Home » Leak » លេចចេញរូបភាព និងឧបករណ៍បំពាក់ លើ OnePlus 5T កាន់តែច្បាស់

លេចចេញរូបភាព និងឧបករណ៍បំពាក់ លើ OnePlus 5T កាន់តែច្បាស់

Leak

ទូរស័ព្ទ OnePlus 5T អាចមានទំហំបី 156.1 x 75 x 7.3 ម.ម ហើយមានទម្ងន់ 162 ក្រាម។ ទោះបីជាអេក្រង់ធំជាងទូរស័ព្ទ OnePlus 5 ក៏ដោយក៏វាមិនមានរូបរាងធំជាង OnePlus 5 (154,2 x 74,1 x 7,25 មម) ដែរ ។ ការផ្លាស់ប្តូរនៃការរចនាមួយទៀតគឺ ទាក់ទងទៅនឹងម៉ាស៊ីនស្កេនស្នាមម្រាមដៃ ដែលឥឡូវនេះត្រូវបានគេដាក់នៅផ្ទៃខាងក្រោយនៃទូរស័ព្ទ ដែលខុសទៅនឹង OnePlus 5 ដែលគេដាក់ឧបករណ៏ស្កេនម្រាមដៃនៅខាងមុខ) ។

oneplus-5t-vs-oneplus5

សម្រាប់កម្រិតរូបភាពបង្ហាញលើផ្ទៃអេក្រង់ ទូរស័ព្ទមានអេក្រង់ទំហំ 6 អ៊ីញជាមួយ(AMOLED) ទំហំ 1080 x 2160 ភិចសែល និងសមាមាត្រ18:9 ។

កាមេរ៉ាខាងក្រោយនឹងបំពាក់ចំនួនពីរគ្រាប់ ជាមួយថាមពលថ្មចំនួនម 3300 mAh និងដំណើរការដោយប្រត្តិបត្តិការអុកស៊ីសែន ប្រព័ន្ធប្រតិបត្តិការ Android Nougat ។ OnePlus 5T នឹងបំពាក់ដោយ អង្គចងចាំ 6 និង 8 ជីកាបៃ មានទំហំផ្ទុក 64 ជីកាបៃ និង  128 ជីកាបៃ។

 

oneplus-5t-hands-on-photos-and-full-specs-leak-out-3oneplus-5t-hands-on-photos-and-full-specs-leak-out-2

យើងមិនទាន់ដឹងច្បាស់លាស់នៅឡើយទេថាតើ OnePlus 5T នឹងមានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែវាអាចមានតម្លៃថ្លៃជាមុនបន្តិច ដោយសារតែវាបានបំពាក់មកនូវឧបករណ៍ទំនើបជាងមុន។   OnePlus 5T នឹងត្រូវប្រកាសជាផ្លូវការនៅសប្តាហ៍ក្រោយនៅថ្ងៃទី 16 ខែវិច្ឆិកា ហើយនឹងត្រូវបានចេញលក់នៅថ្ងៃទី 21 ខែវិច្ឆិកា។ សម្រាប់ប្រទេសកម្ពុជាយើងអាចត្រូវរងចាំយូរបន្តិចអាស្រ័យការនាំចូល។

oneplus-5t-hands-on-photos-and-full-specs-leak-out-1galaxy-s8-vs-xiaomi-mi-mix-2-vs-oneplus-5t

 

អញ្ចឹងមានតែរងចាំទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *