដូច Iphone X

Mi MiX/MiX2 និង Redmi 5/5 Plus នឹងមានរបៀបប្រើប្រាស់ដូច Iphone X

News

ក្រុមហ៊ុន Xiaomi កំពុងដាក់សាកល្បងនូវកំណែរវឌ្ឍនភាពថ្មីជាពិសេសសម្រាប់ Mi Mix/Mix 2 និង ត្រកូល Redmi 5/5 Plus ដោយធ្វើការអូសពីផ្ទៃបាតខាងក្រោមនៃទូរស័ព្ទ បិទកម្មវិធី និងទាញខាងស្តាំរឺឆ្វេង ដើម្បីត្រឡប់មកកម្មវិធីដើម។ មុខងារថ្មីទាំងនេះ កំពុងត្រូវបានគេដាក់បញ្ចូលក្នុងកំណែសាកល្បងថ្មីរបស់ MIUI 9 ។ លក្ខណៈពិសេសនៃការអូសពីបាតរបស់អេក្រង់នឹងអនុញ្ញាតឲ្យទូរស័ព្ទរបស់អ្នកទៅកាន់អេក្រង់ដើម។ ចំពោះការទាញពីគែមនៃអេក្រង់ទៅស្តាំ រឺឆ្វេង នឹងនាំឲ្យអេក្រង់របស់អ្នកទៅកាន់កម្មវិធីថ្មី ដែលអ្នកកំពុងបើកប្រើប្រាស់ និងមានមុខងារជាច្រើនទៀត។

មុខងារទាំងនេះបច្ចុប្បន្នកំពុងត្រូវបានគេដាក់ឲ្យប្រើប្រាស់នៅក្នុងទូរស័ព្ទ Iphone X ដែលសរុបមកកំណែរនៃការធ្វើវឌ្ឍនភាពនេះ រឹតតែធ្វើឲ្យ Mi Mix/Mix 2 និង ត្រកូល Redmi 5/5 Plusកាន់តែមានភាពងាយស្រួល និងទាន់សម័យបន្ថែមទៀត ទាំងនេះពិតជាដំណឹងល្អសម្រាប់លោកអ្នកដែលកំពុងប្រើប្រាស់ និងមានមានបំណងប្រើប្រាស់  Mi Mix/Mix 2 និង ត្រកូល Redmi 5/5 Plus។

 

ប្រភពៈhttp://en.miui.com

Leave a Reply

Your email address will not be published. Required fields are marked *