Home » News » Redmi 5/Redmi 5 Plus មានតម្លៃធូរថ្លៃ

Redmi 5/Redmi 5 Plus មានតម្លៃធូរថ្លៃ

News

Xiaomi បានប្រកាសនូវទូរស័ព្ទម៉ូឌែលថ្មីជាផ្លូវការ ដែលមានតម្លៃធូថ្លៃ នៃត្រកូល Redmi គឺ Xiaomi Redmi 5 និង Xiaomi Redmi 5 Plus។ទូរស័ព្ទនេះមានអេក្រង់ លាតរហូតដល់គែម និងបានបំពាក់មកជាមួយកម្លាំងថ្មធំ ធ្វើឲ្យទូរស័ព្ទទាំងពីរម៉ូឌែលនេះកាន់តែមានភាពទាក់ទាញ។

សូមទស្សនា​វីដេអូ​ដំបូង​នៃ​រូបរាង​របស់ Redmi 5 និង Redmi 5 Plus

mi-5r

Xiaomi Redmi 5 

ទូរស័ព្ទ Xiaomi Redmi 5 មានអេក្រង់ 5.7 ” ជាមួយនឹងសមាមាត្រ 16: 9 និងមានអេក្រង់ជាប្រភេទ LED កម្រិតបង្ហាញ HD +  បន្ទះឈីប Snapdragon 450 រត់ស៊ីភីយូ Octa-core ល្បឿន 1,8 GHz បំពាក់ RAM 2 GB/3GB និងមានអង្គចងចាំ 16 GB/32 GB ។ អាចបន្ថែមអង្គចងចាំខាងក្រៅបន្ថែម ( microSD) រហូតដល់ទៅ 128 GB ។ ទូរស័ព្ទនេះភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android 7.1.2 Nougat ស្រោបដោយផ្ទៃ MIUI 9 ដែលមានកម្រិតដំណើរការស្ថេរភាពចុងក្រោយបំផុត និងមានបំពាក់មកជាមួយកម្មវិធីល្អៗជាច្រើនសម្រាប់ជំនួយការឆ្លាតវៃក្នុងការមើលរូបភាព។ កាមេរ៉ាខាងក្រោយ អាចថតរូបបានក្នុងកម្រិត  12 មេហ្គាភិចសែល និងខាងមុខ 5 មេហ្គាភិចសែល  និងបំពាក់ឧបករណ៍ស្កេនម្រាមដៃនៅខាងក្រោយ និងមានថាមពលថ្ម 3,300 mAh។

redmi-5-miui9

Xiaomi Redmi 5 Plus

ទូរស័ព្ទ Xiaomi Redmi 5 Plus មានថាមពលខ្លាំងជាង Redmi 5 ដោយមានរូបរាងធំជាង អមជាមួយ អេក្រង់ 5.99 ” ជាមួយនឹងសមាមាត្រ 18: 9 និងមានអេក្រង់ជាប្រភេទ LED កម្រិតបង្ហាញ FHD +  បន្ទះឈីប Snapdragon 625 រត់ស៊ីភីយូ Octa-core ល្បឿន 2,0 GHz បំពាក់ RAM 3GB/4GB និងមានអង្គចងចាំ 32 GB/64 GB ។ អាចបន្ថែមអង្គចងចាំខាងក្រៅបន្ថែម ( microSD) រហូតដល់ទៅ 128 GB ។ ទូរស័ព្ទនេះភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android 7.1.2 Nougat ស្រោបដោយផ្ទៃ MIUI 9 ដែលមានកម្រិតដំណើរការស្ថេរភាពចុងក្រោយបំផុត និងមានបំពាក់មកជាមួយកម្មវិធីល្អៗជាច្រើនសម្រាប់ជំនួយការឆ្លាតវៃក្នុងការមើលរូបភាព។ កាមេរ៉ាខាងក្រោយ អាចថតរូបបានក្នុងកម្រិត  12 មេហ្គាភិចសែល និងខាងមុខ 5 មេហ្គាភិចសែល  ការបំពាក់ឧបករណ៍ស្កេនម្រាមដៃស្ថិតនៅផ្នែកខាងក្រោយ និងមានថាមពលថ្ម 4,000 mAh។

remi-5-plus

ទូរស័ព្ទ Xiaomi Redmi 5 និង Xiaomi Redmi 5 Plus មានពណ៌ខ្មៅ ពណ៌ខៀវ ផ្កាឈូក និងមាស ហើយនឹងដាក់លក់នៅប្រទេសចិននៅថ្ងៃទី 12 ខែធ្នូ សម្រាប់កម្ពុជាយើងអាចយូរជាងនេះបន្តិច។

Leave a Reply

Your email address will not be published. Required fields are marked *