Home » News » Mi A1 សាកល្បឿនជាងមុន ជាមួយ Android Oreo (8)

Mi A1 សាកល្បឿនជាងមុន ជាមួយ Android Oreo (8)

News

ប្រព័ន្ធប្រតិបត្តិការ Android Oreo Beta របស់ Xiaomi Mi A1 បានបន្ថែមមុខងារសាកថ្មល្បឿនលឿន មានតែទូរស័ព្ទ Xiaomi Mi A1 តែមួយគត់ដែលបានទទួលកំណែរវឌ្ឍនភាព ទៅជា Android One ដំបូងបង្អស់របស់ក្រុមហ៊ុន Xiaomi ។ ដូច្នេះ Mi A1 បានចាប់ផ្តើមជាមួយប្រព័ន្ធប្រតិបត្តិការ Android Nougat នៅពេលដែលវាត្រូវបានប្រកាសជាផ្លូវការ ហើយក៏បានភ្ជាប់ជាមួយការសន្យាផងដែរដោយក្រុមហ៊ុននឹងធ្វើកំណែរឲ្យទាន់សម័យជាមួយដំណើរ  Android Oreo ។ ជាការពិតណាស់ក្រុមហ៊ុន Xiaomi បានធ្វើការដាក់ឲ្យប្រើប្រាស់សាកល្បងរួចទៅហើយនូវ Android Oreo លើ Mi A1 ដល់អ្នកប្រើប្រាស់។ ការធ្វើឱ្យទាន់សម័យនេះបានបន្ថែមលក្ខណៈពិសេសនៃប្រព័ន្ធប្រតិបត្តិការ Android Oreo ដោយធ្វើការបន្ថែមលក្ខណៈពិសេស គឺការសាកថ្មដែលមានល្បឿនជាមុន និងបង្កើនល្បឿននៃការប្រើប្រាស់ផងដែរ។

បច្ចុប្បន្នដំណើរការនៃការសាកថ្មលើប្រតិបត្តិការ Android Nougat ដើម្បីសាកថ្មបាន ពី ០% ដល់ 100% ត្រូវប្រើរយះពេលប្រហែល 120 នាទី បើយោងតាមការធ្វើតេស្តសាកថ្មពេញ។ ចំពោះ Android Oreo ដែលជាដំណើរការប្រតិបត្តិការចុងក្រោយរបស់ក្រុមហ៊ុន Google បានធ្វើការបញ្ជាក់ថា Xiaomi Mi A1 នឹងអាចធ្វើការសាកថ្មកាន់តែល្បឿនជាមួយ នឹងកាត់បន្ថយរយៈពេលនៃការសាកថ្មបានច្រើនជាមុន បន្ទាប់ពីបានធ្វើវឌ្ឍនភាព ក្រុមហ៊ុនបានបញ្ជាក់ផងដែរថា កំណែរវឌ្ឍនភាពនេះ នឹងបញ្ចេញជាផ្លូវការ ចុងខែធ្នូ ឆ្នាំ២០១៧ រឺដើមឆ្នាំ ក្រោយ។ អញ្ចឹងវាហាក់ដូចជាមុន មិនសូវជាយូរប៉ុន្មានទេ អញ្ចឹងយើងរងចាំទាំងអស់គ្នា។

បច្ចុប្បន្ន Xiaomi Mi A1 មានដាក់លក់នៅក្នុងប្រទេសកម្ពុជាយើងហើយដោយមាន ២ជម្រើសគឺ

– តម្លៃ 265$ បំពាក់មកជាមួយនូវ RAM 4GB និង Internal Storage 64GB ខាងក្នុង
– តម្លៃ 245$ បំពាក់មកជាមួយនូវ RAM 4GB និង Internal Storage 32GB ខាងក្នុង

ដែលប្រិយមិត្តអាចរកបាន នៅ ហាងលក់ទូរស័ព្ទ OneClicks

 

ប្រភព៖ Xda-Dev

Leave a Reply

Your email address will not be published. Required fields are marked *