Home » News » Mi A2 Lite រចនាឡើងនូវភាពទាន់សម័យ កាមេរ៉ាកប់ ប្រើបញ្ញាសម្បនិម្មិត ប្រើប្រាស់ពេញដៃកាន់ថ្មបាន ២ថ្ងៃពេញមិនបានរម្មណ៍……………

Mi A2 Lite រចនាឡើងនូវភាពទាន់សម័យ កាមេរ៉ាកប់ ប្រើបញ្ញាសម្បនិម្មិត ប្រើប្រាស់ពេញដៃកាន់ថ្មបាន ២ថ្ងៃពេញមិនបានរម្មណ៍……………

News

កាលពីឆ្នាំមុន Xiaomi Mi A1 គឺជាតារារះរបស់ក្រុមហ៊ុនXiaomi ដែលបានប្រកាសជាលក្ខណៈសាកល ដែលធ្វើឲ្យក្រុមហ៊ុននេះចាប់ផ្តើមធ្វើឲ្យគេទទួលស្គាល់នូវគុណរបស់ផលិតផលនេះកាន់តែច្បាស់ឡើង។ ពេលនេះ Mi A2 Lite គឺជាជម្រើសស្មាតហ្វូនទាំងគុណភាព និងតម្លៃ ក្នុងឆ្នាំ២០១៨ នេះជាមួយការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដើមរបស់ក្រុមហ៊ុន Android។ អញ្ចឹងយើងនឹងពិនិត្យមើលលក្ខណៈសម្បត្តិរបស់វាទាំងអស់គ្នាដូចខាងក្រោមនេះ៖

១-តួរបស់ទូរស័ព្ទ  :

ជាប្រភេទតួអាលុយមីញ៉ូម ផ្ទៃស្រោបអេក្រង់បំពាក់កញ្ចក់ការពារ ហ្គ្រីរីឡា ជំនាន់ទី 5 មានសមត្ថភាពការពារឆ្កូតខ្ពស់ និងផ្នែកខាងក្រោយនៃទូរស័ព្ទស្រោបដោយអាលុយមីញ៉ូម អមដោយឧបករណ៍ស្កេនម្រាមដៃនៅចំកណ្តាល។

២-កម្រិតបង្ហាញ:

អេក្រង់ទំហំ 5.84 អ៊ីញ ជាប្រភេទ IPS LCD, បង្ហាញក្នុងកម្រិត FHD+ (1,080×2,280px), ក្នុងកម្រិតសមាមាត្រ 19:9  ដែលមានយអេក្រង់បង្ហាញមានភាពទ្រវែង នឹងឆកនៅផ្នែកលើ  ជាមួយដង់ស៊ីតេកម្រិត  432ppi រូបភាពបង្ហាញមានលក្ខណៈហ្មត់ល្អ ។

៣-កាមេរ៉ាផ្នែកខាងក្រោយ

ទំហំ 12/5 មេហ្គាភិចសែល ដែលទំហំ 12 មេហ្គាភិចសែល ជាកាមេរ៉ាគោល បំពាក់បន្ថែមកម្រិតជំនួយភាពហ្មត់ទំហំ 1.25μm pixels ក្នុងកម្រិតស្រូបយកពន្លឺ aperture ƒ/2.2 ជានឹងការគាំទ្រដោយបច្ចេកវិទ្យាផ្តោតចាប់យករូបភាពល្បឿនទ្វេរដង (PDAF)   និងមួយគ្រាប់ទៀត មានទំហំ 5 មេហ្គាភិចសែល ក្នុងកម្រិតស្រូបយកពន្លឺ aperture ƒ/2 ជាកាមេរ៉ាជំនួយចាប់យកផ្ទៃរូបព្រាលខាងក្រោយ ។កាមេរ៉ាទាំងពីរនេះគាំទ្រកម្មវិធីជំនួយបញ្ញាសម្បនិម្មិតជំនាន់ ទី៤ និងបន្ថែមកម្មវិធីជំនួយចាប់រូបភាពឲ្យមានលក្ខណះកាន់តែដិតច្បាស់។ Mi A2 Lite អាចចាប់យកវិដែអូ ក្នុងកម្រិតរហូតដល់ FHD 1080p/720p video, 30fps ។ 

 

៤-កាមេរ៉ាខាងមុខ

ទំហំ 5 មេហ្គាភិចសែល ក្នុងកម្រិតស្រូបយកពន្លឺ aperture ƒ/2 ជាមួយកាមេរ៉ាខាងមុខនេះមានសមត្ថភាពចាប់យករូបភាពព្រាលផ្ទៃខាងក្រោយ និងជំនួយបន្ថែមក្នុងការចាប់យករូបភាពជាលក្ខណៈទ្រវែង និង គាំទ្រកម្មវិធីជំនួយបញ្ញាសម្បនិម្មិតជំនាន់ ទី៤ ប្រើប្រាស់បច្ចេកវិទ្យាវិភាគពណ៌រូបភាពដោយស្វ័យប្រវត្តិ (Auto HDR) ដែលធ្វើឲ្យការចាប់យករូបភាពខាងមុខមានភាពដិតច្បាស់ ហើយអាចដោះសោរដោយចំណាំផ្ទៃមុខម្ចាស់ផងដែ ។កាមេរ៉ាវីដេអូអាចចាប់យករូបភាពក្នុងកម្រិត FHD 1080p / 30fps ។ 

៥-ប្រព័ន្ធប្រតិបត្តិការ:

  ប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo (ប្រព័ន្ធប្រតិបត្តិការ Android one) ចុងក្រោយ និងត្រៀមជាស្រេចដើម្បីធ្វើវឌ្ឍនភាពទៅ Android P។


៦-កម្លាំងម៉ាស៊ីន

បំពាក់មកប្រភេទ ស៊ីភីយូ Chipset Qualcomm Snapdragon 625 ដែលមានស្នូលរបស់វាចំនួន ៨គ្រាប់ Octa-core (2.0GHz Cortex-A53 CPU) ជាមួយក្រាហ្វិចដំណើរការ Adreno 506 GPU សម្រាប់ប្រភេទ ស៊ីភីយូ និង ក្រាហ្វិចនេះ Mi A2 Lite មានសមត្ថភាពដំណើរការហ្គេមក្នុងកម្រិតក្រាហ្វិចមធ្យម  ។ បំពាក់មកជាមួយរ៉េម RAM ទំហំ3/4GB សម្រាប់គាំទ្រដល់ការកំសាន្តបានកម្មវិធីច្រើនក្នុងពេលតែមួយ។ អង្គផ្ទុកទិន្នន័យខាងក្នុងមានច្រើនជម្រើសគឺ 32/64GB ជាមួយរន្ធដោត microSD បន្ថែមគាំទ្ររហូតដល់ 256GB ផងដែរ។

 


៧-ថ្ម

បំពាក់មកជាមួយថ្មទំហំ 4.000mAh Li-Po សម្រាប់ថ្មទំហំប៉ុននេះលោកអ្នកអាចប្រើប្រាស់បានពីរថ្ងៃពេញ ព្រោះការដាក់ដំណើរការដោយ Android One ដែលមានលក្ខណៈរូបភាពដើមនេះ គឺបានជួយសន្សំសំចៃការប្រើប្រាស់ថាមពលថ្ម និងធ្វើឲ្យទូរស័ព្ទដំណើរការដោយល្បឿន

៨.ពណ៌ដែលអាចជ្រើសរើស

 Mi A2 នឹងមានជម្រើសពណ៌ជាច្រើនដូចជា ពណ៌មាស ខៀវ ឬខ្មៅ។

ប្រភពៈ www.mi.com

Leave a Reply

Your email address will not be published. Required fields are marked *